ត្រីកោណមាត្រ

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក

ត្រីកោណមាត្រ​ (ត្រីកោណ + មាត្រ "រង្វាស់" = រង្វាស់ត្រីកោណ)គឺជា​ផ្នែកមួយ​នៃ​គណិតវិទ្យា​ដែល​ជាប់​ទាក់ទង​នឹង​ត្រីកោណ ជាពិសេស​ត្រីកោណ​​ក្នុង​ប្លង់​ដែល​មាន​មុំ​មួយ​ជា​មុំកែង (មុំ ៩០​ដឺក្រេ)​។ ត្រីកោណមាត្រ​ភ្ជាប់​ទំនាក់ទំនង​រវាង​​ជ្រុង និង មុំ​នៃ​ត្រីកោណ និង ជាប់ទាក់ទង​នឹង​​អនុគមន៍ត្រីកោណមាត្រ​ដែល​ពណ៌នា​ពី​ទំនាក់ទំនង​ទាំង​នោះ​។

ត្រីកោណមាត្រ​ត្រូវបានគេ​យក​ទៅ​អនុវត្តទាំង​នៅក្នុង​គណិតវិទ្យាសុទ្ធ និង គណិតវិទ្យាអនុវត្ត ដែល​វា​មានសារសំខាន់ក្នុង​សាខា​ជាច្រើន​នៃ​វិទ្យាសាស្ត្រ និង បច្ចេកវិជ្ជា។ សាខា​មួយនៃ​ត្រីកោណ​មាត្រ​គឺត្រូវបាន​គេ​ហៅថា​ត្រីកោណមាត្រស្វ៊ែរ និង វាមានសារសំខាន់នៅក្នុងតារាសាស្រ្ត និង នាវាចរណ៍​។