ទ្រឹស្តីបទពីតាករ
ទ្រឹស្តីបទពីតាករគឺជាទ្រឹស្តីបទធរណីមាត្រសិក្សាពីទំនាក់ទំនងជ្រុងទាំងបីនៃត្រីកោណកែង (ត្រីកោណដែលមានមុំមួយជាមុំកែង) ។ ទ្រឹស្តីបទនេះត្រូវបានហៅដោយយកឈ្មោះតាមគណិតវិទួក្រិច លោក ពីតាករ នៃ សាម៉ូស (Pythagoras of Samos) ។
ពំនោលទ្រឹស្តីបទពីតាករ៖ ក្នុងត្រីកោណកែង ការ៉េនៃរង្វាស់ជ្រុងអ៊ីប៉ូតេនុស (ជ្រុងដែលមានរង្វាស់វែងជាងគេ និង ជាជ្រុងឈមនឹងមុំកែង) គឺស្មើនឹងការ៉េនៃរង្វាស់ជ្រុងដែលជាប់នឹងមុំកែង។
ក្នុងត្រីកោណកែង ABC កែងត្រង់ C នោះគេបាន AB ជាអ៊ីប៉ូតេនុស ដែល AB = c, AC = b និង BC = a (សូមមើលលើរូបខាងស្តាំ)។ ហេតុនេះ
ឬ
ទ្រឹស្តីបទពីតាករត្រូវបានគេប្រើប្រាស់ដើម្បីគណនារង្វាស់ជ្រុងមួយក្នុងត្រីកោណកែង ប្រសិនបើគេស្គាល់រង្វាស់ជ្រុងពីរទៀត។ ឧទាហរណ៍៖ គេមានត្រីកោណកែងដែលគេស្គាល់រង្វាស់ជ្រុងពីរគឺ a = 3 និង b = 4 នោះគេបានប្រវែងនៃជ្រុងទី៣ c កំនត់ដោយ៖
គូត្រីគុណនៃចំនួនគត់ (3, 4, 5) តំណាងអោយរង្វាស់ជ្រុងនៃត្រីកោណកែងដែលត្រូវគេបានហៅថាត្រីគុណពីតាករ។
[កែប្រែ] សំរាយបញ្ជាក់
[កែប្រែ] សំរាយបញ្ជាក់តាមលក្ខណៈត្រីកោណដូចគ្នា
គេមានត្រីកោណកែង ABC កែងត្រង់ C រង្វាស់ជ្រុងរៀងគ្នា a, b, c និងមុំរៀងគ្នា A, B, C ។ គេគូសកំពស់ត្រីកោណ ABC ចេញពីកំពូល C មកជ្រុងឈមរបស់វាកាត់ AB ត្រង់ H ។ ត្រីកោណ ABC ; ACH និង CBH ជាត្រីកោណដូចគ្នា។ តាមលក្ខណៈសមាមាត្រចំពោះត្រីកោណដូចគ្នា យើងបាន
ដែល
ជាក្រលាផ្ទៃ។
ដោយផលបូកក្រលាផ្ទៃនៃត្រីកោណ AHC និង BHC ស្មើនឹងក្រលាផ្ទៃត្រីកោណ ABC យើងបាន
និង
គេបាន
ហេតុនេះ
ឬ 








