ក
សូមមើល ក (អសង្ស័យកម្ម)។
ក (អ.ស.អ.: [kɑ]) ជាព្យញ្ជនៈទីមួយក្នុងវគ្គទី១របស់អក្សរក្រមអក្សរខ្មែរកសម័យទំនើបនេះ។ អក្សរ ក ជាអម្បូរនៃអក្សរព្រាហ្មីឥណ្ឌាខាងត្បូង។ របៀបផ្សំព្យញ្ជនៈរបស់ខ្មែរខុសពីរអក្សរប្រទេសដទៃ គឺយើងត្រួតព្យញ្ជនៈលើគ្នាដូច្នេះ ក មានព្យញ្ជនៈពីរ គឺ ក និងជើងក "្ក" នេះហើយជាលក្ខណៈពិសេសរបស់អក្សរខ្មែរ។
ប្រវត្តិ និង និរុត្តិសាស្ត្រ
[កែប្រែ]របៀបប្រើប្រាស់
[កែប្រែ]អក្សរ ក និង ខ នេះ វាមានសំឡេងស្រដៀងគ្នាណាស់ ដែលធ្វើឱ្យអ្នកអានពិបាកនឹងចែកថាជាសំឡេង ក ឬ ខ។ ជាឧទាហរណ៍ ពាក្យ ក្លែប ក្សត្រ ក្នុង ។ល។ ភាគច្រើនយើងបញ្ចេញសំឡេង ខ។ អក្សរ ក នៅតែបញ្ចេញសំឡេង ក អក្សរ ខ នៅតែបញ្ចេញសំឡេង ខ ប៉ុន្តែ ការបញ្ចេញសំឡេងនេះ ភាគច្រើនយើងបញ្ចេញស្រដៀងនឹងអក្សរ ខ ជាងអក្សរ ក (ពាក្យខាងលើ)។ អំពីការប្រើអក្សរទាំងនេះ។ សូមពិនិត្យមើលតាមខាងក្រោមនេះ ៖
- ក វគ្គ៖ មិនមានតម្រួតក្រោមអក្សរខទេ វគ្គនេះមានតែជើង ង ដែលអាចតម្រួតក្រោមអក្សរកបាន។
- ដ វគ្គ៖ មានតម្រួតតែក្រោមអក្សរក។
- ត វគ្គ៖ ចំណែកឯជើងនវិញ មានផ្ញើរក្រោមកតែពាក្យ ក្នក់ ក្នាញ់ ក្និកក្នក់ ឬ ក្នក់ក្និក ក្និច និង ក្នុង ក្រៅពីនេះ សុទ្ធតែផ្ញើរក្រោមខទាំងអស់។
- ប វគ្គ៖ ជើងប មានផ្ញើរតែក្រោមអក្សរក។ ជើងព មានផ្ញើរតែក្រោមអក្សរខ។ ជើងម ផ្ញើរក្រោមអក្សរក មានពាក្យ ក្មាង ក្មួយ ក្មេក និង ក្មេង ក្រៅពីនេះគេផ្ញើរក្រោមអក្សរខទាំងអស់។
- សេសវគ្គ៖ ជើងយ ផ្ញើរបានតែក្រោមអក្សរខ។ ជើងរ ផ្ញើរបានតែក្រោមអក្សរក។ ជើងល ផ្ញើរក្រោមអក្សរខ មានពាក្យ ខ្លប ខ្លា ខ្លាច ខ្លាញ់ ខ្លី ខ្លឹម ខ្លឺត ខ្លុក ខ្លុង ខ្លុយ ខ្លុះ ខ្លូត ខ្លួន ខ្លេវៗ ខ្លែង ខ្លោង ខ្លោងទ្វារ ខ្លោច ខ្លោញៗ ខ្លោត ខ្លៅ ខ្លាំង និង ខ្លះ ក្រៅពីពាក្យទាំងនេះ ផ្ញើរក្រោមអក្សរកទាំងអស់។ ជើងវ ផ្ញើរក្រោមអក្សរខទាំងអស់ លើកលែងតែពាក្យ “ក្វែន”មួយដែលផ្ញើរក្រោមអក្សរក។ ជើងស ផ្ញើរនឹងអក្សរក មានពាក្យ ក្សណៈ ក្សត្រ ឬ ក្សត្រិយ៍ ក្ស័យ ក្សាន្ត ក្សិណ ក្សិណក្ស័យ ក្សីណ ក្សីរ ក្សេត្រ ក្សេត្រាជីវកម្ម ក្សេត្រាធិការ ក្សេត្រារក្ស ក្សេម និង ក្សេមក្សាន្ត ក្រៅពីពាក្យទាំងនេះ សុទ្ធតែផ្ញើរជើងក្រោមអក្សរខ។ ជើងអ អាចផ្ញើរបានតែក្រោមអក្សរកប៉ុណ្ណោះ។[១]
អត្ថបទ
[កែប្រែ]ក ប្រើសម្រាប់សំគាល់លំដាប់នៃចំណុចណាមួយក្នុងអត្ថបទ មាត្រាច្បាប់ ខសន្យា កម្រិត ថ្នាក់រៀន ឈ្មោះភូមិមួយចំនួន រៀងតាមវគ្គនៃអក្ខរក្រមភាសាខ្មែរដែលមាន៣៣តួ។
== == សូមមើល==
{{អក្សរខ្មែ
រ}}