កង្ហិច
កង្ហិច - Striped Squirrel | |
---|---|
ស្ថានភាពអភិរក្ស | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Genus: | |
ប្រភេទ: | T. rodolphii
|
Binomial name | |
Tamiops rodolphii (Milne-Edwards, 1867)
| |
Subspecies[២] | |
|
ភិនភាគ
[កែប្រែ]កង្ហិច (វិទ្យាសាស្ត្រ៖ Tamiops spp.[៣], អង់គ្លេស៖ Striped Squirrels) មានប្រវែងក្បាល-ដងខ្លួន ១០៥-១២៣ ម.ម. និងកន្ទុយប្រវែងពី ១១៤-១៣០ ម.ម.។ វាមានមាឌតូច ដែលមានលក្ខណៈសម្គាល់ត្រង់ឆ្នូតពណ៌ខ្មៅ និងពណ៌ពងមាន់នៅលើខ្នង។ សម្បុរនៅខាងខ្នងមានពណ៌ត្នោតស្រាល ផ្នែកពោះមានពណ៌ភ្លឺព្រលែត។ មានឆ្នូតមួយពណ៌លឿងស្រាលចាប់ៀពីច្រមុះកាត់តាមក្រោមភ្នែកបន្តរហូតដល់គុម្ពកន្ទុយ។ កន្ទុយមានពណ៌ខ្មៅ និងមានឆ្នូតពណ៌លឿងស្រាល។
ជីវសាស្ត្រ
[កែប្រែ]ប្រភេទនេះរស់នៅលើដើមឈើខ្ពស់ៗ ហើយវាជាសត្វមានចលនារហ័សរហួន។ វាត្រូវបានគេរកឃើញនៅក្នុងព្រៃវាលទំនាប និងព្រៃខ្ពង់រាប (ដែលមានរយៈកម្ពស់ប្រហែល ៧០០ម) ព្រមទាំនៅ តាមសួនផ្កា និងចម្ការនានា។ វាចូលចិត្តរស់នៅតែឯង ឬក្រុមតូចៗ។ វាធ្វើសំបុករបស់វានៅក្នុងប្រហោងឈើ រីឯចំណីអាហាររបស់វារួមមានផ្លែឈើ បន្លែ និងសត្វល្អិត។
រប៉ាយរស់នៅ
[កែប្រែ]នៅប្រទេសកម្ពុជា ប្រភេទនេះមានវត្តមាននៅក្នុងខេត្តពោធិសាត់ កោះកុង ដែនជំរកសត្វព្រៃគូលែនព្រហ្មទេពនៃខេត្តព្រះវិហារ និងតំបន់ផ្សេងៗទៀត ហើយវាក៏ត្រូវបានរកឃើញនៅក្នុងប្រទេស ថៃ ឡាវ និងវៀតណាមភាគខាងត្បូង។
ស្ថានភាពអភិរក្ស
[កែប្រែ]សត្វនេះមានរស់នៅស្ទើរគ្រប់ទីកន្លែង មានចលនារហ័សរហួន និងរងគ្រោះថ្នាក់តិចតួចពីការទាក់ចាប់។
ឯកសារយោង
[កែប្រែ]- សៀវភៅ «មគ្គុទ្ទេសក៍នៅតំបន់វាលឆ្ពោះទៅស្គាល់ ថនិកសត្វ នៃប្រទេសកម្ពុជា», ២០០៨
- ↑ Duckworth, J. W. & Lunde, D. (2008). Tamiops rodolphii. In: IUCN 2008. IUCN Red List of Threatened Species. Downloaded on 8 January 2009.
- ↑ Thorington, R.W., Jr.; Hoffmann, R.S. (2005). "Family Sciuridae". ជា Wilson, D.E.; Reeder, D.M. Mammal Species of the World: a taxonomic and geographic reference (3rd រ.រ.). The Johns Hopkins University Press. pp. 754–818. ល.ស.ប.អ. 0-8018-8221-4. ម.ប.គ.ល. 26158608. http://www.bucknell.edu/msw3/browse.asp?s=y&id=12400001.
- ↑ កង្ហិចមានប្រភេទផ្សេងៗទៀត ដូច្នេះ spp. សម្ដៅថាអត្ថបទមួយនេះនិយាយអំពីកង្ហិចគ្រប់ប្រភេទ