Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:203.172.240.45

Page contents not supported in other languages.
ពីវិគីភីឌា

ខ្ញុំករុណាយល់ថាអត្ថបទរបស់ព្រះតេជគុណគួរតែដាក់ចំណាត់ថ្នាក់ក្រុម ដើម្បីងាយស្រួលក្នុងការស្វែងរកអត្ថបទទាក់ទងប្រភេទស្រដៀងគ្នានេះ។ ចំពោះរបៀបដាក់ចំណាត់ថ្នាក់ក្រុម

[[Category:ឈ្មោះចំណាត់ថ្នាក់ក្រុម]]
  • ឈ្មោះចំណាត់ថ្នាក់ក្រុម: ឧទាហរណ៍ដូចជា
  1. សាសនា → [[Category:សាសនា]]
  2. ព្រះពុទ្ធសាសនា → [[Category:ព្រះពុទ្ធសាសនា]]

ជាដើម....។ នេះគ្រាន់តែជាយោបល់ប៉ុណ្ណោះ!

--កៀនស្វាយ(ពិភាក្សា) ០៨:៤៦, ២៦ ខែមេសា ២០០៨ (UTC)

សូមថ្លែងអំណរគុណ ចំពោះមតិតបរបស់ព្រះតេជគុណ។ --កៀនស្វាយ(ពិភាក្សា) ០៩:៤១, ២៦ ខែមេសា ២០០៨ (UTC)
ខ្ញុំករុណាយល់ថា ព្រះតេជគុណគួរតែវាយអក្សរចូលទៅក្នុងប្រអប់ស្វែងរក រួចចុចពាក្យ មើលឬបង្កើតអត្ថបទដែលស្នើនឹងពាក្យ ទៅនៅប្រអប់ស្វែងរកខាងធ្វេងដៃ។ ប៊ូតុង មើលឬបង្កើតអត្ថបទ អាចបញ្ជូនឃ្លាដែលយើងវាយ ទៅកាន់ទំព័រនោះ ប្រសិនបើវាមានស្រាប់ និងអាចបង្កើតវា នៅពេលទំព័រដែលយើងស្វែងរកមិនទាន់មាន។ ចំពោះប៊ូតុង ស្វែងរក សំដៅលើការស្វែងរកជាទូទៅ ដូចជាខ្លឹមសារដែលមាននៅក្នុងទំព័រជាដើម។ Best Regards, --កៀនស្វាយ(ពិភាក្សា) ១០:០៧, ២៦ ខែមេសា ២០០៨ (UTC)

ខ្ញុំព្រះករុណាឃើញសាររបស់ព្រះតេជគុណនៅ ជួយយ៉ាងណា! បានសរសេរ

ចំពោះអត្ថបទដែលអាត្មាភាពបានសរសេរហើយតើអាចការពារមិនឲ្យមានការកែប្រែបានឬទេ?

ចំលើយ៖ អាច

មួយទៀត សូមរំខានព្រះតេជគុណម្តងទៀត អោយជួយចុះឆ្នោតដោយប្រើគណនីព្រះតេជគុណនៅ វិគីភីឌា:អ្នកការិយាល័យ

សូមអរគុណ, --កៀនស្វាយ(ពិភាក្សា) ០៧:៤១, ៤ ឧសភា ២០០៨ (UTC)


ប្រសិនបើព្រះតេជគុណយល់ឃើញថា អត្ថបទណាមួយរបស់ព្រះគុណគួតែការពារមិនអោយកែប្រែ ព្រះតេជគុណអាចសរសេរស្នើសុំការពារទំព័រនៅ វិគីភីឌា:ស្នើសុំ ដោយបញ្ជាក់ពីកំរិតនៃការការពារ៖

  • ការពារពេញលេញ៖ កំរិតនេះមិនអនុញ្ញាតអោយអ្នកប្រើប្រាស់ដ៏ទៃទៀតកែប្រែបានទេ លើកលែងតែអ្នកថែទាំប្រព័ន្ធ
  • ការពារពាក់កណ្តាល៖ កំរិតការពារនេះ កំហិតចំពោះអ្នកចូលរួមចំនែកដែលមិនចុះឈ្មោះ មានន័យថាអ្នកប្រើប្រាស់ដែលមានគណនីក្នុងវិគីភីឌាភាសាខ្មែរអាចមានសិទ្ធិកែប្រែបាន។

--កៀនស្វាយ(ពិភាក្សា) ០៧:៥១, ៤ ឧសភា ២០០៨ (UTC)

អំណរគុណ

[កែប្រែ]

អរគុណចំពោះការយកចិត្តទុកដាក់របស់លោកដែលបានណែនាំគ្រប់ចំងល់។ --ភិក្ខុមង្គលរក្ខិតោ ឃឹម សាលីម ០៨:៣០, ៤ ឧសភា ២០០៨ (UTC)