ការពិភាក្សារបស់អ្នកប្រើប្រាស់:Socheat SC Kep
ឯកសារយោង
[កែប្រែ]ព្រះរាជណាចក្រកម្ពុជា
[កែប្រែ]ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងនៃទៀបកោះឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍។ ដែលមានផ្ទៃដីសរុបរួម ១៨១ ០៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) ប្រទេសនេះមានព្រំដែនជាប់ថៃនៅខាងលិចឆៀងខាងជើង លាវខាងកើតឆៀងខាងជើង វៀតណាមនៅខាងកើត និងឈូងសមុទ្រថៃនៅខាងលិចឆៀងខាងត្បូង។មានប្រជាជនជាង ១៤,៨ លាននាក់ សាសនាផ្លូវការគឺព្រះពុទ្ធសាសនាថេរវាទ ដែលត្រូវបានកាន់ដោយប្រជាជនកម្ពុជាប្រហែល ៩៥%។ ក្រុមជនជាតិភាគតិចនៃប្រទេសនេះរួមមានវៀតណាម ចិនហាន ចាម និងកុលសម្ព័ន្ធភ្នំ ៣០ ផ្សេងៗទៀត។[៧] រាជធានី និង ទីក្រុងធំបំផុតគឺ ភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និង វប្បធម៌នៃកម្ពុជា។ ប្រមុខរដ្ឋាភិបាលគឺ ហ៊ុន-សែន ដែលលោកថ្មីៗនេះគឺជាមេដឹកនាំដែលស្ថិតក្នុងតំណែងយូរបំផុត នៅអាស៊ីអាគ្នេយ៍និងបានដឹកនាំកម្ពុជាអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។
ឈ្មោះបុរាណរបស់កម្ពុជាគឺ "កម្ពុជៈ" (សំស្ក្រឹត: कंबुज)។[៨] នៅឆ្នាំ ៨០២ នៃ គ.ស. ព្រះបាទជ័យវម៌្មទី២បានប្រកាសព្រះអង្គឯងជាព្រះមហាក្សត្រ ដែលកត់សម្គាល់ឱ្យឃើញនូវការចាប់កកើតនៃអធិរាជាណាចក្រខ្មែរដ៏រុងរឿងអស់រយៈពេលជាង ៦០០ ប្លាយឆ្នាំ និងនាំឱ្យព្រះមហាក្សត្រសោយរាជ្យបន្តបន្ទាប់ត្រួតត្រាភាគដ៏ធំនៃអាស៊ីអាគ្នេយ៍ និងប្រមូលផ្ដុំអំណាច ព្រមទាំងភោគទ្រព្យដ៏ច្រើនលើសលប់។ កម្ពុជាទទួលបានឯករាជ្យពីបារាំងមកវិញនៅឆ្នាំ ១៩៥៣។
កម្ពុជាបានងើបមុខឡើងវិញប៉ុន្មានឆ្នាំក្រោយមកក្នុងមណ្ឌលនៃឥទ្ធិពលសង្គមនិយម ជាសាធារណរដ្ឋប្រជាមានិតកម្ពុជារហូតដល់ឆ្នាំ ១៩៩៣។ បន្ទាប់ពីប៉ុន្មានឆ្នាំនៃគម្លាតឆ្ងាយ ប្រជាជាតិដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្គ្រាមមួយនេះ បានបង្រួបបង្រួមគ្នាឡើងវិញក្រោមរបបរាជាធិបតេយ្យនៅឆ្នាំ ១៩៩៣ និងបានស្គាល់នូវការរីកចម្រើនយ៉ាងលឿនក្នុងវិស័យសេដ្ឋកិច្ច និងធនធានមនុស្ស ដែលពេលនោះកំពុងតែរស់រានឡើងវិញក្រោយពីប៉ុន្មានទសវត្សនៃសង្គ្រាមរដ្ឋប្បវេណីមក។
អត្ថបទចំណងជើង
[កែប្រែ]ឈ្មោះផ្លូវការនៃប្រទេសនេះជាភាសាខ្មែរគឺ ព្រះរាជាណាចក្រកម្ពុជា ជារឿយៗត្រូវបានគេកាត់ខ្លីថាកម្ពុជា។ តាមគ្រាមភាសា ខ្មែរភាគច្រើនតែងហៅប្រទេសរបស់ខ្លួនថា ស្រុកខ្មែរ ដែលមានន័យថា ដែនដីនៃពួកខ្មែរ រឺ តាមការប្រើប្រាស់ទម្រង់មិនសូវផ្លូវការមួយទៀត ប្រទេសកម្ពុជា ។ បើតាមវចនានុក្រមសម្ដេចសង្ឃរាជជួន-ណាតបានពិពណ៌នាថា ពាក្យនេះជាឈ្មោះនៃ ប្រទេសខ្មែរយើង យើងហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ ក៏បាន ថា កម្ពុជប្រទេស ក៏បាន, ថា ប្រទេសកម្ពុជា ក៏បាន ថា ប្រទេសខ្មែរ ក៏បាន ថា ខេមរប្រទេស ក៏បាន ថា ខេមររដ្ឋ ក៏បាន កាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាព្យ ឬក្នុងការតែងសេចក្ដីជាពាក្យរាយខ្លះ យើងអាចហៅប្រទេសយើងបានតាមត្រូវការ ប៉ុន្តែពាក្យប្រើក្នុងផ្លូវការ យើងសរសេរ យើងហៅ កម្ពុជរដ្ឋ ឬ ប្រទេសកម្ពុជា; ឯជនបរទេស គេហៅតាមយើងដែរក៏មាន គេហៅតាមការសន្មតិរបស់គេក៏មាន ដូចជាបារាំងសែស គេហៅប្រទេសយើងថា Cambodge, អង្គ្លេស ហៅថា Cambodia, អ្នកបរទេសខ្លះទៀតហៅថា Cambodja, ខ្លះហៅ Kambuja ។ល។
ប្រវត្តសាស្រ្ត
[កែប្រែ]បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានរយៈពេលប្រហែល ១០០០ ០០០ ឆ្នាំហើយ។ មនុស្សនៅពេលនោះធ្លាប់ជាពួកអ្នកប្រមាញ់ និងបរកជន។ បុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាពួកម៉ាឡេ តែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជើង និងជាជាតិពន្ធុខែ្មរ។
ភូមិសាស្រ្ត
[កែប្រែ]ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១០៣៥ គីឡូម៉ែត្រការ៉េ ក្នុងចំណោមប្រទេសទាំង១០។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាងនិង លើពិភពលោក។
កម្ពុជាមានក្រឡាផ្ទៃ ១៨១០៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) (៦៩៨៩៨ ម៉ាយ ការ៉េ) និងសណ្ដូកទាំងមូលចូលក្នុងតំបន់និវត្តន៍ រវាងរយៈទទឹងជ១០°និង១៥° និងរយៈបណ្ដោយក១០២°និង១០៨°។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិច គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សម្បូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។
មានភស្តុតាងស្ដួចស្ដើងចំពោះការកាន់កាប់របស់មនុស្សជំនាន់អតិកញ្ញៈ (Pleistocene) នៃកម្ពុជាសម័យបច្ចុប្បន្ន ដែលរួមមានឧបករណ៍ក្រួសហនុមានខៀវ (quartz)និងក្វាតហ៊្សីត ដែលបានរកឃើញក្នុងស្រែថ្នាក់ៗជាច្រើនតាមបណ្ដោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ និងក្នុងខេត្តកំពត ទោះបីជាយ៉ាងណាការចុះកាលបរិច្ឆេទរបស់ទាំងនោះមិនអាចយកជាការបានទេ។ [១២]
ភស្តុតាងបុរាណវិទ្យាតិចតួចខ្លះបង្ហាញឱ្យឃើញសហគមន៍នៃពួកអ្នកប្រមាញ់-អ្នកបេះផ្លែឈើបានតាំងលំនៅនៅកម្ពុជាកំឡុងជំនាន់សវ៌កញ្ញៈ (Holocene): ស្ថានីយបុរាណវត្ថុវិទ្យាកម្ពុជាដ៏ចំណាស់បំផុតត្រូវគេគិតទុកថាជារូងភ្នំល្អាងស្ពាន នៅខេត្តបាត់ដំបង ដែលត្រូវនឹងសម័យហ្វាប៊ីញ។ កំណាយក្នុងស្រទាប់ក្រោមដីបានផលិតនូវតំណបន្តនៃវិទ្យុកាបូនមួយដែលចុះកាលបរិច្ឆេទថានៅឆ្នាំ ៦០០០ ម.គ.។[១២][១៣] [១]
ប្រាសាទព្រះវិហារ
[កែប្រែ]ប្រាសាទព្រះវិហារស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។
ប្រវត្តិរបស់ប្រសាទប្រះវិហារ
[កែប្រែ]ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ គេសរសេរជាភាសាសំស្រ្កឹតនិងជាភាសាខ្មែរ ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះៗគឺប្រាសាទព្រះវិហារនេះឯង ។ គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់ ។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត ។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។
ដំណាក់កាលនៃការកសាង
[កែប្រែ]ការសាងសង់ប្រាសាទព្រះវិហារ មានបីដំណាក់កាលធំៗ ដែលក្រុមអ្នកប្រវត្តិវិទូគិតសង្ស័យថា កាលពីជំនាន់ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺអាស្រមប្រហែលធ្វើអំពីឈើ តែមកដល់រជ្ជកាល ព្រះបាទ សុរិយវរ្ម័នទី១ គឺគេឈូសភ្នំយកថ្មភ្នំ ធ្វើជាកាំជណ្តើរធ្វើផ្លូវឡើងទៅលើភ្នំនិងយកថ្មភ្នំ ទៅកសាងជាទីតាំងប្រាសាទផ្សេងៗ នៅក្នុងដែនដីនៃប្រាសាទព្រះវិហារ ។ បន្ទាប់មក គឺក្នុងរជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ពេលនោះហើយដែលគេគិតថា ប្រាសាទភ្នំព្រះវិហារ គឺបានស្ថាបនាឲ្យកាន់តែល្អឡើង នៅពាក់កណ្តាលសតវត្សរ៍ទី១២ ។ ព្រះបាទ សុរិយវរ្ម័នទី២ នោះហើយ ដែលព្រះអង្គបានសាងប្រាង្គប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងខេត្តសៀមរាប សព្វថ្ងៃនេះ ។
Slow speed.jpg | |
---|---|
ទេសភាព | |
Sleeping Pups.jpg | |
---|---|
Dog | |
កូអរដោនេ: 10°29′N 104°18′E / 10.483°N 104.300°E |
Matthew Pavlich Marking Contest.jpg | |
---|---|
កីឡា | |
កីឡាគីដើម្បីសុខភាព | |
កូអរដោនេ: 010°59′N 104°47′E / 10.983°N 104.783°E |
Round above.jpg | |
---|---|
ខេត្តកំពត | |
រង្វង់មូលក្រុងកំពត | |
កូអរដោនេ: 10°36′N 104°10′E / 10.600°N 104.167°E |
កាមេរ៉ា
[កែប្រែ]កាមេរ៉ាគឺជាឧបករណ៏រឺគ្រឿងម៉ាស៊ីន ដែលគេយកមកដើម្បី ចលនារូបភាព ការអភិវឌ្ឍន៍ ដោយឧស្សាហកម្ម ប៉ុន្ដែវាមានអ្វីជាច្រើនទៀត សំរាប់ថត ដើម្បីការអ្នកការសែត យកព័ត៌មាន ហើយមានអ្វីជាច្រើនទៀតដែល កាមេរ៉ាអាចធ្វើបាន។ កាមេរ៉ាលើកដំបូងដែលបានបង្តីតគឺឈ្មោះថា៖ កាមេរ៉ា ស ខ្មៅ ហើយវាបានត្រូវយកទៅថតអោយមានរូបភាពជាលើដំបូងផងដែរ។ នៅចុងស.វទី២១ កាមឺរ៉ា គឺជាកាមឺរ៉ាប្រើដោយដៃ ដែលផ្លាស់ជាសញ្ញាយ៉ាងត្រង់ទៅលើទិន្ធផល ម្ដងហើយ កាមឺរ៉ាមានលក្ខណៈតូច ស្ដើងជាង សុវត្ដិភាពនៃកាមឺរ៉ា ហើយប្រើប្រាស់ វ៉ែបខេម ឬក៏កាមឺរ៉ាទំនើប . មានការរួមបញ្ចូលគ្នា នៅក្នុងកុំព្យូទ័រ ឬក៏ការទំនាក់ទំនងគ្រឿងដែក ជាពិសេសទូរស័ព្វថ្វីបើកាមេរ៉ាមានងាយស្រួលក្នុងការប្រើប្រាស់យ៉ាងណាក្តី ។ ប្រព័ន្ធដែលពិសេស ចូលចិត្ដ ងការប្រើទាំងនោះ ប្រើសំរាប់ការស្រាវជា្រវវិទ្យាសាស្រ្ដ ។ កាមេរ៉ា ជារឿយៗ ក្នុងការប្រគុំនៃ ការគ្មានការមើលឃើញ ការចេញនៃដែលមានការថតរូប (សំរាប់ការឃើញជាប្រយោល ហើយមានការផ្ញើរ ) ឬក៏ អិចសារេ (សំរាប់ វិទ្យាពេទ្យ ហើយមានការប្រើប្រាស់ កាមេរ៉ាវិទ្យា ៕
- ↑ [១]ឯកសារខាងលើនេះបានផ្ដល់ឲ្យដោយសៀវភៅ ប្រវត្តិសាស្ត្រខ្មែរដើមសតវត្ស៍ទី២១ ចេញផ្សាយលើកទី១។cks។២០០៥ ដោយលោកដេវីឌ-ឈែនដ្លឺរ។ បោះពុម្ពផ្សាយនៅស្ថានបណ្ដាញស្តីអំពីព័ត៌មានទេសចរណ៍នៃប្រទេសកម្ពុជា
- ↑ [២]ដកស្រសងចេញពី សាស្ត្រាចារ្យប្រវត្តិសាស្ត្រអធិប្បាយអំពីប្រាសាទព្រះវិហារនិពន្ធ ដោយលោក មឿង ទុម នៅឆ្នាំ២០០៨ សៀវភៅទេសចរណ៍ប្រាសាទព្រះវិហារ និពន្ធនៅ ប្រទេសកម្ពុជា។