អ្នកប្រើប្រាស់:Socheat SC Kep

ពីវិគីភីឌា

[[|រូបភាពតូច|ស្តាំ]]

ថៃ្ងនេះ ថ្ងៃសុក្រ,​ទី​២៦​ខែមេសា ឆ្នាំ ២០២៤
ម៉ោងអន្តរជាតិ ម៉ោង១៧:៥៨ វីគីភីឌាជាភាសាខ្មែរ មាន ១០៤៤៨អត្ថបទ។
អ្នកប្រើនេះគឺជាអ្នកនៅស្រុកឈូក.
ទង់ជាតិកម្ពុជា




នាងខ្ញុំឈ្មោះ អួន​ សុជាតិ កើតនៅថ្ងៃទី២៣ខែមេសា ឆ្នាំ១៩៩៧ ជាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៍មាន​ ឆ្នាំទី១​ជំនាន់ទី៥(២០១៥-២០១៧)នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប​ ទីកន្លែងកំណើត៖ ភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត​​ ថ្ងៃអនាគត់ចង់ក្លាយជាអ្នកកាត់តវីដេអូ ៕
This user is able to contribute with a medium level of English. កញ្ញាSocheat SC Kepចេះនិយាយភាសាអង់គ្លេសមធ្យម
km អ្នកប្រើប្រាស់នេះជាជនជាតិ ខ្មែរ

ឯកសារយោង[កែប្រែ]

[១] [២] [៣] [៤]

ព្រះរាជណាចក្រកម្ពុជា[កែប្រែ]

ព្រះរាជាណាចក្រកម្ពុជា ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិននៅ​អាស៊ីអាគ្នេយ៍។ ដែលមាន​ផ្ទៃដី​សរុប​រួម ១៨១ ០៣៥ សហាតិមាត្រ​ការ៉េ (គីឡូម៉ែត្រ​ការ៉េ) ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ថៃ​នៅ​ខាង​លិច​ឆៀង​ខាង​ជើង លាវ​ខាង​កើត​ឆៀង​ខាង​ជើង វៀតណាម​នៅ​ខាង​កើត និង​ឈូងសមុទ្រថៃ​នៅខាង​លិច​ឆៀង​ខាង​ត្បូង។មាន​ប្រជាជន​ជាង ១៤,៨ លាន​នាក់ សាសនា​ផ្លូវការ​គឺ​ព្រះពុទ្ធសាសនាថេរវាទ ដែល​ត្រូវ​បាន​កាន់​ដោយ​ប្រជាជន​កម្ពុជា​ប្រហែល ៩៥%។ ក្រុម​ជន​ជាតិ​ភាគ​តិច​នៃ​ប្រទេស​នេះ​រួម​មាន​វៀតណាម ចិនហាន ចាម និង​កុលសម្ព័ន្ធភ្នំ ៣០ ផ្សេងៗ​ទៀត។[៧] រាជធានី​ និង ​ទីក្រុង​ធំ​បំផុត​គឺ ​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​នយោបាយ សេដ្ឋកិច្ច និង ​វប្បធម៌​នៃ​កម្ពុជា។ ប្រមុខ​រដ្ឋាភិបាល​គឺ ហ៊ុន-សែន ដែល​លោក​ថ្មីៗ​នេះ​គឺ​ជា​មេ​ដឹកនាំ​ដែល​ស្ថិតក្នុងតំណែង​យូរ​បំផុត នៅ​អាស៊ី​អាគ្នេយ៍​និង​បាន​ដឹកនាំ​កម្ពុជា​អស់​រយៈពេល​ជាង ​២៥ ឆ្នាំមក​ហើយ។

ឈ្មោះ​បុរាណ​របស់​កម្ពុជា​គឺ "កម្ពុជៈ" (សំស្ក្រឹត: कंबुज)។[៨] នៅ​ឆ្នាំ​ ៨០២ ​នៃ ​គ.ស. ព្រះ​បាទ​ជ័យវម៌្មទី២​បាន​ប្រកាស​ព្រះ​អង្គ​ឯង​ជា​ព្រះ​មហាក្សត្រ ដែល​កត់សម្គាល់ឱ្យឃើញនូវ​ការ​ចាប់កកើត​នៃ​អធិរាជាណាចក្រ​ខ្មែរដ៏រុងរឿង​អស់​រយៈពេល​ជាង​ ៦០០​ ប្លាយឆ្នាំ និង​នាំឱ្យ​ព្រះ​មហាក្សត្រ​សោយ​រាជ្យ​បន្ត​បន្ទាប់​ត្រួតត្រា​ភាគដ៏ធំ​នៃ​អាស៊ី​អាគ្នេយ៍ និង​​ប្រមូលផ្ដុំ​អំណាច ព្រម​ទាំង​ភោគ​ទ្រព្យ​ដ៏​ច្រើន​លើស​លប់។ កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក​វិញ​នៅ​ឆ្នាំ ១៩៥៣។

កម្ពុជា​បាន​ងើប​មុខ​ឡើង​វិញ​ប៉ុន្មានឆ្នាំ​ក្រោយ​មក​ក្នុង​មណ្ឌល​នៃ​ឥទ្ធិពល​សង្គមនិយម ជា​សាធារណរដ្ឋប្រជាមានិតកម្ពុជា​រហូត​ដល់​ឆ្នាំ​ ១៩៩៣។ បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នៃ​គម្លាត​ឆ្ងាយ ប្រជាជាតិ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាមមួយនេះ បាន​បង្រួប​បង្រួម​គ្នាឡើង​វិញ​ក្រោម​របប​រាជាធិបតេយ្យ​នៅ​ឆ្នាំ ១៩៩៣ និង​បាន​ស្គាល់នូវ​ការ​រីក​ចម្រើន​យ៉ាង​លឿន​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ធនធានមនុស្ស ដែល​ពេល​នោះកំពុង​តែ​រស់រានឡើង​វិញក្រោយ​ពី​ប៉ុន្មាន​ទសវត្ស​នៃ​សង្គ្រាមរដ្ឋប្បវេណី​មក។

អត្ថបទចំណងជើង[កែប្រែ]

ឈ្មោះផ្លូវការនៃប្រទេសនេះជាភាសាខ្មែរគឺ ព្រះរាជាណាចក្រកម្ពុជា ជារឿយៗត្រូវបានគេកាត់ខ្លីថាកម្ពុជា។ តាមគ្រាមភាសា ខ្មែរភាគច្រើនតែងហៅប្រទេសរបស់ខ្លួនថា ស្រុកខ្មែរ ដែលមានន័យថា ដែនដីនៃពួកខ្មែរ រឺ តាមការប្រើប្រាស់ទម្រង់មិនសូវផ្លូវការមួយទៀត ប្រទេសកម្ពុជា ។ បើតាមវចនានុក្រមសម្ដេចសង្ឃរាជជួន-ណាតបានពិពណ៌នាថា ពាក្យ​នេះ​ជា​ឈ្មោះ​នៃ ប្រទេស​ខ្មែរ​យើង យើង​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជ​រដ្ឋ ក៏​បាន ថា កម្ពុជ​ប្រទេស ក៏​បាន, ថា ប្រទេស​កម្ពុជា ក៏​បាន ថា ប្រទេស​ខ្មែរ ក៏​បាន ថា ខេមរ​ប្រទេស ក៏​បាន ថា ខេមរ​រដ្ឋ ក៏​បាន កាល​ណា​បើ​កវី​ជាតិ​យើង​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ ឬ​ក្នុង​ការ​តែង​សេចក្ដី​ជា​ពាក្យ​រាយ​ខ្លះ យើង​អាច​ហៅ​ប្រទេស​យើង​បាន​តាម​ត្រូវ​ការ ប៉ុន្តែ​ពាក្យ​ប្រើ​ក្នុង​ផ្លូវ​ការ យើង​សរសេរ យើង​ហៅ កម្ពុជ​រដ្ឋ ឬ ប្រទេស​កម្ពុជា; ឯ​ជន​បរទេស គេ​ហៅ​តាម​យើង​ដែរ​ក៏​មាន គេ​ហៅ​តាម​ការ​សន្មតិ​របស់​គេ​ក៏​មាន ដូច​ជា​បារាំងសែស គេ​ហៅ​ប្រទេស​យើង​ថា​ Cambodge, អង្គ្លេស ហៅ​ថា Cambodia, អ្នក​បរទេស​ខ្លះ​ទៀត​ហៅ​ថា Cambodja, ខ្លះ​ហៅ Kambuja ។ល។

ប្រវត្តសាស្រ្ត[កែប្រែ]

បុរេប្រវតិ្តសាស្រ្តនៅឥណ្ឌូចិនមានរយៈពេលប្រហែល ១០០០ ០០០ ឆ្នាំហើយ។ មនុស្សនៅពេលនោះធ្លាប់ជាពួកអ្នកប្រមាញ់ និងបរកជន។ បុរាណវត្ថុវិទ្យា គិតថាមនុស្សមុនគេបំផុតគឺជាពួកម៉ាឡេ តែឥណ្ឌូចិនបានទទួលមនុស្សដែលមកពីខាងជើង និងជាជាតិពន្ធុខែ្មរ។

ភូមិសាស្រ្ត[កែប្រែ]

ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១០៣៥ គីឡូម៉ែត្រការ៉េ ក្នុងចំណោមប្រទេសទាំង១០​។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាងនិង លើពិភពលោក។

កម្ពុជាមានក្រឡាផ្ទៃ ១៨១០៣៥ សហាតិមាត្រការ៉េ (គីឡូម៉ែត្រការ៉េ) (៦៩៨៩៨ ម៉ាយ ការ៉េ) និងសណ្ដូកទាំងមូលចូលក្នុងតំបន់និវត្តន៍ រវាងរយៈទទឹងជ១០°និង១៥° និងរយៈបណ្ដោយក១០២°និង១០៨°។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲ្យឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិច គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សម្បូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។

មានភស្តុតាងស្ដួចស្ដើងចំពោះការកាន់កាប់របស់មនុស្សជំនាន់អតិកញ្ញៈ (Pleistocene) នៃកម្ពុជាសម័យបច្ចុប្បន្ន ដែលរួមមានឧបករណ៍ក្រួសហនុមានខៀវ (quartz)និងក្វាតហ៊្សីត ដែលបានរកឃើញក្នុងស្រែថ្នាក់ៗជាច្រើនតាមបណ្ដោយទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ និងក្នុងខេត្តកំពត ទោះបីជាយ៉ាងណាការចុះកាលបរិច្ឆេទរបស់ទាំងនោះមិនអាចយកជាការបានទេ។ [១២]

ភស្តុតាងបុរាណវិទ្យាតិចតួចខ្លះបង្ហាញឱ្យឃើញសហគមន៍នៃពួកអ្នកប្រមាញ់-អ្នកបេះផ្លែឈើ​បានតាំងលំនៅនៅកម្ពុជាកំឡុងជំនាន់​សវ៌កញ្ញៈ (Holocene): ស្ថានីយបុរាណវត្ថុវិទ្យាកម្ពុជាដ៏ចំណាស់បំផុតត្រូវគេគិតទុកថាជារូងភ្នំល្អាងស្ពាន នៅខេត្តបាត់ដំបង ដែលត្រូវនឹងសម័យហ្វាប៊ីញ។ កំណាយក្នុងស្រទាប់ក្រោមដីបានផលិតនូវតំណបន្តនៃវិទ្យុកាបូនមួយដែលចុះកាលបរិច្ឆេទថានៅឆ្នាំ ៦០០០ ម.គ.។[១២][១៣] [៥]

ប្រាសាទព្រះវិហារ[កែប្រែ]

ប្រាសាទព្រះវិហារស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ​ ​ឃុំ​កន្ទួត ស្រុក​ជាំខ្សាន្ត នៅ​លើ​ខ្នងភ្នំ​ដងរែក (៨០០ គុណ​នឹង ៤០០ ម៉ែត្រការ៉េ)​។ ដងភ្នំ​នេះ​មាន​លក្ខណៈ​ចោទ​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ​។ ប្រាសាទ​ព្រះវិហារ​មាន​ចម្ងាយ​៤០៥​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ តែ​បើ​គេ​ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​ព្រះ​វិហារ​វិញ វា​មាន​ចម្ងាយ​ត្រឹមតែ​១០៨​គីឡូម៉ែត្រ​ត្រ​ប៉ុណ្ណោះ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២១១ ទៅ​កាន់​ស្រុក​ជាំខ្សាន្ត​។ នៅ​ឯ​ភ្នំ​ដងរែក​នោះ​មាន​ជណ្ដើរ​មួយ ដែល​អាច​ឲ្យ​គេ​ឡើង​ទៅ​ដល់​កំពូលភ្នំ ដែល​ជាទី​តាំងរបស់​ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​។

ប្រវត្តិរបស់ប្រសាទប្រះវិហារ[កែប្រែ]

ប្រវត្តិ​នៃ​ការកសាង​ប្រាសាទ​ព្រះវិហារ មាន​នៅ​លើ​សិលា​ចារឹក​ខ្មែរ នៅឯ​ប្រាសាទ​បាពួន ក្នុង​ខេត្ត​សៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នក​ដែល​សរសេរ​សិលាចារឹក​ហ្នឹង ឈ្មោះ​ហរិ វាហៈ នៅក្នុង​រជ្ជកាល​ព្រះបាទ​រាជិន្រ្ទ​វរ័ន្ម គ្រិស្ត​សករាជ ៩៤៤ ដល់ ៩៦៨ ។ គេ​សរសេរ​ជា​ភាសា​សំស្រ្កឹត​និង​ជា​ភាសា​ខ្មែរ ។ គេ​សរសេរ​ថា មាន​ព្រះអង្គ​ម្ចាស់​មួយ​អង្គ​ព្រះនាម ឥន្រ្ទាយុទ្ធ លោក​បាន​យក​លិង្គ​មួយ ឈ្មោះ​ស្រីសិខៈ រិស្វារៈ មកតាំង​មក​ប្រតិស្ឋ​នៅ​ទីនេះ​ៗ​គឺ​ប្រាសាទ​ព្រះវិហារ​នេះ​ឯង ។ គេ​សរសេរ​ថា ព្រះអង្គ​លោក​ខ្លាំង​ពូកែ​ខ្លាំង​ណាស់ ។ លោក​មាន​មហិទ្ធឫទ្ធិ ទៅ​ច្បាំង​ជាមួយ​នឹង​ស្តេច​ចាម ហើយ​ចាប់​ស្តេច​ចាម​នោះ​បាន​ទៀត ។ ចំពោះ​សេចក្តី​សិលាចារឹក​នេះ អ្នកប្រាជ្ញ​ខាង​ប្រវត្តិសាស្ត្រ​គិត​ថា មិន​មាន​សិលាចារឹក​ឯណា​ទៀត និយាយ​ពី​ចម្បាំង​ទៅ​ចាប់​ស្តេច​ចាម​នោះ​ទេ ក៏​ប៉ុន្តែ​ស្តេច​ដែល​លោក​ចាប់​បាន​នោះ ប្រហែល​ជា​មិនមែន​ជា​ស្តេច​ចាម ដែល​ត្រួត​ប្រទេស​ចាម​ទាំង​មូល​នោះ​ទេ ។ ប្រហែល​ជា​ស្តេច​អង្គ​តូច​មួយ ដែល​ត្រួត​នៅ​នគរ​មួយ ដែល​មាន​ព្រំប្រទល់​នៅ​ជាប់​នឹង​ប្រទេស​ខ្មែរ​។

ដំណាក់កាលនៃការកសាង[កែប្រែ]

ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ ដែល​ក្រុម​អ្នក​ប្រវត្តិ​វិទូ​គិត​សង្ស័យ​ថា កាលពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ តែ​មក​ដល់​រជ្ជកាល ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅក្នុង​ដែន​ដី​នៃ​ប្រាសាទ​ព្រះវិហារ ។ បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ សុរិយវរ្ម័ន​ទី​២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ គឺ​បាន​ស្ថាបនា​ឲ្យ​កាន់តែ​ល្អ​ឡើង នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ។ ព្រះបាទ សុរិយវរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។ [៦]

ខេត្តកំពត

កំពត ជា ខេត្ត មួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយ ១៤៨ គ.ម. ពីទីក្រុងភ្នំពេញ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា ខេត្តកោះកុង និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចគ្នាដែរ ខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូង ខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពត។ កំពតមានប្រជាជន ៦២៧ ៨៨៤ នាក់ និងប្រកបដោយស្រុកនិងក្រុងចំនួនប្រាំបីដែលបានចែកទៅជាឃុំ-សង្កាត់ ៩២ ជាមួយនិងភូមិសរុប ៤៧៧ នាក់។ ខេត្ត​កំពត​មាន​សំណង់​ប្រវត្តិសាស្រ្ត​ជាច្រើន​ដូចជា​ផ្ទះ​ ផ្សារ​លក់​ទំនិញ រោងភាពយន្ត​ មន្ទីរពេទ្យ​ជាដើម​ សុទ្ធ​សឹង​​ជា​ភស្ដុតាង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួក​បារាំង​ទៅ​លើ​ទឹក​ដី​ខេត្ត​មួយ​នេះ​។​ហើយក៏មានភ្នំបូកគោដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់ៗរូបផងដែរ។ នៅលើនោះក៏មានកាស៊ីណូ និង មាន កន្លែងកម្សាន្តជាច្រើនដូចជា៖ វាលស្រែមួយរយ ទឹកធ្លាក់ និងអាចមើលទេសភាព មកខាងក្រោមយ៉ាងស្រស់ស្អាត អាចចាប់ពពកបាន។-ល-។

កសិកម្ម

ស្រូវ​គឺ​ជា​ទិន្នផល​កសិកម្ម​ចម្បង​សម្រាប់​ខេត្ត។ ដី​ប្រហែល​ ១២៥ ០០០ ហិកតា ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ដាំស្រូវ​ដោយ​មាន​ទិន្នផល​ជា​មធ្យម​ខ្ពស់​ចំនួន​ ២,៦​ តោន​ក្នុង​មួយ​ហិកតា​នៅ​រដូវ​វស្សា​ និង ៣,៣ តោន ក្នុងមួយហិកតានៅរដូវប្រាំង។ ផ្លែឈើក៏ជាដំណាំសំខាន់នៅក្នុងខេត្តកំពតផងដែរ។ ជាពិសេសទុរេន (ប្រហែល ៧០ ៥០០ ដើម) ស្វាយ (៥៩ ៣០០ ដើម ) និងដូង (៨៧៧ ០០០ ដើម)។ ខេត្តកំពតមានឈ្មោះ ល្បីល្បាញខាងដំណាំម្រេច។ ម្រេចកំពត ទទួលបានពានរង្វាន់ជាអន្តរជាតិ ហើយទទួលបានឋានៈ សុចនាករផ្នែកភូមិសាស្រ្តដែលជួយដាក់យីហោផលិតផលនិងខេត្តរបស់យើង។ បច្ចុប្បន្ននេះ ម្រេចខ្មៅ កំពត ត្រូវបានគេប្រទះឃើញប្រើប្រាស់នៅតាមភោជនីយដ្ឋានធំៗនៅអឺរ៉ុប។ ចម្ការម្រេចនៅខេត្តកំពត ផ្តល់ទិន្នផលរហូតដល់ ៦,៥ តោនក្នុងមួយហិកតា។ បន្លែត្រូវបានដាំនៅលើផ្ទៃដីប្រហែល ៦៦ ហិកតា ហើយផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ។ ការនេសាទ និងការដាំសារាយសមុទ្រក៏មានសារៈសំខាន់ចំពោះ សេដ្ឋកិច្ចខេត្តផងដែរ។ ខេត្តកំពតតំណាង អោយជាង ១០ % នៃការចិញ្ចឹមបក្សីសរុបរបស់ប្រទេសកម្ពុជា។

ដំណាំស្រូវ

ខេត្តកំពតមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ក្នុងស្រុក។ ការអភិវឌ្ឍប្រព័ន្ធធារាស្រ្ត គឺជាគន្លឹះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនិងការបណ្តុះបណ្តាលចំណេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ដំណាំម្រេច

ម្រេចកំពត បានទទួលឋានៈជាសុចនាករភូមិសាស្រ្ត ពីរាជរដ្ឋាភិបាល កម្ពុជា និងពីសហភាពអឺរ៉ុប មានន័យថារាល់ម្រេចទាំងអស់ដែលដាក់យីហោថា “ម្រេចកំពត” ត្រូវតែដាំ និងប្រមូលផល នៅខេត្តកំពតតែមួយគត់ ដោយគ្មានប្រទេសណាមួយអាចយកឈ្មោះម្រេចកំពតមក ប្រើប្រាស់ សម្រាប់អាជីវកម្មដោយគ្មានអនុញ្ញាតបានឡើយ។ ម្រេចកំពត មានដូចជា ម្រេចខ្មៅ ម្រេចខ្ចី និងម្រេចស។ ក្រុងកំពត សណ្តូកតាមដងស្ទឹង នៅក្បែឆ្នេរសមុទ្រប៉ែកនិរតីនៃប្រទេសកម្ពុជា។

ផលិតផលកសិកម្មផ្សេងៗ

ក្រៅពីម្រេច និងស្រូវ ខេត្តកំពត សំបូរទៅដោយដំណាំល្អៗ និងប្លែកៗ ដូចជា ទុរេន សាវម៉ាវ ដូង សណ្តែកសៀង សណ្តែកដី ពោត និងប៉េងប៉ោះជាដើម។ យើងទាំងអស់គ្នា ច្បាស់ជាបានស្គាល់ហើយនូវរសជាតិទុរេនកំពត។ ទុរេនកំពត ត្រូវបានគេដាំដុះនៅតំបន់ខ្ពង់រាប ជាពិសេសនៅតំបន់ទឹកឈូ។ ប្រជាជនខេត្តកំពត ក៏ប្រសប់ណាស់ដែរ ក្នុងការចិញ្ចឹមសត្វសម្រាប់បម្រើវិស័យកសិកម្ម និងសម្រាប់ផលិតផលនៅលើទីផ្សា។ ក្នុងការ ចិញ្ចឹមត្រីដោយក្នុងនោះអ្នកស្រុកឈូកជាអ្នកចិញ្ចឹមច្រើនជាងគេ។

ផ្លូវគមនាគមន៍

ខេត្តកំពតភ្ជាប់ដោយផ្លូវជាតិសរុបចំនួន ៤ ដែលមានប្រវែងប្រហែល ២២៦ គីឡូម៉ែត្រ (ប្រហែល ៥% នៃផ្លូវជាតិសរុបនៃប្រទេសកម្ពុជា)។ ផ្លូវទៅកាន់ខេត្តព្រះសីហនុគឺជាផ្នែកនៃប្រព័ន្ធផ្លូវអាស៊ាន។ ការដឹក ជញ្ជូនធំៗជាច្រើនប្រើប្រាស់ផ្លូវនេះ (ឧទាហរណ៍ ការដឹកជញ្ជូនទៅកាន់រោងចក្រស៊ីម៉ង់ត៍ក្នុងស្រុក)។ ផ្លូវទៅកាន់ភ្នំបូកគោ កំពុងត្រូវបានជួសជុលកែលំអ ដែលនិងជួយជំរុញយ៉ាងខ្លំាងបំផុតសម្រាប់វិស័យ ទេសចរណ៍។ សភាពផ្លូវថ្នល់ ត្រូវបានកែលំអគួរអោយកត់សំគាល់ នៅក្នុងរយៈពេល ប៉ុន្មានឆ្នំានីមួយៗ នេះហើយអាជីវកម្មក្នុងស្រុកបានរាយការណ៍ថាបានកាត់បន្ថយពេលវេលា និងតម្លៃក្នុងការដឹកជញ្ជូន រហូតដល់ ៥០ %។ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ត្រូវបានគាំទ្រដោយច្រកព្រំដែនពីរ (ច្រកអន្តរជាតិមួយ និងច្រកតំបន់មួយ)។ ផ្លូវជាតិលេខ៣១ តភា្ជប់ពីខេត្តកំពតទៅកាន់ព្រំដែន វៀតណាមនៅ តុងហុង និង ព្រែកចាក ដែលមានរយៈ ប្រហែល ១ ម៉ោងពីទីរួមខេត្តកំពត។ នៅរយៈពេល ឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងវិនិយោគប្រាក់ប្រហែល ៣០ លានដុល្លារអាមេរិចទៅលើការជួសជុល កែលំអផ្លូវថ្នល់ជាពិសេសពង្រីកផ្លូវជាតិលេខ៣ និងផ្លូវសំខាន់ៗផ្សេងទៀត ដូចជាផ្លូវទៅកាន់ ប្រទេសវៀតណាម និងចំណុចភ្ជាប់ផ្នែកសេដ្ឋកិច្ចសំខាន់ៗក្នុងមូលដ្ឋាន។ រាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានចាប់ផ្ដើមការងារជួសជុលកែលំអ ខ្សែផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលឆ្លងកាត់ខេត្តកំពត។ ផ្លូវមួយខ្សែនេះនិងកែលំអដឹកជញ្ជូន និងពាណិជ្ជកម្មអោយកាន់តែប្រសើរឡើង។ ខេត្តកំពតផ្គត់ផ្គង់ទឹកដោយស្ទឹងកំពត ដែលហូរពីភ្នំប៉ែកខាងលិច ទៅកាន់តំបន់ឆ្នេរជិតៗ នោះដែលមានសភាពល្អប្រសើរបំផុតសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន។ ស្ទឹងនេះ គឺជាកត្តាគន្លឹះ នៃអត្តសញ្ញាណខេត្ត ហើយក៏ត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនផងដែរ។ ក្រមហ៊ុនឯកជនមួយ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់អាជ្ញាបណ្ណអោយបូមដីធ្វើអោយទន្លេមានជម្រៅជ្រៅដើម្បីអោយកប៉ាល់ធំៗអាចដឹកកុងទីន័រ និងទំនិញធំៗ ឆ្ពោះទៅកាន់កំពង់ផែខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតកំពង់ផែដ៏ធំមួយ ដែលត្រូវនឹងគ្រប់គ្រងដោយក្រុមហ៊ុនកំពង់ផែខេត្តកំពតកំពុងត្រូវបានកសាងរួមជាមួយនិង តំបន់សេដ្ឋកិច្ចពិសេសដើម្បីលើកទឹកចិត្តដល់ការវិនិយោគទុនខាងពាណិជ្ជកម្ម។ [៧]

ស្រុកឈូក[កែប្រែ]

ស្រុកឈូកមានឃុំចំនួន១៤ឃុំ ឃុំបានៀវ ឃុំបឹងនិមល ឃុំឈូក ឃុំដូនយ៉យ ឃុំក្រាំងស្បូវ ឃុំក្រាំងស្នាយ ឃុំល្បើក ឃុំមានជ័យ ឃុំនរាយណ៍ ឃុំសត្វពង ឃុំត្រពាំងបី ឃុំត្រមែង ឃុំតាកែន ឃុំត្រពាំងភ្លាំង ​​​​​​​​​​​​​​​​​​​​​​​​[៨]


ភូមិក្រសាំងមានជ័យ[កែប្រែ]

ភូមិនេះមានទតាងស្ថិតនៅខាងកើតចេត្តកំពត ឃុំដូនយ៉យ ស្រុកឈូក ហើយនៅទីនោះមានប្រជាជនជាង៨០០គ្រួសា ហើយនិងមានសាលារៀនរដ្ឋនិងឯកជនជាច្រើន មិនតែប៉ុណ្ណោះក៍មានដំណាំជាច្រើនទៀតផង។ហើយមនុភាគច្រើនប្រកបរបរលក់ដូរហើយនិងធ្វើកសិកម្ម។

ប្រវត្តសាស្រ្ត[កែប្រែ]

នៅភូមិនោះកាលពីដើមឡើយមានសង្រ្គាមកើតឡើងនៅឆ្នាំ១៩៧៩ហើយបានសំលាប់ប្រជាជនអដ់ជាច្រើន។បន្ទាប់ពីមានការសម្លាបកាប់ចាក់ជាច្រើនក៏ងើបឡើងតស៊ូប្រយុទ្ធប្រឆាំងរហូតទទួលបានជ័យជំនះហើយប្រជាជននៅទីនោះបានហៅឈ្មោះភូមិនោះថាភូមិក្រសាំងមានជ័យរហូតមកដល់សព្វថ្ងៃ។

ទេសចរណ៏[កែប្រែ]

នៅភូមិនេះពុំមានកន្លែងទេសចរណ៏ទេព្រោះសម្បូទៅដោយវាលស្រែនិងព្រៃឈើ។

អាកាសធាតុ[កែប្រែ]

ទទួលនូវខ្យល់មកពីតំបនត្រូពិចមានអាកាសធាតុក្តៅហើយសើម។

[៩]






​​​

  1. [១]រក្សាសិទ្ធគ្រប់យ៉ាង© 1999-2016 ទេសចរណ៍កម្ពុជា | អំពីយើង | គោលការណ៍ភាពឯកជន |
  2. [២]©ឆ្នាំ 2016 របស់ TripAdvisor LLC បានសិទិ្ធគ្រប់យ៉ាង។ TripAdvisor លក្ខខណ្ឌក្នុងការប្រើប្រាស់និងគោលនយោបាយភាពឯកជន។របស់ TripAdvisor LLC បានគឺមិនមែនភ្នាក់ងារកក់និងមិនគិតថ្លៃសេវាណាមួយដល់អ្នកប្រើវែបសាយត៍របស់យើង ... (ច្រើនទៀត) TripAdvisor LLC បានគឺជាការមិនទទួលខុសត្រូវចំពោះខ្លឹមសារនៅលើគេហទំព័រខាងក្រៅ។ ពន្ធ, ថ្លៃមិនបានរួមបញ្ចូលសម្រាប់មាតិកាកិច្ចព្រមព្រៀង។
  3. [៣]©រក្សាសិទ្ធិ 2009-2016, 2World ទេសចរណ៍ (កម្ពុជា) ។
  4. [៤]ភូមិភាគក្រសួងកម្ពុជា 2010-2012 គេហទំព័របានបង្កើតឡើងនិងរក្សាដោយលោកដេ Jones
  5. [៥]ឯកសារ​ខាង​លើ​​នេះ​​បាន​ផ្ដល់​ឲ្យ​ដោយសៀវភៅ​​​ ប្រវត្តិសាស្ត្រខ្មែរដើមសតវត្ស៍ទី២១ ​ចេញផ្សាយលើកទី១។cks។២០០៥ ដោយ​លោកដេវីឌ-ឈែនដ្លឺរ។​ បោះពុម្ពផ្សាយនៅស្ថានបណ្ដាញស្តីអំពីព័ត៌មានទេសចរណ៍នៃប្រទេសកម្ពុជា
  6. [៦]ដកស្រសងចេញពី សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារនិពន្ធ ដោយលោក មឿង ទុម នៅឆ្នាំ២០០៨ សៀវភៅទេសចរណ៍ប្រាសាទព្រះវិហារ និពន្ធនៅ​ ប្រទេសកម្ពុជា។
  7. [៧]ឯកសារ​ខាង​លើ​​នេះ​​បាន​ផ្ដល់​ឲ្យ​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពត​ ដោយ​ស្រង់​ពី​សៀវភៅ E.Mènètrier ទំព័រ​ទី​២ បក​ប្រែ​ពី​ភាសា​បារាំង ដោយ ​ញ៉ូវ សាឯម សាស្ត្រាចារ្យ​អក្សរ​សាស្ត្រ​ខ្មែរ និពន្ធនៅឆ្នាំ និង​សាវតារ​លោក​ឌ.គាម ទំព័រ​ទី​១២ និង​ទី​១៣
  8. [៨]កណកម្មការជាតិរៀបចំការបោះឆ្នោត​ ថ្ងែទី២៩ខែមិនា ឆ្នាំ២០១៣ សៀវភៅក្រសួងទេសចរណ៍កម្ពុជា
  9. យោងតាមសម្ដីរបស់លោកពូគុយ ថុន​ ដែលជាមេឃុំ នៅទីនោះបានអះអាងថានៅ​ ឆ្នាំ២០០៧ ដល់ ២០០៨ មានប្រជាជនកើនឡើងជាលំដាប់