Jump to content

ការពិភាក្សារបស់អ្នកប្រើប្រាស់:Tur sc

Page contents not supported in other languages.
ពីវិគីភីឌា

ខេត្តកំពត

ជុំគីរី

ដើមស្រូវនៅជុំគីរី

ដើមស្រូវនៅជុំគីរី

កំពតដែលបណ្ដិតក្នុងផែនទីកម្ពុជា

កំពតដែលបណ្ដិតក្នុងផែនទីកម្ពុជា

កូអរដោនេ: 10°36′N 104°10′E / 10.600°N 104.167°E / 10.600; 104.167Coordinates: 10°36′N 104°10′E / 10.600°N 104.167°E / 10.600; 104.167
ប្រទេស កម្ពុជា
ទីរួមខេត្ត

កំពត

រដ្ឋាភិបាល
 • អភិបាលឯ.ឧ. ខូយ-ឃុនហួ (គ.ប.ក.)
ផ្ទៃក្រឡា
 • សរុប៤៨៧៣ គម2 (១៨៨១ ម៉ាយ ការ)
ប្រជាជន (២០០៨)[]
 • សរុប៦២៧៨៨៤
 • សន្ទភាព១៣០/km2 (៣៣០/sq mi)
ក្រមចុចទូរសព្ទ+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-៧
ស្រុក-ក្រុង
ឃុំ-សង្កាត់៩២
ភូមិ៤៧៧









=ខេត្តកំពត=

==ទីតាំង==

ខេត្តកំពតគឺជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេស។ខេត្តនេះសម្បូរទៅដោយរមនីយដ្ឋាន ធម្មជាតិ ទឹកធ្លាក់ ឆ្នេរសមុទ្រ សហគមន៍កែឆ្នៃអំបិល តំបន់ភ្នំ និងទីក្រុងកំពតដ៏ស្រស់ឆើតឆាយ ជាពិសេស សម្បូរទៅដោយគ្រឿងសមុទ្រស្រស់ៗនិងផ្លែឈើជាដើម ។


ក្រុងកំពត

==តំបន់ទេសចរណ៍==

===ភ្នំបូកគោ===


old casino

====ទីតាំង====

ភ្នំបូកគោមានទីតាំងនៅភូមិកោះតូច ឃុំកោះតូច ស្រុកទឹកឈូរ ខេត្តកំពត មានចំងាយ ៤២គម ពីទីរួមខេត្តកំពត។ ប្រវត្តិភ្នំបូកគោ ភ្នំបូកគោគឺជាទីកន្លែងសំរាកលំហែរកាយរបស់ព្រះមហាក្សត្រកម្ពុជា ក្នុងការផ្លាស់ប្តូរអាកាសធាតុពីតំបន់វាលរាបទៅតំបន់ភ្នំនាឆ្នែរសមុទ្រ។ ដំបូងមានក្រុមបរទេសមួយក្រុមបានមកដល់ដំបូងគេនៅឆ្នាំ ១៩១៧ លុះក្រោយមកមានជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំភ្នំបូកគោឡើងវិញនាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។

====អាកាសធាតុ====

ស្ថិតនៅលើកំពូលភ្នំដែលមានកំពស់ ១០៧៥ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងឡាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូចជា មានផ្ទាំងថ្មដាធំៗជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើមរុក្ខជាតិ ខ្លះនៅកណ្តាលវាល ខ្លះទៀតមើលទៅមានរាងដូចជារូបសត្វផ្សេងៗ ឬជារាងសំពៅ។ ពីកំពូលភ្នំបូកគោ គេអាចមើលឃើញនូវទិដ្ឋភាពខ្លះៗនៃក្រុងកែប កំពត ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។


====សំណង់អគារ====

កាលពីសម័យសង្គមរាស្ត្រនិយម គេបានកសាងសំណង់សាធារណៈជាច្រើនប្រែក្លាយ ជាបូរីមួយ។ ប៉ុន្តែសព្វថ្ងៃនេះ សំណង់អាគារទាំងនោះត្រូវបានក្រុមហ៊ុនសុខា ធ្វើការជួសជុល ឡើងវិញ ហើយបានសាងសង់អាគារជាច្រើនបន្ថែមទៀត ។ ទឹកធ្លាក់ពពកវិល នៅចំងាយ ៧គម ពីកំពូលភ្នំបូកគោក៏មានកន្លែងងូតទឹកជ្រោះមួយដែលគេហៅថាតំបន់ទឹកធ្លាក់ ៣ថ្នាក់ ”ពពកវិល” ដែលអ្នកទេសចរអាចមុជទឹកកំសាន្ត និងសំរាកលំហែអារម្មណ៍ជាមួយនឹងទិដ្ឋភាពនៃព្រៃភ្នំ និងពពកវិលដ៏ស្រស់ត្រកាល។




















































ស្រុកឈូក

[កែប្រែ]
 ស្រុកឈូកគីជាស្រុកមួយដែលស្ថិតនៅភាគខាងកើតនៃខេត្តកំពតហើយក៍ជាស្រុកមួយដែលកំពង់មានការអភិវឌ្ឍន៍យ៉ាងខ្លាំងនិងការរីកចំរើនលើផ្នែកសេដ្ឋកិច្ចផងដែរ

ហើយក្នុងនោះចំនួនប្រជាជនមាន៤៥០០គ្រួសារហើយស្រុកឈូកមានឃុំចំនួន ១៤ឃុំ ក្នងនោះរួមមានដូចជា -ឃុំបានៀវ -ឃុំបឹងនិមល -ឃុំឈូក -ឃុំដូនយ៉យ -ឃុំក្រំាងស្បូវ -ឃុំល្បើក -ឃុំក្រំាងស្នាយ -ឃុំនរាយណ៍ -ឃុំសត្វពង -ឃុំត្រពាំងបី -ឃុំត្រមែង -ឃុំតាកែន -ឃុំត្រពាំងភ្លំាង -ឃុំមានជ័យ ក្នុងឃុំទំាង១៤ប្រជាជនខ្លះមានជីវភាពធូរធានិងខ្លះទៀតក៏មានជីវភាពខ្វះខាតក្នុងគ្រួសារច្រើនដែរ។

អាកាសធាតុ

[កែប្រែ]
 ស្រុកឈូកអាកាសធាតុមានកំដៅក្តៅនិងមិនស្វវមានភ្លៀងធ្លាក់ប៉ុន្មានទេ ពីព្រោះស្រុកឈូកពុំស្វវមានព្រៃឈើនឹងមានការកាប់បំផ្លាញជាច្រើន

ប៉ុន្តែការកាប់បំផ្លាញនោះមូលហេតុគីមកពីប្រជាពលរដ្ឋខ្លះមានជីវភាពខ្វះខាតទើបប្រកបមុខរបបនោះ។

សេដ្ឋកិច្ច

[កែប្រែ]
 សេដ្ឋកិច្ចស្រុកមានការរីកចំរើននិងមានការអភិវឌ្ឍន៏ទៅលើវិស័យជាច្រើនហើយក្នងដែរប្រជាជនមានការប្រកបអាជីវកម្មច្រើនហើយមួយចំនួនប្រកបអាជីវកម្មធ្វើស្រែចំការ

ចំពោះការធ្វើស្រែចំការមានការរីកចំរើនមួយចំនួនដែរប្រជាជនភាគច្រើនពុំស្វវមានការខ្វះខាតប៉ុន្មានដែរ។

វប្បធ៌ម

[កែប្រែ]
 វប្បធ៌មប្រជាជនស្រុកឈូកមានការគោរពព្រះពុទ្ធសាសនាហើយចំពោះការស្លៀកពាក់គឺបែបបុរាណច្រើននិងមួយចំនួនមានការស្លៀកពាក់តាមបែបអឺរ៉ុបខ្លះដែរ

ហើយប្រជាជនខ្លះមានការគោរពសាសនាដទៃដូចគ្នាដែរ។

Share your experience and feedback as a Wikimedian in this global survey

[កែប្រែ]
  1. This survey is primarily meant to get feedback on the Wikimedia Foundation's current work, not long-term strategy.
  2. Legal stuff: No purchase necessary. Must be the age of majority to participate. Sponsored by the Wikimedia Foundation located at 149 New Montgomery, San Francisco, CA, USA, 94105. Ends January 31, 2017. Void where prohibited. Click here for contest rules.

Your feedback matters: Final reminder to take the global Wikimedia survey

[កែប្រែ]

(Sorry for writing in English)

  1. "ជំរឿនប្រជាជនកម្ពុជាជាសកល២០០៨ - សរុបប្រជាជនបណ្ដោះអាសន្ន" (ទ.ឯ.ខ.). វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ. ៣ កញ្ញា ២០០៨. {{cite web}}: Check date values in: |date= (help)