ការពិភាក្សា:ខេត្តតាកែវ

Page contents not supported in other languages.
ពីវិគីភីឌា

===តាកែវ​ === គឺជាខេត្ដមួយនៃប្រទេសកម្ពុជា។ មានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជាខេត្តតាកែវជាប់ព្រំដែនខេត្តកំពតនៅខាងលិចកំពង់ស្ពឺនៅទិសពាយព្យនិងកណ្តាលទៅខាងជើងនិងខាងកើត។ ព្រំដែនភាគខាងត្បូងរបស់ខ្លួនគឺព្រំដែនអន្តរជាតិជាមួយវៀតណាម។ រដ្ឋធានីខេត្តដែលគេស្គាល់ថ្មីៗនេះថាដូនកេវ (ដែលគេធ្លាប់ហៅថាតាកែវ) គឺជាទីក្រុងតូចមួយដែលមានប្រជាជនចំនួន 39.186 នាក់។

ប្រាសាទតាព្រំ

តាកែវជាញឹកញាប់ត្រូវបានគេចាត់ទុកថាជា "ដើមកំណើតនៃអរិយធ៌មខ្មែរ" ដោយសារតែអតីតនគរហ្វូណនដែលជាអ្នកស្នងតំណែងរបស់ខ្លួនគឺទឹកហូរចេនឡាត្រូវបានគេផ្តោតលើតំបន់។ខេត្តនេះត្រូវបានបែងចែកទៅជា 1​​ ក្រុង 9 ស្រុក 100 ឃុំនិង 1117 ភូមិ។

  • == អង្គរបុរី ==
  • == បាទី ==
  • == គិរីវង់ ==
  • == កោះអណ្តែត ==
  • == ព្រៃកប្បាស ==
  • == សំរោង ==
  • == ដូនកែវ ==
  • ==ត្រាំកក់ ==
  • == ទ្រាំង ==

ប្រវត្តិសាស្រ្ត ជាច្រើនដែលទាក់ទងនឹងសម័យ [អាណាចក្រភ្នំ] និងសម័យ [ចេនឡា] ដោយមាន ប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី ៥ដល់ទី ៨។ ធានីឬទីរួមខេត្តនៃខេត្តតាកែវគឺក្រុងដូនកែវ ដែលជាក្រុងតូចមួយមានប្រជាជន ៣៩,១៨៦ នាក់។ ខេត្តនេះស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ខាងលិចជាប់ជាមួយខេត្តកំពត ភាគពាយ័ព្យជាប់ជាមួយខេត្តកំពង់ស្ពឺ ខាងជើងជាប់ជាមួយខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ ខេត្តតាកែវមានផ្ទៃដីសរុប ៣,៥៦២.៧០ គីឡូម៉ែត្រការេ[១]។ បើយើងធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវ​លើ​កំណាត់​ផ្លូវជាតិ​លេខ ២ និងលេខ៣ គេ​នឹង​បានឃើញ​ស្ថានភាព​ប្រជាពលរដ្ឋ ការប្រកប​របរ​រក​ស៊ី​របស់​ពួកគេ​នៅក្នុង​ខេត្ត​នេះ។ មិនតែប៉ុណ្ណោះ គេ​ក៏​អាចធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ២ផងដែរ ដែលមាន​ចម្ងាយ​ផ្លូវ​ប្រហែល៧៨ គីឡូម៉ែត្រ។ សក្ដានុពលភាព​សំខាន់​ក្នុង​ខេត្ត នេះ​គឺ​វិស័យ​ទេសចរណ៍ ដែលជា​ប្រភព​ចំណូល​ជូន​រដ្ឋ និង​អាចឱ្យ​ប្រជាពលរដ្ឋ​ទាញ​រក​ប្រយោជន៍​ពី​វិស័យនេះ​ផងដែរ។ តំបន់​ទេសចរណ៍សំខាន់ៗក្នុង​ខេត្ត​នេះ​មាន​ភាគច្រើន​ជាទី​តាំង​ប្រវត្តិសាស្ត្រ ​ដូចជា ប្រាសាទបុរាណ​ជាដើម ដែល​ធ្វើឱ្យ​ទេសចរ​ចូលចិត្ត​មក​ធ្វើការ​សិក្សា​ស្រាវជ្រាវ ព្រមទាំង​ទទួល​នូវ​អារម្មណ៍​បរិសុទ្ធ ពី​ទេសភាពប្រណីតៗជុំវិញ​តំបន់ ប្រាសាទបុរាណ​នោះ​ផងដែរ។

សារៈមន្ទីខេត្តតាកែវ

ប្រវត្តិសាស្ត្រ

វិមានឯករាជ្យ ដែលស្ថិតនៅក្នុងក្រុងដូនកែវ តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយធម៌ខ្មែរ។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា "ហ្វ៊ូណន" ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។ ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទ ដែលមានរូបរាងច្បាស់លាស់ចំនួន ៩កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖

ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុក អង្គរបូរី។ ប្រាសាទបាយ៉ង់កោរ ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំ បាយ៉ង់ ស្រុកគិរីវង់។ ប្រាសាទនាងខ្មៅ: ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុកសំរោង។ ប្រាសាទភ្នំជីសូរ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូលភ្នំជីសូរ ក្នុងស្រុកសំរោង។ ប្រាសាទភ្នំតាម៉ៅ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។ ប្រាសាទថ្មដុះ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។ ប្រាសាទតាព្រហ្មទន្លេបាទី: ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។ ប្រាសាទយាយពៅ: ស្ថាបនាឡើងក្នុងសតវត្សទី១២ ស្ថិតនៅក្នុងស្រុកបាទី។ ប្រាសាទជប់ពល: ស្ថិតនៅក្នុងក្រុងដូនកែវ។

ប្រាសាទបុរាណនៅខេត្តតាកែវ

បឹងតាកែវស្ថិតក្នុងខេត្តតាកែវ

បឹងតាកែវ

រង្វង់មូលខេត្តតាកែវ

រង្វង់មូល

ធាតុអាកាស ខេត្តតាកែវមាន ៤រដូវគឺ រដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភៈ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀង មានចាប់ពី ខែមិថុនា ដល់ខែតុលា។ ទីក្រុងដូនកែវ ខេត្តតាកែវ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើន ​នៅ​ថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា ។

ការអភិវឌ្ឍន៏

ផ្លូវល្អ

ចំពោះការអភិវឌ្ឈន៍វិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំ​ សាលារៀន មន្ទីរពេទ្យ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អគ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ ក្នុងឆ្នាំ ២០១៧នេះប្រជាជនប្រមាណ ៤០%ហើយដែលបានប្រើប្រាស់ទឹកស្អាតរាជរដ្ឋាភិបាលកំពុងតែខិតខំរៀបចំទឹកស្អាតដល់ប្រជាជនទូទាំងខេត្ត តែប្រជាពលរដ្ឋហាក់ដូចជាមិនចង់បោះបង់ចោលទម្លាប់ចាស់របស់ពួកគេ ក្នុងការប្រើប្រាស់ទឹកស្រះ និងទឹកអណ្ដូងឡើយ។ ក្រុមមន្ត្រី នឹងខិតខំជំរុញពួកគេឲ្យងាកមកប្រើប្រាស់ទឹកស្អាតវិញ។ បើប្រៀបធៀបខេត្តកំពង់ស្ពឺ កំពត កណ្ដាល ដែលជាខេត្តដែលនៅភាគខាងត្បូងនិងមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ខេត្តតាកែវគឺជាខេត្តដែលជាប់ចំណាត់ច្នាក់ ហើយមានភ្ញៀវទេសចរណ៏ទៅទស្សនាជាច្រើន។ អ្នកទស្សនាភាគច្រើនជាជនជាតិខ្មែរដែលពួកគេច្រើនទៅទស្សនាប្រាសាទបុរាណនៅចុងសប្តាហ៏។

ទីតាំងភូមិសាស្រ្ត តាកែវគឺជាខេត្តមួយនៃប្រទេសកម្ពុជា។ ទីរួមខេត្តរបស់ខេត្តនេះគឺក្រុងដូនកែវ។ តាំងនៅភាគនិរតីនៃកម្ពុជា តាកែវជាប់ខេត្តកំពតនៅខាងលិច កំពង់ស្ពឺនៅភាគពាយព្យ និង កណ្ដាលនៅភាគខាងជើង និង ខាងកើត។ ព្រំប្រទល់ខាងត្បូងរបស់ខេត្តនេះគឺជាព្រំដែនអន្តរជាតិជាមួយវៀតណាម។ ទីរួមខេត្តនាពេលថ្មីៗនេះ ដែលគេស្គាល់ថា ក្រុង ដូនកែវ ។ ធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមលើកំណាត់ផ្លូវជាតិលេខ៣គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។ ធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ៣គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរ ដែលជាប្រភពចំណូលជូន​ដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ ។

សេដ្ឋកិច្ច សេដ្ឋកិច្ចខេត្តតាកែវជាមូលដ្ខានគឺពឹងផ្អែកលើការធ្វើកសិកម្ម ការនេសាទ, ការដាំដំណាំស្រូវនិងផ្លែឈើ ជាពិសេសគឺនៅតាមជនបទ។ ចំណែកនៅតាមទីប្រជុំជនវិញ ប្រជាជនច្រើនប្រកបរបរលក់ដូរ និងការប្រកបរបរអាជីវកម្មផងដែរ។ ហើយក៏មានសក្ដានុពលផងដែរចំពោះវិស័យទេសចរណ៍។

ប្រជាជន''

ប្រជាជន

ចំនួនប្រជាជននៅក្នុងខេត្តនេះមានប្រហែល ៩២៤,៧៥៨ នាក់ ឬ ៦,៤% នៃចំនួនប្រជាជនសរុបនៅក្នុងប្រទេសកម្ពុជាដែលមានចំននួន (១៤,៣៦៣,៥១៩ នាក់, ឆ្នាំ ២០០៧, ទិន្នន័យខេត្ត), ដែលមាន ប្រុសចំនួន ៤៤៥,០០០នាក់ និងស្រីចំនួន ៤៧៩,៧៥៨ នាក់។ ដែលក្នុងនោះជាមធ្យម ១គីឡូមែត្រការេ មានប្រជាជនរស់នៅចំនួន ២៥៩.៥ នាក់។

ទីផ្សារ''

ស្រូវ

វាគឺជារឿងធម្មតាណាស់នៅក្នុងប្រទេសកម្ពុជា ដែលសូម្បីតែទីក្រុងតូចមួយដូជាទីរួមខេត្តតាកែវយ៉ាងហោចណាស់ក័មានផ្សារដែលមានទំហំធំមួយដែរ(ហើយក័មានផ្សារតូចៗផងដែរ) ។ ដូច្នេះអ្នកអាចស្វែងរកទីផ្សារ ដែលស្ថិតនៅចំកណ្ដាលនៃខេតាកែវ ដែលជាទីកន្លែងដែលមមាញឹកមែនទែន។ សំរាប់ផលិតផល ត្រី,​ ផ្លែឈើ, បន្លែ, សាច់ និងផលិតផលវេចខ្ចប់ មួយចំនួនជាផលិតផលក្នុងស្រុក និងភាគច្រើននាំចូលមកពីប្រទេសវៀតណាម។ ភាគច្រើននៃហាងលក់ម្ហូបអាហារ និងភេសជ្ជៈ គឺនៅជុំវិញទីផ្សារ។ ទីតាំងភូមិសាស្រ្តនៃផ្សារគឺ ផ្សារកំពង់ជ្រៃ|កំពង់ជ្រៃ ផ្សារកោះអណ្ដែត|កោះអណ្ដែត ផ្សារ​គិរីវង់​(​ឃុំ​ព្រៃរំដេង​)|​គិរីវង់​(​ឃុំ​ព្រៃរំដេង​) ផ្សារក្បាលពោធិ៍|ក្បាលពោធិ៍ ផ្សារដូនកែវ|ដូនកែវ ផ្សារដើមរកា|ដើមរកា ផ្សារតាកែវ|តាកែវ ផ្សារត្រពាំងអណ្ដើក|ត្រពាំងអណ្ដើក ផ្សារត្រាំកក់|ត្រាំកក់ ផ្សារត្រាំខ្នារ|ត្រាំខ្នារ ផ្សារថ្នល់បែកគុស|ថ្នល់បែកគុស ផ្សារទន្លាប់|ទន្លាប់ ផ្សារធំ|ធំ ផ្សារបត់រកា|បត់រកាផ្សារព្រៃល្វា|ព្រៃល្វា ផ្សារព្រៃសណ្ដែក|ព្រៃសណ្ដែក ផ្សារព្រំដែនថាម៉ូ|ព្រំដែនថាម៉ូ ផ្សារភ្នំដឹន|ភ្នំដឹន ផ្សារឫស្សីស្រុក|ឫស្សីស្រុក ផ្សារសៃវ៉ា|សៃវ៉ា ផ្សារសំរោងយ៉ោង|សំរោងយ៉ោង ផ្សារអង្គតាសោម|អង្គតាសោម ផ្សារអង្គរកា|អង្គរកា ផ្សារអង្គរបុរី|អង្គរបុរី។

វត្ថុអនុស្សាវរីយ៍ធ្វើដោយដ

ផលិតផលកម្ពុជា

ផលិតផលក្នុងខេត្តតាកែវ និងកម្ពុជា

ឯកសារ:Palm Juice Man Kraing Tbong 01 06.JPG
ផលិតផល

ស្នាដៃខ្មែរ

ស្នាដៃកូនខ្មែរ

ទាំងនេះគឺជាហូលខ្មែរ,​ ផាមួង និងក្រមាសូត្រដែលជាស្នាដៃរបស់ស្រ្ខ្តីខ្មែរនៅក្នុងស្រុកសំរោង។ ផលិតផលទាំងអស់នេះត្រូវបានទិញនៅគ្រប់វិស័យ កីឡា ទេសចរណ៏និងទីផ្សារក្នុងស្រុក។ ហើយពួកវាត្រូវបានផលិតឡើងក្នុងគុណភាពល្អបំផុត និងមានប្រយោេជន៏សម្រាប់ការតុបតែងផ្ទះ និងការប្រើប្រាស់។ យើងអាចរកទិញបាននៅតាមទីផ្សារមួយចំនួនណៅក្នុងខេត្តតាកែវ ដូជា ផ្សារ អង្គតាសោម, ផ្សារសំរោងយ៉ោង និងនៅតាមទីផ្សារផ្សេងៗទៀតនៅក្នុងខេត្តតាកែវ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទាំងនេះគឺជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ។ ទោះជាយ៉ាងណាពួកវាត្រូវបានគេត្បាញនៅក្នុងខេត្តជាំច្រើនក្នុងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនា និងទិញផលិតផលទាំងនេះដែលមានតម្លៃតោកសមរម្យ ហើយមានគុណភាពខ្ពស់់់់។