Jump to content

ខេត្តតាកែវ

ពីវិគីភីឌា
ខេត្តតាកែវ
ខេត្តតាកែវ
ប្រាសាទតាកែវ
ជើងមេឃនៃខេត្តតាកែវ
ខេត្តតាកែវក្នុងផែនទីនៃប្រទេសកម្ពុជា
ខេត្តតាកែវក្នុងផែនទីនៃប្រទេសកម្ពុជា
ប្រទេស កម្ពុជា
បង្កើតឆ្នាំ១៩០៧
ក្រុងក្រុងដូនកែវ
រដ្ឋាភិបាល
  អភិបាលខេត្តវុី សំណាង (គណបក្សប្រជាជនកម្ពុជា)
ផ្ទៃក្រឡា
  សរុប៣៥៦៣ គម2 (១៣៧៦ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡាលំដាប់លេខ២០
ប្រជាជន (២០១៩)[]
  សរុប៨៩៩,៤៨៥នាក់
  ចំណាត់ថ្នាក់លេខ៧
  ចំណាត់ថ្នាក់សន្ទភាពលំដាប់លេខ៣
ល្វែងម៉ោងUTC+07
កូដតំបន់+៨៥៥
ក្រមអ.ម.អ. ៣១៦៦KH-២១
ស្រុក១០
ឃុំ១០០
ភូមិ១១១៩

ខេត្តតាកែវ គឺជាខេត្តមួយដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ស្ថិតនៅខាងលិចទន្លេបាសាក់ ខេត្តតាកែវ មានព្រំប្រទល់ជាប់នឹងខេត្តកំពត ខាងលិចជាប់ ខេត្តកំពង់ស្ពឺខាងជើងឆៀងខាងលិច និងខេត្តកណ្តាលនៅខាងជើងនិងខាងកើត។ ហើយព្រំប្រទល់ភាគខាងត្បូងរបស់ខេត្តគឺព្រំដែនអន្តរជាតិជាមួយវៀតណាម(ខេត្តមាត់ជ្រូក)។ ទីក្រុងខេត្តដែលទើបនឹងត្រូវបានគេស្គាល់ថា​ជា​ទីរួម​ខេត្ត​ដូនកែវ (អតីត​ហៅ​ថា​ក្រុងតាកែវ) គឺជា​ទីក្រុង​តូច​មួយ​មាន​ប្រជាជន​សរុប ៣៩ ១៨៦ នាក់។ ខេត្តតាកែវគឺជាស្លាកស្នាមនៃវប្បធម៌ខ្មែរ ដោយសារតែជាអតីតនគរវ្នំនិងអាណាចក្រចេនឡាស្ថិតនៅកណ្តាលតំបន់។

ទីតាំងខេត្តតាកែវ

[កែប្រែ]


វាលស្រែនៅខេត្តតាកែវ
ផែនទីភូមិសាស្ត្រខេត្តតាកែវ

ខេត្តតាកែវគឺជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ ខេត្តតាកែវមានផ្ទៃដីសរុប ៣,៦៨០.១៥ គីឡូម៉ែត្កការេ[]។ ទីរួមខេត្តនៃខេត្តតាកែវគឺក្រុងដូនកែវ ដែលជាក្រុងតូចមួយមានប្រជាជន ៣៩,១៨៦ នាក់។ បើយើងធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ២ និងលេខ៣ គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។

ចំនួនប្រជាជន

[កែប្រែ]
ប្រជាជនខ្មែរនៅខេត្តតាកែវ

តាមជំរឿនប្រជាជននៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩៨ ខេត្តតាកែវមានចំនួន ៧៩០,១៦៨នាក់ និងជំរឿនថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ប្រជាជនមានចំនួន ៨៤៤,៩០៦នាក់។ តាមការធ្វើជំរឿនប្រជាជនកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា ខេត្តតាកែវមានប្រជាជនសរុបចំនួន ៨៩៩,៤៨៥នាក់ និងមានដង់ស៊ីតេចំនួន ២៥២.៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ បើប្រៀបធៀបរវាងចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ មានកើនឡើងចំនួន ០.៥៧%[]

រដ្ឋបាល

[កែប្រែ]

ខេត្តតាកែវមាន ០១ ក្រុង ០៩ ស្រុក ៩៧ ឃុំ, ៣ សង្កាត់ និង ១១២១ ភូមិ []

លេខស្រុក/ក្រុងឃុំ/សង្កាត់ភូមិ
២១០១ស្រុកអង្គរបូរី
៣៤
២១០២ស្រុកបាទី១៥
១៦៨
២១០៣ស្រុកបូរីជលសារ
៣៩
២១០៤ស្រុកគិរីវង់១២
១១៥
២១០៥ស្រុកកោះអណ្តែត
៦៨
២១០៦ស្រុកព្រៃកប្បាស១៣
១១០
២១០៧ស្រុកសំរោង១១
១៤៧
២១០៨ក្រុងដូនកែវ៣(សង្កាត់)
៤០
២១០៩ស្រុកត្រាំកក់១៥
២៤៤
២១១០ស្រុកទ្រាំង១៤
១៥៤


អភិបាលខេត្ត

[កែប្រែ]
លរ អភិបាល កាន់តំណែង ប្រភព ផ្សេងៗ
1 វ៉ី សំណាង ២៤ មិថុនា ២០២៤ ព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៧០០[] ឯ. អ៊ូច ភា ត្រូវផ្លាស់​ប្ដូរដំណែង​ទៅជា​រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ​វិញ​តាម​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៦២៤/៦៩៦[]
2 អ៊ូច ភា ២៦ មីនា ២០១៨ ព្រះរាជក្រឹត្យចុះថ្ងៃទី២៦ មីនា ឆ្នាំ២០១៨[][]
3 ឡាយ វណ្ណៈ
4 ស្រី បេន
5 កែប ជុតិមា
6 ស៊ូ ភីរិន្ទ

ប្រវត្តិសាស្ត្រ

[កែប្រែ]
ប្រាសាទតាព្រហ្មទន្លេបាទី

តាកែវជាខេត្តចំណាស់មួយត្រូវបានគេចាត់ទុកថាជា "ដើមកំណើតនៃអរិយធ៌មខ្មែរ" ដោយសារតែធ្លាប់ជាតំបន់កណ្តាលនៃនគរចេនឡាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នំ។ ប្រវត្តិសាស្រ្ត ជាច្រើនដែលទាក់ទងនឹងសម័យ អាណាចក្រភ្នំ និងសម័យ ចេនឡា ដោយមាន ប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី៥ដល់ទី៨។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរណ៍ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ។ តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តនេះមានភាគច្រើនជាទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណជាដើម ដែលធ្វើឱ្យទេសចរចូលចិត្តមកធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងទទួលនូវអារម្មណ៍បរិសុទ្ធ ពីទេសភាពប្រណីតៗជុំវិញតំបន់ ប្រាសាទបុរាណនោះផងដែរ។តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយធម៌ខ្មែរ។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា "ហ្វ៊ូណន" ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។ ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទ ដែលមានរូបរាងច្បាស់លាស់ចំនួន ៩កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖

វត្ថុអនុស្សាវរីយ៍ក្នុងតំបន់

[កែប្រែ]

ទាំងនេះគឺជាហូលខ្មែរ ផាមួង និងក្រមាសូត្រដែលជាស្នាដៃរបស់ស្រ្ខ្តីខ្មែរនៅក្នុងស្រុកសំរោង។ ផលិតផលទាំងអស់នេះត្រូវបានទិញនៅគ្រប់វិស័យ កីឡា ទេសចរណ៏និងទីផ្សារក្នុងស្រុក។ ហើយពួកវាត្រូវបានផលិតឡើងក្នុងគុណភាពល្អបំផុត និងមានប្រយោជន៏សម្រាប់ការតុបតែងផ្ទះ និងការប្រើប្រាស់។ យើងអាចរកទិញបាននៅតាមទីផ្សារមួយចំនួនណៅក្នុងខេត្តតាកែវ ដូចជា ផ្សារ អង្គតាសោម ផ្សារសំរោងយ៉ោង និងនៅតាមទីផ្សារផ្សេងៗទៀតនៅក្នុងខេត្តតាកែវ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទាំងនេះគឺជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ។ ទោះជាយ៉ាងណាពួកវាត្រូវបានគេត្បាញនៅក្នុងខេត្តជាំច្រើនក្នុងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនា និងទិញផលិតផលទាំងនេះដែលមានតម្លៃតោកសមរម្យ ហើយមានគុណភាពខ្ពស់។

អាកាសធាតុ

[កែប្រែ]
អ្នកនេសាទនៅជិតអង្គរបូរី ខេត្តតាកែវ

ខេត្តតាកែវមាន ៤រដូវគឺ រដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភៈ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀងមានចាប់ពី ខែមិថុនាដល់ខែតុលា។ ទីក្រុងដូនកែវ ខេត្តតាកែវ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើន នៅថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា។

ការអភិវឌ្ឍ

[កែប្រែ]
ទិដ្ឋភាពវិមានឯករាជ្យទីក្រុងដូនកែវនៃខេត្តតាកែវ

ចំពោះការអភិវឌ្ឈវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំ សាលារៀន មន្ទីរពេទ្យ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អគ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ ក្នុងឆ្នាំ២០១៧ នេះប្រជាជនប្រមាណ ៤០%ហើយដែលបានប្រើប្រាស់ទឹកស្អាតរាជរដ្ឋាភិបាលកំពុងតែខិតខំរៀបចំទឹកស្អាតដល់ប្រជាជនទូទាំងខេត្ត តែប្រជាពលរដ្ឋហាក់ដូចជាមិនចង់បោះបង់ចោលទម្លាប់ចាស់របស់ពួកគេ ក្នុងការប្រើប្រាស់ទឹកស្រះ និងទឹកអណ្ដូងឡើយ។ ក្រុមមន្ត្រី នឹងខិតខំជំរុញពួកគេឲ្យងាកមកប្រើប្រាស់ទឹកស្អាតវិញ។ បើប្រៀបធៀបខេត្តកំពង់ស្ពឺ កំពត កណ្ដាល ដែលជាខេត្តដែលនៅភាគខាងត្បូងនិងមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ខេត្តតាកែវគឺជាខេត្តដែលជាប់ចំណាត់ច្នាក់ ហើយមានភ្ញៀវទេសចរណ៏ទៅទស្សនាជាច្រើន។ អ្នកទស្សនាភាគច្រើនជាជនជាតិខ្មែរដែលពួកគេច្រើនទៅទស្សនាប្រាសាទបុរាណនៅចុងសប្តាហ៏។

សេដ្ឋកិច្ច

[កែប្រែ]
វាលស្រែខេត្តតាកែវ

សេដ្ឋកិច្ចខេត្តតាកែវជាមូលដ្ខានគឺពឹងផ្អែកលើការធ្វើកសិកម្ម ការនេសាទ ការដាំដំណាំស្រូវនិងផ្លែឈើ ជាពិសេសគឺនៅតាមជនបទ។ ចំណែកនៅតាមទីប្រជុំជនវិញ ប្រជាជនច្រើនប្រកបរបរលក់ដូរ និងការប្រកបរបរអាជីវកម្មផងដែរ។ ហើយក៏មានសក្ដានុពលផងដែរចំពោះវិស័យទេសចរណ៍។

ផ្សារ

[កែប្រែ]

សំរាប់ផលិតផល ត្រី ផ្លែឈើ បន្លែ សាច់ និងផលិតផលវេចខ្ចប់ មួយចំនួនជាផលិតផលក្នុងស្រុក និងភាគច្រើននាំចូលមកពីប្រទេសវៀតណាម។ ភាគច្រើននៃហាងលក់ម្ហូបអាហារ និងភេសជ្ជៈ គឺនៅជុំវិញផ្សារ។

ផ្សារនៅខេត្តតាកែវរួមមាន

  • ផ្សារកំពង់ជ្រៃ
  • ផ្សារកោះអណ្ដែត
  • ផ្សារគិរីវង់(ឃុំព្រៃរំដេង)
  • ផ្សារក្បាលពោធិ៍
  • ផ្សារតាកែវ
  • ផ្សារដើមរកា
  • ផ្សារត្រពាំងអណ្ដើក
  • ផ្សារត្រាំកក់
  • ផ្សារត្រាំខ្នារ
  • ផ្សារថ្នល់បែកគុស
  • ផ្សារទន្លាប់
  • ផ្សារធំ
  • ផ្សារបត់រកា
  • ផ្សារព្រៃល្វា
  • ផ្សារព្រៃសណ្ដែក
  • ផ្សារព្រំដែនថាម៉ូ
  • ផ្សារភ្នំដិន
  • ផ្សារឫស្សីស្រុក
  • ផ្សារសៃវ៉ា
  • ផ្សារសំរោងយ៉ោង
  • ផ្សារអង្គតាសោម
  • ផ្សារអង្គរកា
  • ផ្សារអង្គរបុរី
បឹងតាកែវស្ថិតក្នុងខេត្តតាកែវ

រូបភាព

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. General Population Census of Cambodia 2020 - Provisional population totals, National Institute of Statistics, Ministry of Planning, 3 September 2020
  2. Municipality and Province Investment Information: Takeo Province Archived 2019-07-12 at the វេយប៊ែខ ម៉ាស៊ីន.
  3. ក្រសួងផែនការ និងស្ថិតិ ជំរឿនឆ្នាំ២០១៩
  4. "លោក វ៉ី សំណាង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ទេរមុខតំណែងពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតែងតាំងមកជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ". ព័ត៌មាន EAC (in kh). Archived from the original on 2024-10-07. Retrieved 2024-10-05.{{cite web}}: CS1 maint: unrecognized language (link)
  5. "ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន០៨រូប | PRESS OCM I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស". 2024-06-25. Archived from the original on 2024-10-07. Retrieved 2024-10-05. {{cite web}}: zero width space character in |title= at position 97 (help)
  6. វីរៈ (27-03-2018). "លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវត្រូវបានផ្លាស់ប្ដូរតួនាទីជំនួសដោយលោកអភិបាលរងខេត្តវិញ". http://kampucheathmey.com/2016/archives/876441.
  7. "បញ្ចប់​តំណែង​លោក​​ឡាយ វណ្ណៈ តែងតាំង​លោកអ៊ូច ភា ជំនួស​". Koh Santepheap Daily. 2018-03-28. Retrieved 2024-10-05. {{cite web}}: zero width space character in |title= at position 7 (help)