Jump to content

ការពិភាក្សា:បជាបតិគោតមី

Page contents not supported in other languages.
ពីវិគីភីឌា

សួស្ដី នរម បើ​មើល​តាម អក្សរ​ឡាតាំង Mahāpajāpatī Gotamī គួរ​តែ​សរសេរ​ជា​ខ្មែរ​ជា មហា​បជា​បតី គោតមី ។ ត្រង់ បតី គេ​សរសេរ​ប្រើ ស្រៈ អី (ī) មិន​មែន ស្រៈ អិ (i) ទេ ។--លឹម សុវណ្ណវិចិត្រ ម៉ោង១៣:៤៣ ថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]


សួរស្តី វិចិត្រ ខ្ញុំ​បាន​មើល​ក្នុង​ឯកសារ​ជា​ភាសា​ខ្មែរ "​ផ្លូវ​ព្រះ​និព្វាន" គេ​សរសេរ "បជាបតិ" ។ ហើយ​នៅ​ក្នុង​វចនានុក្រម​បាលី គឺ​មាន​ទាំង​ពីរ​ពាក្យ "​បជាបតិ =​ព្រហ្ម " ,"បជាបតី=ប្រពន្ធ" ។ ចំណែក​ព្រះនាង​គោតមី មាន​ចិត្ត​សន្តោស​មេត្តា (​ដូច​ព្រហ្ម) តែ​ព្រះនាង​ក៏​ជា​ប្រពន្ធ (ជា​មេផ្ទះ​)​ដែរ។ ហេតុ​ដូច្នេះ​ខ្ញុំ​ក៏​មិន​ប្រាកដ​ថា​មួយ​ណា​ត្រឹម​ត្រូវ​ដែរ។ ចាំ​ខ្ញុំ​រក​ឯកសារ​បន្ថែម ឬ​ក៏​អ្នក​ណា​ក៏​បាន​ជួយ​រក​ឯកសារ​ផង។ អរគុណ​សំរាប់​ការ​ពិភាក្សា--នរម ម៉ោង១៤:៣៧ ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]

បើតាមខ្ញុំស្ដាប់ធ៌មជារៀងរាល់ថ្ងៃដែរនោះគឺមិនដែលលឺទេ លឺតែថាបជាបតិ វាស្របទៅតាមបាលីខ្មែរយើង កុំយកតាមសំនៀងបាលីឡាតាំងអី ។(Nisetpdajsankha ម៉ោង១៥:២៥ ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០១១ (UTC))[ឆ្លើយតប]

--- នៅ​ក្នុង​វចនានុក្រម​បាលី គេ​មាន​ពាក្យ​ទាំង​ពីរ បជាបតិ និង បជាបតី ដែល​ បជាបតិ ឬ បជា​បតី មាន​ន័យ​ថា ព្រះ​ព្រហ្ម ព្រះ​ឥន្ទ្រ ។ បន្ថែម​ទៀត ពាក្យ បជាបតី មាន​ន័យ​ថា ស្ត្រី (វចនានុក្រម​បាលី អង់គ្លេស, Rhys Davids)។ យើង​ដឹងថា អក្សរ​ឡាតាំង ដែល​គេ​ប្រើ​តាង​អោយ​អក្សរ​បាលីនេះ ឋិត​ក្នុង​ស្តង់ដា IAST ដូច្នេះ មិនមែន​ជា​ការ​តាង​ត្រាប់​តាម​សំឡេង​នោះ​ទេ តែ​ជា​ការ​តាង​អក្សរ​តាម​តួ​អក្សរ​នីមួយៗ​ដោយ​មិន​អោយ​បាត់​ប្រភព​ដើម​ទៅ​វិញ។ Mahāpajāpatī សរសេរ​អោយ​ចំ គឺ មហា​បជាបតី តែ​អាច​ដែរ ដែល​ខ្មែរ​យើង​ហៅ​ឈ្មោះ​ប្លែក​ពី​គេ​បន្តិច (ដូច​ដែល​យើង​កែ​ពាក្យ សភាវ មក​ជា​ សភាព​ ជា​ដើម) រឺ អាច​ដែរ អ្នក​ដែល​សរសេរ​ជា​ឡាតាំងនោះ សរសេរ​ភ្លាត់ ត្រង់​ស្រៈ​អិ និង ស្រៈ​អី នេះ។ ប៉ុន្តែ​សំនួរ​សូរ​ថា បើ​ពាក្យ​គេ​ដើម គេ​សរសេរ មហា​បជាបតី តើ​យើង​គួរ​សរសេរ​អោយ​ត្រូវ​តាម​ពាក្យ​ដើម រឺ អោយ​ត្រូវ​តាម​ទំលាប់​របស់​យើង ដូចជា មហា​បជាបតិ ? អ្នក​ទេស​ខ្លះ​អាច​ទេស​មក​ខុស ភ្លាំង​ភ្លាត់​ត្រង់​ចំនុច​នេះ ព្រោះ ពាក្យ​នេះ មាន​ទាំង​ពីរ ហើយ​ន័យ​ដូច​គ្នា (បជាបតិ និង បជាបតី) (តែ​ឈ្មោះត្រូវ​រក្សាតែ​មួយ ដូចជា ពណ៌ និង វណ្ណៈ ជា​ពាក្យ​ដូច​គ្នា តែ​បើ​គេ​ឈ្មោះ វណ្ណៈ យើង​ត្រូវ​ហៅ​គេ​ វណ្ណៈ មិនមែន ពណ៌​ទេ) ។ ដូច្នេះ មាន​តែ​បើ​អាច យើង​គួរ​នឹង​រក​មើល​ក្នុង​សៀវភៅព្រះត្រៃបិដក​ជា​ដើម តើ​ក្នុង​សៀវភៅ​នោះ​គេ​សរសេរ​យ៉ាង​ម៉េច? បើ​បុព្វបុរស​យើង​សរសេរ​ថា មហាបជាបតិ យើង​គួរ​តែ​រក្សា​តាម​គាត់ មិន​បាច់​កែ​តាម​គេ​ទេ។ តែ​ខ្ញុំ​ខ្លាច​ក្រែង ពួក​គាត់​សរសេរ មហាបជាបតី តែ​យើង​ត្រាប់​ខុស​តៗគ្នាមក ព្រោះ​ថា ឯកសារ​ភាគ​ច្រើន​ដែល​ខ្ញុំ​បាន​ឃើញ ដែល​គេ​សរសេរ​ជា​ឡាតាំង​នោះ គេ​ដាក់​ថា មហាបជាបតី ។ ការ​សរសេរ​ជា​ឡាតាំង​នោះ គឺ​គេ​សរសេរ​ត្រឹម​ត្រូវ​តាម​ប្រភព​ពាក្យ​តែ​ម្ដង មិនមែន​កែប្រែ ពី វ ទៅ ព ។ល។ ដូចក្នុង​ភាសា​ខ្មែរ​យើង​ទេ។--លឹម សុវណ្ណវិចិត្រ ម៉ោង១៤:៤៤ ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១១ (UTC)[ឆ្លើយតប]


ខ្ញុំ​បាន​អាន​ព្រះ​ត្រៃ​បិដក​រួច​ហើយ។ ក្នុង​នោះ ផ្នែក​ជា​ភាសា​បាលី គេ​សរសេរថា មហាបជាបតី​ គោតមី តែផ្នែក​ជា​ភាសា​ខ្មែរ គេ​សរសេរ​ជា មហាបជា​បតិ​គោតមី (សុត្តន្ត​បិដក/អង្គុត្តរ​និកាយ/អដ្ឋកនិបាត/បណ្ណាសកាសង្គហិត​វគ្គ​ /សន្ធានវគ្គ ) ។ ដូច្នេះ​អត្ថបទ​ក្នុង Wiki ជា​ខ្មែរ​ គួរ​តែ​ដាក់ មហាបជា​បតិ​គោតមី អ៊ីចឹង​មែន​ហើយ។--លឹម សុវណ្ណវិចិត្រ ម៉ោង០៨:៤៤ ថៃ្ងព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១១ (UTC)

នៅក្នុងព្រះត្រ័យបិដក​ភាគ​៥ ទំព័រ​១៦៥ មានពាក្យ​បជាបតិគោតមី។ ដោយ​ផ្នែកបាលី​សរសេរ​ថា "បជាបតី គោតមី" ព្រោះ​ខាង​បាលី គេ​សរសេរ​ចែក​ជាពីរពាក្យ"បជាបតី" និង​"គោតមី" ចំណែកខាង​ភាសាខ្មែរ​គឺ​គេ​សរសេរ​ជាពាក្យ​តែ​មួយ"បជាបតិគោតមី"។ តាមវេយ្យាករណ៍​បាលី បើ​សរសេរ​ចែក​ជាពី​ផ្នែក គឺ​ត្រូវ​សរសេរ​"តី"​ ដូចខាង​លើ។ ភិក្ខុមួយអង្គ​បាន​ពន្យល់​ដូច្នេះ។--នរម ម៉ោង១០:០០ ថៃ្ងព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១១ (UTC)