ការពិភាក្សា:ស្រីសុរិយោវង្ស
ព្រះបាទសុរិយោវង្ស គឺជាព្រះរាជបុត្ររបស់ព្រះមហាឧបរាជ្យស្រីសុរិយោទ័យ។ នៅពេលដែលព្រះអង្គច្បាំងចាញ់ទ័ពសៀមក្នុងសង្គ្រាមការពារមហានគរ ព្រះស្រីសុរិយោវង្សបានភៀសព្រះអង្គទៅប្រទេសឡាវលានឆាង។ក្នុងឆ្នាំ១៣៥១ ក្រោយពីព្រះអង្គដឹងថារាជធានីអង្គរត្រូវបានសៀមវាយបែក ហើយព្រះបិតារបស់ព្រះអង្គនិងព្រះរាម គឺព្រះបាទលំពង់រាជា ត្រូវបានសុគតក្នុងសង្គ្រាមការពារព្រះនគរផងនោះ ព្រះបាទសុរិយោវង្សព្រះអង្គបានសំរេចព្រះទ័យរំដោះព្រះនគរពីសៀមវិញ ហើយស្តេចឡាវក៏បានផ្តល់ពលលាវចំនួន១៥០០នាក់ និងគ្រឿងសាស្ត្រាវុធជាច្រើនថ្វាយព្រះអង្គសុរិយោវង្ស។
ព្រះអង្គក៏លើកទ័ពនោះទៅវាយសង្កត់យកខេត្តខ្មែរខ្លះដែលចុះចូលជាមួយសៀម ហើយព្រះអង្គបានត្រឡប់មកកែនទ័ពនៅទួលបាសានក្នុងស្រុកស្រីសន្ធរ។ លុះដល់បានប្រជុំទ័ពគ្រប់គ្រាន់ហើយព្រះស្រីសុរិយោវង្សបានលើកទ័ពទាំងផ្លូវគោក ទាំងផ្លូវទឹក ចូលវាយយករាជធានីអង្គរ ទីបំផុតព្រះអង្គបានរំដោះបានរាជធានីអង្គរបានពីសៀមបានមកវិញក្នុងឆ្នាំ១៣៥៧។
ក្រោយពីបានទទួលបានជោគជ័យព្រមទាំងទទួលបានគ្រឿងបញ្ចក្សេត្រដែលពួកព្រាហ្មបរោហិតយកទៅលាក់ទុកនៅពេលសៀមវាយបែករាជធានីអង្គរមកវិញហើយ ព្រះអង្គសុរិយោវង្សក៏បានឡើងសោយរាជ្យនៅរាជធានីអង្គរធំដែលមានព្រះនាមក្នុងរាជ្យថា ’’ព្រះបាទសម្តេចព្រះស្រីសុរិយោវង្ស’’។ ក្នុងរាជ្យរបស់ព្រះអង្គព្រះស្រីសុរិយោវង្សព្រះអង្គបានវាយកំចាត់សៀមឲ្យចេញផុតពីខេត្តនគររាជសីមានៅទិសពាយ័ព្យនិងបស្ចិមបុរីនៅទិសនិរតី និងបានរៀបចំឲ្យមានប្រក្រតីភាពឡើងវិញនៃព្រំដែនខ្មែរនិងប្រទេសចម៉្បា។ ព្រះបាទស្រីសុរិយោវង្សសោយទីវង្គត់ដោយជរារោគក្នុងរាជ្យធានីអង្គរធំក្នុងឆ្នាំ១៣៦៣។
Start a discussion about ស្រីសុរិយោវង្ស
Talk pages are where people discuss how to make content on វិគីភីឌា the best that it can be. You can use this page to start a discussion with others about how to improve ស្រីសុរិយោវង្ស.