Jump to content

កែ អ៊ុក

ពីវិគីភីឌា

សម្ដេច​ព្រះ​ធម្មលិខិត កែ អ៊ុក សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ (ព្រះអង្គប្រសូត នៅថ្ងៃព្រហស្បតិ៍ (បាត់រនោច. ខ្នើត) ខែកតិ្តក ឆ្នាំកុរ ត្រីស័ក ព.ស. ២៣៩៥ គ.ស. ១៨៥១ នៅភូមិក្រោលខៀវ ស្រុកពញាលឺ ខែត្រកណ្តាល) ។ ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​២ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៥៨/គ.ស.១៩១៤ ដល់ ព.ស.​២៤៨០/គ.ស.១៩៣៦ ក្នុង​រជ្ជ​កាលសម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម

​ ព្រះរាជ​ជីវប្រវត្តិ​

[កែប្រែ]

ព្រះអង្គប្រសូត នៅថ្ងៃព្រហស្បតិ៍ (បាត់រនោច. ខ្នើត) ខែកតិ្តក ឆ្នាំកុរ ត្រីស័ក ព.ស. ២៣៩៥ គ.ស. ១៨៥១ នៅភូមិក្រោលខៀវ ស្រុកពញាលឺ ខែត្រកណ្តាល ។ បិតានាម កែ មាតានាម មា ហើយត្រូវជាចៅសម្តេច ជហ្វា ប៉ុក ។

         ព្រះជន្មាយុបាន ១០ឆ្នាំ នៅឆ្នាំវក ត្រីស័ក ព.ស. ២៤០៤. គ.ស. ១៨៦០ មាតាបិតា នាំយកទៅរៀនសូត្រ នៅវត្តរំដួល ស្រុកឧដុង្គ ខែត្រកំពង់ស្ពឺ នៅក្នុងសំណាក់ ព្រះពោធិវ័ង្ស ប្រាក់ ។

         មានព្រះជន្មាយុ ១៥ឆ្នាំ ក្នុងឆ្នាំឆ្លូវ សប្តស័ក ព.ស. ២៤០៩ គ.ស. ១៨៦៥ បានបួសជាសាមណេរ នៅវត្តរំដួល ស្រុកឧដុង្គ ខែត្រកំពង់ស្ពឺ ។

         ព្រះជន្មាយុ ២២ឆ្នាំ នៅក្នុងឆ្នាំវក ចត្វាស័ក ព.ស. ២៤១៦ គ.ស. ២៨៧២ បានបំពេញឧបសម្បទាជាភិក្ខុ នៅវត្តឧណ្ណាលោម ដែលមានសម្តេចមហាសង្ឃរាជ និល ទៀន ជាព្រះឧបជ្ឈាយ៍ ។

         ព្រះជន្មាយុ ៦៤ឆ្នាំ នៅក្នុងឆ្នាំខាល ឆស័ក ព.ស. ២៤៥៨. គ.ស. ១៩១៤ ព្រះអង្គបានទទួលសមណស័ក្តិជា ព្រះសង្ឃនាយកស្តីទី ។

         ព្រះជន្មាយុ ៧៥ឆ្នាំ នៅក្នុងឆ្នាំរោង សំរឹទ្ធិស័ក ព.ស. ២៤៧២ គ.ស. ១៩២៨ ព្រះអង្គបានទទួលសមណស័កិ្តជា សម្តេចព្រះធម្មលិខិត សង្ឃនាយក សិរីមហាសង្ឃកិច្ច គណៈមហានិកាយ(ព្រះសង្ឃនាយកស្តីទី ចំនួន១៥ឆ្នាំ)។

         ព្រះជន្មាយុ ៨៦ឆ្នាំ នៅក្នុងឆ្នាំជូត អដ្ឋស័ក ព.ស. ២៤៨០ គ.ស. ១៩៣៦ ព្រះអង្គបានទទួលនិច្ចធម្ម នៅថ្ងៃសៅរ៍ ២រោច ខែជេស្ឋ ឆ្នាំជូត នៅវេលាម៉ោង២០ និង ៣០នាទី នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ៕

         -- ដកស្រង់ចេញពីសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ ព.ស. ២៥៤៧ - គ.ស. ២០០៣ ។ --

ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)

[កែប្រែ]

ព្រះអង្គប្រសូត នៅថ្ងៃព្រហស្បតិ៍ (បាត់រនោច. ខ្នើត) ខែកតិ្តក ឆ្នាំកុរ ត្រីស័ក ព.ស. ២៣៩៥ គ.ស. ១៨៥១ នៅភូមិក្រោលខៀវ ស្រុកពញាលឺ ខែត្រកណ្តាល ។ បិតានាម កែ មាតានាម មា ហើយត្រូវជាចៅសម្តេច ជហ្វា ប៉ុក ។

សម្ដេច​ព្រះ​សង្ឃ​រាជ

[កែប្រែ]

សមេ្តចព្រះធម្មលិខិត សិរីមហាសង្ឃកិច្ចព្រះសង្ឃនាយក គណៈមហានិកាយព្រះឥន្ទតេ្ថរោ កែ អ៊ុក ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៥៨/គ.ស.១៩១៤ ដល់ ព.ស.​២៤៨០/គ.ស.១៩៣៦

គ្រឿង​ឥស្សរិយយស

[កែប្រែ]

ព្រះជន្មាយុ ៦៤ឆ្នាំ នៅក្នុងឆ្នាំខាល ឆស័ក ព.ស. ២៤៥៨. គ.ស. ១៩១៤ ព្រះអង្គបានទទួលសមណស័ក្តិជា ព្រះសង្ឃនាយកស្តីទី ។

         ព្រះជន្មាយុ ៧៥ឆ្នាំ នៅក្នុងឆ្នាំរោង សំរឹទ្ធិស័ក ព.ស. ២៤៧២ គ.ស. ១៩២៨ ព្រះអង្គបានទទួលសមណស័កិ្តជា សម្តេចព្រះធម្មលិខិត សង្ឃនាយក សិរីមហាសង្ឃកិច្ច គណៈមហានិកាយ(ព្រះសង្ឃនាយកស្តីទី ចំនួន១៥ឆ្នាំ)។

ព័ត៌មាន​ទាក់ទង

[កែប្រែ]

-- ដកស្រង់ចេញពីសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ ព.ស. ២៥៤៧ - គ.ស. ២០០៣ ។ --



កែ អ៊ុក
ព័ត៌មាន​មួយ​ចំនួន
ព្រះ​នាម កែ អ៊ុក
ព្រះ​នាម​ពេញ សម្ដេច​ព្រះ​ធម្មលិខិត សិរីមហា​សង្ឃកិច្ច ឥន្ទត្ថេរោ កែ អ៊ុក ព្រះ​សង្ឃ​នាយក គណៈ​មហានិកាយ
ឋានៈ សម្ដេច​ព្រះ​សង្ឃ​រាជ
ប្រសូត ព.ស.​២៣៩៥/គ.ស.​១៨៥១
សុគត ព.ស.​២៤៨០/​គ.ស.​១៩៣៦
បន្ត​ពី និល ទៀង
បន្ត​ដោយ ប្រាក់ ហ៊ិន