Jump to content

ប្រាក់ ហ៊ិន

ពីវិគីភីឌា

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ប្រាក់ ហ៊ិន សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ (ប្រសូត ៨​កើត ខែ​បុស្ស ឆ្នាំ​កុរ បញ្ច​ស័ក ព.ស.​២៤០៧/គ.ស.​១៨៦៣ សុគត ៨​កើត ខែ​កក្ដិក ឆ្នាំ​កុរ ព.ស.​២៤៩១/២០ ខែ​វិច្ឆិកា គ.ស.​១៩៤៧) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៣ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៨១/គ.ស.១៩៣៧ ដល់ ព.ស.​២៤៩១​/គ.ស.១៩៤៧ ក្នុង​រជ្ជ​កាលសម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម

​ ព្រះរាជ​ជីវប្រវត្តិ​

[កែប្រែ]

ព្រះអង្គប្រសូត នៅថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស. ២៤០៧ គ.ស. ១៨៦៣ នៅភូមិចាក់អង្ករ ស្រុកកំពង់សៀម ខែត្រកំពង់ចាម (តែពេលទំងន់នៅភូមិ ពោធិជំទាវមាន់ ខែត្រព្រៃវែង ដោយស្រុកមានវិបត្តិភ័ន្តប្រែជាន់រាមាកំហែង ក៏បានរត់ទៅ នៅភូមិចាកៈអង្ករវិញ) ។ បិតានាម ប្រាក់ មាតានាម ដែង ។ ក្រោយមកមាតាបិតា បាន មករស់នៅឃុំ លេខ៦ ជ្រោយចង្វា ភ្នំពេញ មានរបរជាអ្នកជំនួញឫស្សី ។ ព្រះជន្មាយុបាន ១២ឆ្នាំ បានបួសជាសាសមណេរ នៅវត្តសាំងសាមី ក្រុងព្រៃវែង ពី ឆ្នាំច ឆស័ក ព.ស. ២៤១៨ គ.ស.១៨៧៤ ។ ព្រះជន្មាយុ ២១ឆ្នាំ បានឧបសម្បទាជាភិក្ខុ នៅក្នុងវត្តសាំងសាមី ឆ្នាំមមែ ចត្វាស័ក ព.ស. ២៤២៧ គ.ស. ១៨៨៣ ព្រះឧបជ្ឈាយ៍ឱ្យ នាមបញ្ញត្តិថា សុធម្មត្ថេរ ។ ព្រះអង្គបានឡើងធ្វើជាចៅអធិការវត្តសារាវ័នតេជោ ឃុំលេខ៣ ក្រុងភ្នំពេញ ពីឆ្នាំច ត្រីស័ក ព.ស. ២៤៥៤ គ.ស. ១៩១០ ។ ព្រះជន្មាយុ ៧៥ឆ្នាំ នៅក្នុងឆ្នាំឆ្លូវ ព.ស. ២៤៨១ ព្រះអង្គបានឡើងជា ព្រះសង្ឃ នាយកស្តីទី គណៈមហានិកាយ (ព្រះរាជក្រឹត្យ លេខ៦ ចុះថ្ងៃទី០១ ខែហ្វេរី្រយេ (ខែកុម្ភៈ) ឆ្នាំ ១៩៣៧) ។ ព្រះជន្មាយុ ៧៧ឆ្នាំ ព្រះអង្គបានទទួលឋានន្តរស័ក្តិជា ព្រះសង្ឃនាយក (ព្រះរាជក្រឹត្យ លេខ២២ ចុះថ្ងៃទី១៧ ដេសមប្រី (ខែធ្នូ) ឆ្នាំ១៩៤០) ។ ព្រះជន្នាយុ ៨០ឆ្នាំ ព្រះអង្គបានឡើងសមណស័ក្តិជាន់ខ្ពស់ជាទី សម្តេច- ព្រះពោធិវ័ង្ស ព្រះសង្ឃនាយកគណៈមហានិកាយ នៅថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំមមី ចត្វាស័ក ព.ស. ២៤៧៤ គ.ស. ១៩៣០ ។ ព្រះជន្មាយុ ៨១ឆ្នាំ ព្រះអង្គបានឡើងសមណៈស័ក្តិខ្ពស់បំផុត ជាទី សម្តេច ព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ នៅថ្ងៃ១រោច ខែ អស្សុជ ឆ្នាំមមែ បញ្ចស័ក ព.ស. ២៤៧៥ ត្រូវនឹងថ្ងៃ១៩ ឧកតប្រិ៍ (ខែតុលា) ឆ្នាំ១៩៣១ ។ ព្រះជន្មាយុ ៨៥ឆ្នាំ ព្រះអង្គបានទទួលព្រះអនិច្ចធម្ម នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែកក្តិក ឆ្នាំកុរ ព.ស. ២៤៩១ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤៧ វេលាពាក់កណ្តាល អធ្រាត្រ ៕

-ដកស្រង់ចេញពីសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ ព.ស. ២៥៤៧ - គ.ស. ២០០៣ ។-


ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)

[កែប្រែ]

ព្រះអង្គប្រសូត នៅថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស. ២៤០៧ គ.ស. ១៨៦៣ ។

សម្ដេច​ព្រះ​សង្ឃ​រាជ

[កែប្រែ]

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ប្រាក់ ហ៊ិន ព្រះ​សង្ឃ​នាយក ​គណៈ​មហា​និកាយ ប្រាក់ ហ៊ិន ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៨១/គ.ស.១៩៣៧ ដល់ ព.ស.​២៤៩១​/គ.ស.១៩៤៧

គ្រឿង​ឥស្សរិយយស

[កែប្រែ]

- ព្រះជន្មាយុ ៧៥ឆ្នាំ នៅក្នុងឆ្នាំឆ្លូវ ព.ស. ២៤៨១ ព្រះអង្គបានឡើងជា ព្រះសង្ឃ នាយកស្តីទី គណៈមហានិកាយ (ព្រះរាជក្រឹត្យ លេខ៦ ចុះថ្ងៃទី០១ ខែហ្វេរី្រយេ​​ (ខែកុម្ភៈ) ឆ្នាំ ១៩៣៧) ។

- ព្រះជន្មាយុ ៧៧ឆ្នាំ ព្រះអង្គបានទទួលឋានន្តរស័ក្តិជា ព្រះសង្ឃនាយក (ព្រះរាជក្រឹត្យ លេខ២២ ចុះថ្ងៃទី១៧ ដេសមប្រី (ខែធ្នូ) ឆ្នាំ១៩៤០) ។

- ព្រះជន្នាយុ ៨០ឆ្នាំ ព្រះអង្គបានឡើងសមណស័ក្តិជាន់ខ្ពស់ជាទី សម្តេច- ព្រះពោធិវ័ង្ស ព្រះសង្ឃនាយកគណៈមហានិកាយ នៅថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំមមី ចត្វាស័ក ព.ស. ២៤៧៤ គ.ស. ១៩៣០ ។

- ព្រះជន្មាយុ ៨១ឆ្នាំ ព្រះអង្គបានឡើងសមណៈស័ក្តិខ្ពស់បំផុត ជាទី សម្តេច ព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ នៅថ្ងៃ១រោច ខែ អស្សុជ ឆ្នាំមមែ បញ្ចស័ក ព.ស. ២៤៧៥ ត្រូវនឹងថ្ងៃ១៩ ឧកតប្រិ៍ (ខែតុលា) ឆ្នាំ១៩៣១ ។

ព័ត៌មាន​ទាក់ទង

[កែប្រែ]

-- ដកស្រង់ចេញពីសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ ព.ស. ២៥៤៧ - គ.ស. ២០០៣ ។ --



ប្រាក់ ហ៊ិន
ព័ត៌មាន​មួយ​ចំនួន
ព្រះ​នាម ប្រាក់ ហ៊ិន
ព្រះ​នាម​ពេញ សម្ដេច​ព្រះ​មហា​សុមេធាធិបតី ប្រាក់ ហ៊ិន ព្រះ​សង្ឃ​នាយក ​គណៈ​មហា​និកាយ
ឋានៈ សម្ដេច​ព្រះ​សង្ឃ​រាជ
ប្រសូត ថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស. ២៤០៧ គ.ស. ១៨៦៣
សុគត ថ្ងៃព្រហស្បតិ៍ ៨កើត ខែកក្តិក ឆ្នាំកុរ ព.ស. ២៤៩១ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤៧
បន្ត​ពី កែ អ៊ុក
បន្ត​ដោយ ជួន ណាត