ក្រុងប៉ោយប៉ែត
ក្រុងប៉ោយប៉ែត គឺជាក្រុងមួយស្ថិតនៅក្នុង ខេត្តបន្ទាយមានជ័យ ជាព្រំប្រទល់រវាង ប្រទេសកម្ពុជា និងថៃ។ ក្រុងនេះសំបូរទៅដោយប្រជាជន ដែលធ្វើការចំណាកស្រុកមកពីខេត្តនានាក្នុងប្រទេសកម្ពុជា និងប្រទេសដែលនៅជិតខាង។ ប្រជាជននៅទីនោះភាគច្រើនប្រកបរបរជាអ្នក ដឹកជញ្ជូនទំនិញ ឆ្លងព្រំដែន និង ធ្វើជាកម្មករនៅក្នុងប្រទេសថៃ។ មិនតែប៉ុណ្ណោះ នៅទីនោះមានបើកកាសស៊ីណូធំៗ។
ក្រុងប៉ោយប៉ែត | |
---|---|
ក្រុង | |
![]() | |
កូអរដោនេ: 13°39′N 102°34′E / 13.650°N 102.567°E | |
ប្រទេស | ![]() |
ខេត្តក្រុងខ្មែរ | ខេត្តបន្ទាយមានជ័យ |
រដ្ឋាភិបាល | |
• ប្រភេទ | ក្រុង |
ល្វែងម៉ោង | ប្រទេសកម្ភុជា (ម.ស.ស.+៧) |
ប៉ោយប៉ែត ជាប់នឹងក្រុងអារញ្ញជាប់ព្រំដែនថៃ។ ទីប្រជុំជននេះទើបមានវត្តមានក្នុងពេលថ្មីៗនេះក្នុងគោលបំណងធ្វើពាណិជ្ជកម្មតាមព្រំដែន ។ សិរីសោភ័ណតែងតែជាមជ្ឈមណ្ឌលទីក្រុងចម្បងដែលធ្លាប់ជាតំបន់កសិកម្ម។ ប្រជាជនក្រុងប៉ោយប៉ែតបានកើនឡើងពី ៤៣,៣៦៦នាក់នៅក្នុងជំរឿនឆ្នាំ១៩៩៨ ដល់ ៨៩,៥៤៩នាក់នៅក្នុងជំរឿនឆ្នាំ២០០៨ ដែលធ្វើឱ្យវាក្លាយជាការតាំងទីលំនៅដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅក្នុងប្រទេសកម្ពុជាដែលនាំមុខក្រុងព្រះសីហនុ ហើយមានទំហំធំជាងក្រុងសិរីសោភ័ណ។
រដ្ឋបាល[កែប្រែ]
ក្រុងប៉ោយប៉ែត ស្ថិតនៅ ខេត្ត មាន សង្កាត់÷
លេខកូដសង្កាត់ | ឈ្មោះសង្កាត់ជាអក្សរខ្មែរ | ឈ្មោះសង្កាត់ជាអក្សរឡាតាំង |
---|---|---|
សង្កាត់ | ||
សង្កាត់ | ||
សង្កាត់ | ||
សង្កាត់ | ||
សង្កាត់ | ||
សង្កាត់ | ||
សង្កាត់ | ||
សង្កាត់ | ||
សង្កាត់ | ||
សង្កាត់ |
ក្រុងប៉ោយប៉ែត មាន 5 សង្កាត់÷
- និមិត្ត
- ប៉ោយប៉ែត
- ផ្សារកណ្ដាល
- អូរជ្រៅ
- អូរឬស្សី
រមណីដ្ឋាន និង កន្លែងទេសចរណ៏[កែប្រែ]
- កាសស៊ីណូ គឺជាកន្លែងកំសាន្តមួយដែលធំជាងគេនៅ ប៉ោយប៉ែត ហើយមានភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនានិងដើរកំសាន្តមិនថាថ្ងៃណាគឺច្រើនតែម្តង។
- ហាង ហេបភីប៊ឺហ្គឺ
- ហាងលក់សំបកកង់ឡាន
- ហាងលក់សំភារសំណង់
- ហាងលក់គ្រឿងអេឡិចត្រូនិច
- ភោជនីយដ្ឋាន
- ហាងជួសជុលម៉ូតូ ឡាន
- ជួសជុលសំភារអគ្គីសនី
- សណ្ឋាគារ
- ផ្ទះសំណាក់
- កន្លែងលាងរថយន្ត
- ហាងលក់ម៉ូតូ
ផ្លូវ[កែប្រែ]
ចំនែកឯការកសាងផ្លូវកកំពុងតែអភិវឌ្ឍន៏បន្ថែមទៀត លើសពីនេះការធ្វើដំនើរលឿនរហស័ជាងមុន ការនាំផលិតផលចេញពីប្រទេសថៃ មានច្រើនលើសលុប ជាងនាំចូល ធ្វើបែបនេះការឆ្លងដែនក៏កាន់តែច្រើនដែរ ធ្វើអោយបទល្មើសជាច្រើនបន្តកើតឡើងជាលំដាប់ ជាក់ស្តែងការជួញគ្រឿងញៀន ពេស្យាចារ ឆក់ប្លន់ និងល្បែងស៊ីសងផ្សេងៗទៀត។

បញ្ហា[កែប្រែ]
ការចំណាកស្រុកពីខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា មកកាន់ក្រុងប៉ោយប៉ែត នេះក៏កាន់តែ ច្រើនឡើងៗ ពី១ថ្ងៃទៅ១ថ្ងៃ។ វិស័យអប់រំមានការរីកចំរើនយ៉ាងសន្សឹមៗ រីឯក្មេង អណាថា ប្រមូលផ្តុំនៅតាម ច្រកទ្វារអន្តរជាតិភាគច្រើនកុមារទាំងអសមិនបានចូលរៀន និងទទួលនៅចំណេះដឹងផ្សេងៗទេ។ ពួកគេអូសរទេះដឹកទំនិញឆ្លងដែន និងដើរបាំងឆ័ត្រអោយជនបរទេស លើសពីនេះពួកគេទទួលនៅការរំលោភបំពាន ខាងផ្លូវកាយ និង អារម្មណ៏។ ការទិញសំបុត្រការឆ្លងដែនពីព្រំដែនកម្ពុជា និង ថៃ មានតំលៃ១០០០រៀលក្នុងមួយនាក់។ ការឆ្លងដែនទៅធ្វើការនៅទីក្រុងបាងកក ដោយតាមេខ្យល់ ជនឆ្លងដែនមួយចំនួនបានត្រូវ មេខ្យល់បោកប្រាស់ នៅថវិកា កំលាំងកាយ និងអ្វីៗផ្សេងៗទៀត។ការអូសទាញប្រជាជននៅតាម ទីជនបទអោយទៅធ្វើការនៅក្រៅប្រទេស ដោយតាមពួកមេខ្យល់កុហកថា នៅទីនោះមានការងារស្រួល និងទទួលបានប្រាក់ខែច្រើន។ ការនាំក្មេងឆ្លងដែនទៅសុំទាននៅក្រៅប្រទេសមានច្រើន មានក្មេងខ្លះគេយកទៅ ចាក់ថ្នាំអោយវង់វេងស្មារតី និងស្វិតដៃស្វិតជើង និយាយទៅ គឺ ពិការតែម្តង

ដើម្បីសុំលុយអោយពួកបានច្រើន។ មានក្មេងខ្លះបានគេបង់ខំអោយយក របស់ខុសច្បាប់យកទៅអោយឈ្មួញ និងខ្លះទៀតបង់ខំអោយក្មេងធ្វើអ្វីដែលពួកគេមិនចង់ធ្វើ។ ស្ទើរគ្រប់ទីកន្លែងជាពិសេសនៅក្នុងទីក្រុងភ្នំពេញ និង ក្រុងប៉ោយប៉ែត យើងសង្កេតឃើញនៅតែមានក្មេងអនាថា ក្មេងរើសសំរាម និងក្មេងសុំទានជាច្រើន។ នៅក្នុងឆ្នាំ២០០១ អង្គការសហប្រជាជាតិបានធ្វើការវាយតំលៃថា នៅលើពិ ភពលោកចំនួនក្មេងតាមចិញ្ចើមថ្នល់ដែលមានអាយុពី៣-១៨ឆ្នាំមានការកើនឡើងជារៀងរាល់ថ្ងៃ។មានភាពច្របូកច្របល់ដែលបានបន្សល់ទុកជាកេរ្តិ៍តំណែលនៃបញ្ហាសង្គមជា ច្រើន ដោយបូកបញ្ចូលនូវចំនួនក្មេងដែលរស់នៅ និងធ្វើការនៅតាមផ្លូវដ៏ច្រើនលើសលប់ផងដែរ។ តាមរ

បាយការ ណ៍ដែលបានដកស្រង់ទិន្នន័យពីអង្គការសង្គ្រោះកុមារបានឲ្យដឹងថា មានក្មេងប្រមាណជា១០,០០០នាក់ ដែលកំពុងធ្វើការនៅតាមផ្លូវ ហើយមាន១០០០នាក់កំពុងរស់នៅតាមផ្លូវនៅក្នុងទីក្រុងភ្នំពេញ។ ភាពក្រីក្រជាតួ នាទីដ៏ធំមួយដែលនាំឲ្យក្មេងៗផ្លាស់ប្តូរជីវិតរបស់គេរស់នៅតាមផ្លូវ ប៉ុន្តែក៏មានកត្តារួមផ្សំផ្សេងៗទៀតដូចជា អំពើហឹង្សាក្នុងគ្រួសារ ម្តាយឫឪពុក ឫទាំងម្តាយឪពុកបានបាត់បង់ជិវិតដោយសារមេរោគអេដស៍ជាដើម។ មូលដ្ឋានសំខាន់ដើម្បីឲ្យមានជីវិតរស់នៅបាន កុមារទាំងនោះពីមួយថ្ងៃទៅមួយថ្ងៃ ខិតខំធ្វើការទៅតាមសកម្ម ភាពផ្សេងៗពីគ្នាដូចជា ធ្វើជាពេស្យាចារ ចោរកំប៉ិកកំប៉ុក អ្នកសុំទាន អ្នកលាងឡាន អ្នកលក់សៀវភៅ លក់ផ្កា និងកាសែតជាដើម។ពួកគេមិនអាចទៅសាលាបានទេដោយសារតែថ្លៃបង់សាលា មានតំល ខ្ពស់ពេក ហើយពួកគេជារឿយៗពឹង ផ្អែកទៅលើប្រាក់ចំណូលរបស់ពួកគេទោះបីជាមានចំនួនតិចតួចស្តួចស្តើង ក៏ដោយ។
កាស៊ីណូនៅក្នុងទីក្រុង[កែប្រែ]
មានការបិទកាស៊ីណូ និងសណ្ឋាគាររវាងបញ្ជរត្រួតពិនិត្យលិខិតឆ្លងដែនកម្ពុជា និងថៃ ដែលអាចឱ្យជនជាតិថៃ និងជនបរទេសផ្សេងទៀតចូលមកលេងល្បែងក្នុងប្រទេសកម្ពុជាដោយមិនចាំបាច់ឆ្លងកាត់អន្តោប្រវេសន៍កម្ពុជា។ នៅកម្ពុជា ល្បែងស៊ីសងខុសច្បាប់សម្រាប់ពលរដ្ឋខ្មែរ ប៉ុន្តែមិនមែនសម្រាប់អ្នកកាន់លិខិតឆ្លងដែនបរទេសទេ។ មានព្រំដែនមួយទៀតនៅខាងកម្ពុជានៃតំបន់ឆ្នូតនេះ ដែលគេត្រូវឆ្លងកាត់មុនពេលមានសេរីភាពក្នុងការធ្វើដំណើរក្នុងប្រទេសផ្សេងទៀត។
នៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2022 អគ្គីភ័យនៅសណ្ឋាគារ និងកាស៊ីណូ Grand Diamond City បានសម្លាប់មនុស្ស 27 នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។[១][២]
- ↑ "26 bodies found as search ends at Cambodian hotel fire site". ABC News.
- ↑ "Jill Bryant". www.playcasinoadvisor.com (in American English). Retrieved 2023-09-20.