ខន្ធកបុច្ឆា
សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
ខន្ធកបុច្ឆា
[១] ខ្ញុំនឹងសួរឧបសម្បទាខន្ធកៈ ដែលប្រកបដោយនិទាន (ហេតុដែលទ្រង់បញ្ញត្តសិក្ខាបទ) ប្រកបដោយនិទ្ទេស (សំដែងអំពីបុគ្គលជាដើម) អាបត្តិរបស់បទឧក្រិដ្ឋ [បទដែលព្រះអង្គ ទ្រង់ហាមមិនឲ្យភិក្ខុឲ្យឧបសម្បទា ដល់បុគ្គលមានអាយុមិនគ្រប់២០ឆ្នាំជាដើម។] មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយឧបសម្បទាខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន២។
[២] ខ្ញុំនឹងសួរឧបោសថក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយឧបោសថក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។
[៣] ខ្ញុំនឹងសួរវស្សូបនាយិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយវស្សូបនាយិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។
[៤] ខ្ញុំនឹងសួរបវារណាខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយបវារណាខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។
[៥] ខ្ញុំនឹងសួរចម្មសញ្ញុត្ត (ចម្មក្ខន្ធកៈ) ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយចម្មសញ្ញុត្ត ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។
[៦] ខ្ញុំនឹងសួរភេសជ្ជក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយភេសជ្ជក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។
[៧] ខ្ញុំនឹងសួរកឋិនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយកឋិនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស ឯអាបត្តិរបស់បទឧក្រិដ្ឋ មិនមានក្នុងកឋិនក្ខន្ធកៈនោះទេ។
[៨] ខ្ញុំនឹងសួរចីវរសញ្ញុត្ត (ចីវរក្ខន្ធកៈ) ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយចីវរសញ្ញុត្ត ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។
[៩] ខ្ញុំនឹងសួរចម្បេយ្យក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយចម្បេយ្យក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។
[១០] ខ្ញុំនឹងសួរកោសម្ពិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយកោសម្ពិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។
[១១] ខ្ញុំនឹងសួរកម្មក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយកម្មក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។
[១២] ខ្ញុំនឹងសួរបរិវាសិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយបរិវាសិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។
[១៣] ខ្ញុំនឹងសួរសមុច្ចយក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយសមុច្ចយក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។
[១៤] ខ្ញុំនឹងសួរសមថក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយសមថក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន២។
[១៥] ខ្ញុំនឹងសួរខុទ្ទកវត្ថុក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយខុទ្ទកវត្ថុក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។
[១៦] ខ្ញុំនឹងសួរសេនាសនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយសេនាសនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន៣។
[១៧] ខ្ញុំនឹងសួរសង្ឃភេទក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយសង្ឃភេទក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន២។
[១៨] ខ្ញុំនឹងសួរសមាចារ (វត្តក្ខន្ធកៈ) ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយសមាចារ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។
[១៩] ខ្ញុំនឹងសួរបាតិមោក្ខដ្ឋបនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយបាតិមោក្ខដ្ឋបនក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន១។
[២០] ខ្ញុំនឹងសួរភិក្ខុនីខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយភិក្ខុនីខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មាន២។
[២១] ខ្ញុំនឹងសួរបញ្ចសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយបញ្ចសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មិនមានក្នុងបញ្ចសតិកក្ខន្ធៈនោះទេ។
[២២] ខ្ញុំនឹងសួរសត្តសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មានប៉ុន្មាន។ ខ្ញុំនឹងឆ្លើយសត្តសតិកក្ខន្ធកៈ ដែលប្រកបដោយនិទាន ប្រកបដោយនិទ្ទេស អាបត្តិរបស់បទឧក្រិដ្ឋ មិនមានក្នុងសត្តសតិកក្ខន្ធកៈនោះទេ។
ចប់ ខន្ធកបុច្ឆាទី១។ ឧទ្ទាន គឺបញ្ជីរឿងនៃពាក្យសួរអំពីខន្ធកៈនោះ
[២៣] (ខន្ធកៈ២២ គឺ) ឧបសម្បទាខន្ធកៈ១ ឧបោសថក្ខន្ធកៈ១ វស្សូបនាយិកក្ខន្ធកៈ១ បវារណាក្ខន្ធកៈ១ ចម្មក្ខន្ធកៈ១ ភេសជ្ជក្ខន្ធកៈ១ កឋិនក្ខន្ធកៈ១ ចីវរក្ខន្ធកៈ១ ចម្បេយ្យក្ខន្ធកៈ១ កោសម្ពិកក្ខន្ធកៈ១ កម្មក្ខន្ធកៈ១ បរិវាសិកក្ខន្ធកៈ១ សមុច្ចយក្ខន្ធកៈ១ សមថក្ខន្ធកៈ១ ខុទ្ទកវត្ថុក្ខន្ធកៈ១ សេនាសនក្ខន្ធកៈ១ សង្ឃភេទក្ខន្ធកៈ១ សមាចារ គឺវត្តក្ខន្ធកៈ១។ បាតិមោក្ខដ្ឋបនក្ខន្ធកៈ១ ភិក្ខុនីក្ខន្ធកៈ១ បញ្ចសតិកក្ខន្ធកៈ១ សត្តសតិកក្ខន្ធកៈ១។