ខឺត កូបេន
ខឺត កូបេន | |
---|---|
លោកកូបេន ប្រគំតន្ត្រីជាមួយ ក្រុមភ្លេងនើវ៉ាណា នៅកម្មវិធីពានរង្វាន់វីដេអូចម្រៀងឆ្នាំ 1992 របស់ប៉ុស្តិ៍ទូរទស្សន៍អឹមធីវី (1992 MTV Video Music Awards) | |
កើត | ខឺត ដូណាល់ កូបេន កុម្ភៈ 20, 1967 អាប៊ែដិន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក |
ស្លាប់ | មេសា 5, 1994 ស៊ីតថល រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក | (អាយុ 27 ឆ្នាំ)
មូលហេតុនៃការស្លាប់ | សម្លាប់ខ្លួនដោយបាញ់កាំភ្លើងរះចូលមាត់ |
ការអប់រំ | វិទ្យាល័យ អាប៊ែដិន (មិនបានរៀនចប់ឡើយ) |
អាជីព |
|
ពន្ធភាព | ខតនី ឡូហ្វ (Courtney Love) (1992-1994) |
កូន | ហ្វ្រង់ស៊ីស ប៊ីន កូបេន (Frances Bean Cobain) |
Musical career | |
ប្រភេទ | |
ឧបករណ៍ភ្លេង |
|
ឆ្នាំសកម្ម | 1982–1994 |
ស្លាកតន្ត្រី | |
ខឺត កូបេន (អង់គ្លេស: Kurt Cobain) ជាតារាចម្រៀងលេងហ្គីតាមួយរូប ព្រមទាំងជាអ្នកគំនូរមួយរូប ដែលជាអ្នកនិពន្ធ ច្រៀង និងលេងហ្គីតាប្រចាំ ក្រុមភ្លេងនើវ៉ាណា។ គាត់ជាតារាចម្រៀងមួយរូប ដែលបាននាំបដិវត្តន៍បទចម្រៀងអំឡុងឆ្នាំ 1990 ដោយសារអាល់ប៊ុមមួយរបស់ក្រុមខ្លួនឈ្មោះ ណេវើម៉ាញ (Nevermind) ព្រមទាំងចម្រៀងមួយបទចំណងជើងថា ធុំដូចធីនស្ពៀរីត (Smells Like Teen Spirit) ដែលបានបង្កើតភ្លេងមួយឈ្មោះថា ហ្គ្រឹញ (Grunge)។
តារាចម្រៀងជាច្រើនបានបរិយាយពីឥទ្ធិពលរបស់លោកលើពិភពចម្រៀង ព្រមទាំងយកគាត់ជាស្នូលនៃអាជីពរបស់ខ្លួន។ សំឡេងស្ងួតលាយកំហឹងរបស់គាត់ លាយឡំជាមួយរបៀបលេងហ្គីតាមួយបែបគួរឱ្យចាប់អារម្មណ៍ ជាមូលហេតុដែលគ្រប់គ្នាកោតសរសើរគាត់រហូតដល់បច្ចុប្បន្នកាលនេះ។ ម្យ៉ាងវិញ គាត់មានភាពក្លាហានក្រោកឈររើបម្រះប្រឆាំងអំពើអសីលធម៌ដើម្បីនារីៗនាសម័យកាលគាត់ ដូចជាតែងនិពន្ធបទប៉ូលី (Polly) និងរំលោភខ្ញុំទៅ (Rape Me) ជាពពួកបទប្រឆាំងនូវអំពើរំលោភសេពសន្ថវៈនារីៗគ្រប់រូប។
កុមារភាព
[កែប្រែ]លោកខឺត ដូណាល់ កូបេន បានកើតនៅមន្ទីរពេទ្យហ្គ្រេស៍ ហាប័រ (Grays Harbor Hospital) នៃទីក្រុងអាប៊ែដិន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 1967។ គាត់ជាកូនរបស់លោកស្រីវេនឌី អេលីហ្សាបេត (Wendy Elizabeth) និងលោកដូណាល់ ឡេឡិន កូបេន (Donald Leland Cobain)។ លោកមានកាត់សាសន៍ហូឡង់ (Dutch) អង់គ្លេស (English) បារាំង (French) អាល្លឺម៉ង់ (German) អៀរឡង់ (Irish) និងអេកូសេ (Scottish)។ លោកមានប្អូនស្រីមួយឈ្មោះគីមបឺលី កូបេន (Kimberly Cobain) កើតនៅថ្ងៃទី 24 ខែមេសា ឆ្នាំ 1970។
គ្រួសាររបស់ខឺត សុទ្ធតែជាអ្នកដែលមានបទពិសោធក្នុងវិស័យសិល្បៈ។ ខឺតមានពូ និងមីងដែលមានក្នុងវិស័យចម្រៀង និងរឿងសម្ដែងផងដែរ។ គាត់ជាកុមារាម្នាក់ដែលមានភាពរួសរាយ មានចិត្តស្រឡាញ់ និងមានចិត្តទន់ជ្រាយ។ ពីពេលនោះ ខឺតមានភាពចំណានក្នុងការគូសរូប ដោយគាត់គូសនូវរូបតុក្កតា និងតួសម្ដែងខ្លួនស្រឡាញ់ចូលចិត្ត ដែលបិតដាក់លើជញ្ជាំងបន្ទប់ខ្លួន។ យាយគាត់ក៏បានជំរុញឱ្យក្លាយជាអ្នកគំនូរអាជីពផងដែរ។
ឯកសារយោង
[កែប្រែ]អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |