ខៀវ ជុំ

ពីវិគីភីឌា

ធម្មបាលភិក្ខុ ខៀវ ជុំ

ធម្មបាលភិក្ខុ ខៀវ ជុំ ពណ៌

ព័ត៌មានលំអិតមួយចំនួន
របស់ធម្មបាលភិក្ខុ ខៀវ ជុំ
ព្រះ​នាម ខៀវ ជុំ
ព្រះ​នាម​ពេញ ព្រះធម្មបាលភិក្ខុ ខៀវ ជុំ
ឋានៈ ព្រះសង្ឃ
ប្រសូត ថ្ងៃចន្ទ ៨​កើត ខែផល្គុណ ព​ស ២៤៥០​ គ​ស ១៩០៧
កន្លែងប្រសូត្រ នៅ​ភូមិ​អន្លង់​តាសេក ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល
សញ្ជាតិ  កម្ពុជា
បព្វជា ព​ស ២៤៦៧ គ​ស ១៩២៤ ​នៅ​អាយុ​ ១៧​ ឆ្នាំ
ឧប្បជ្ឈាយ៍ ព្រះចៅអធិការ ទន់ ផាន់
ឧបសម្បទា ថៃ្ង​សុក្រ ១១​កើត ខែផល្គុណ​ ព​ស ​២៤៧១ គ​ស ១៩២៨
ឧប្បជ្ឈាយ៍ ​ព្រះ​ធម្មលិខិត ល្វី ឯម
សុគត ព​ស ២៥១៨ គ​​ស ១៩៧៥ ក្នុង​ព្រះ​ជន្មាយុ​ ៦៨
កន្លែងសុគត នៅ​វត្ត​លង្កា ក្រុងភ្នំពេញ

សង្ខេប[កែប្រែ]

ព្រះ​ភិក្ខុ ធម្មបាល ខៀវ ជុំ

នេះ​ជា​ប្រយោគ​មាននៅ​ក្នុង​ជីវប្រវត្តិ​របស់​ព្រះ​ភិក្ខុ ធម្មបាល ខៀវ ជុំ ដែល​សរសេរ​ដោយ​ព្រះអង្គ​ផ្ទាល់ ហើយ​នៅក្នុង​ជីវិត​របស់​សមណៈ​បញ្ញវន្ត​រូបនេះ​ពុំ​សូវ​បរិបូរ​ណ៌​ដោយ​លាភ​ស ក្កា​រៈ និង សមណ​ស័​ក្ត​ឡើយ ។ ខុសពី​សមណៈ​បញ្ញវន្ត​ខ្មែរ​មួយចំនួន​ដែលមាន​ទំនោរ​ធ្ងន់​ទៅរក​ផ្លូវធម៌ ព្រះ​ភិក្ខុ​ធម្មបាល បាន​បូជា​រយៈពេល​ពេញ​មួយជីវិត​របស់លោក​ដើម្បី​ធ្វើ​កិច្ចការ​យ៉ាង​ស្មើ គ្នា​រវាង សាសនកិច្ច និង សង្គមកិច្ច ។ ព្រោះ​ហេតុនេះហើយ ទើប​សកម្មភាព​របស់​លោក​ពេលខ្លះ​ត្រូវបាន​គេ​ឃើញថា ជា​សកម្មភាព​នយោបាយ ហើយ​អ្នកខ្លះ​ហៅ​លោ​កថា ជា​ភិក្ខុ​សាសនា​នយោបាយ ។

កុមារភាព និង ការសិក្សា[កែប្រែ]

ព្រះ​ភិក្ខុ​ធម្មបាល ខៀវ ជុំ ជា​សមណៈ​បញ្ញវន្ត​ខ្មែរ​មួយរូប​ដែលមាន​ឧ​ត្ត​ម​គតិ និង មនសិការ​ជាតិ លោក​ប្រសូត្រ​នៅ​ថៃ្ង​ចន្ទ ៨​កើត ខែផល្គុណ ព​.​ស ២៤៥០, គ​.​ស ១៩០៧ នៅ​ភូមិ​អន្លង់​តាសេក ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ បិតា​ឈ្មោះ ង៉ែត ខៀវ , មាតា​ឈ្មោះ កែវ ចិន ជា​គ្រួសារ​កសិកម្ម​, ប​សុក​ម្ម , នេសាទ និង ពាណិជ្ជកម្ម ។ ព្រះ​ភិ​ក្ខ​សុគត​នៅ​ព​.​ស ២៥១៨, គ​.​ស ១៩៧៥ ក្នុង​ព្រះ​ជន្មាយុ​៦៨ ព្រះវស្សា នៅ​វត្ត​លង្កា ក្រុងភ្នំពេញ ។​

កាល​អាយុ​១២​ឆ្នាំ ត្រូវបាន​នាំទៅ​សិក្សា​អក្សរ និង លេខ​នៅ​វត្ត​សេដ្ឋី ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ លុះ​រៀន​ចេះ​ល្មម​ប្រើការ​បាន ក៏​ត្រឡប់មក​នៅ​ជាមួយ​គ្រួសារ​វិញ​នៅ​អាយុ​១៥​ឆ្នាំ ។ ដោយសារ​មុខរបរ​របស់​គ្រួសារ ធ្វើអោយ​យុវជន​ជុំ ក្លាយជា​អ្នកជំនាញ​ខាង​ជិះសេះ​ប្រណាំង​, ជា​អ្នកជំនាញ​ខាង​ជំនួញ​ជើង​ទឹក និង ចេះ ផលិត​នូវ​នេ​សា​ទូ​បក​រណ៍​ជាច្រើន​ប្រភេទ​ផង ។​

បព្វជ្ជា​ (បួស) ជា​សាមណេរ[កែប្រែ]

ព​.​ស ២៤៦៧, គ​.​ស ១៩២៤ បាន​បួស​ជា​សាមណេរ​នៅ​អាយុ​១៧​ឆ្នាំ ក្នុង​សំណាក់​ព្រះចៅអធិការ ទន់ ផាន់ វត្ត​សេដ្ឋី ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ទីទៃ​ពី​ការសិក្សា និង ប្រតិបត្តិ​នូវ​កាតព្វកិច្ច​របស់ខ្លួន​ទៅ សាមណេរ ខៀវ ជុំ នៅបាន​ធ្វើជា​គ្រូបង្រៀន​អក្សរ និង លេខនព្វន្ត​ដល់​កុលបុត្រ​ខ្មែរ​ប្រមាណ​ជា​៨០​នាក់​ផង ។ នៅក្នុង​វត្ត​សេដ្ឋី​នេះ សាមណេរ​ខៀវ ជុំ ជា​ប្រធាន​ធម្មសភា​នៃ ការសន្ទនា​ធម៌ និង ជាទី​ប្រឹក្សា​នៃ​គណៈ​បេសកកម្ម​ធម្មទូត​ទៅ​វត្ត​អន្លង់​តាសេក ជា​ភូមិកំណើត​របស់លោក ។

ព​.​ស ២៤៦៩, គ​.​ស ១៩២៦ នៅពេល​មាន​អាយុ​១៩​ឆ្នាំ សាមណេរ ខៀវ ជុំ បាន​និមន្ត​ទៅ​បន្ត​ការសិក្សា​នៅ​វត្ត​លង្កា នាទី​ក្រុងភ្នំពេញ ប៉ុន្តែ​ពុំមាន​សាលា​ត្រឹមត្រូវ​ទេ គឺ​ត្រូវ​ស្វែងរក​គ្រូ​ដោយ​ខ្លួនឯង ហើយក៏​និមន្ត​ទៅ​សិក្សា​ដល់ផ្ទះ​គ្រូ ឬ សិក្សា​នៅតាម​កុដិ ។ ជីវភាព​ប្រចាំ​ថៃ្ង​គឺ​ត្រូវ ពឹង​លើ​ការ​បិណ្ឌ​បាត្រ ហើយ​ជួនកាល​ក៏មាន​អាហារ​គ្រប់គ្រាន់ ជួន កាល​ក៏​មិន​ឆ្អែត ហើយ​ទឹក​អាច​ប្រើប្រាស់​បានតែ​៥-១០​លីត្រ ក្នុង​១​ថៃ្ង ។ ពេល​អាពាធ (​មាន​ជំងឺ​) មិនមាន​ពេទ្យ ឬ ថ្នាំ​ត្រឹមត្រូវ​សម្រាប់​ព្យាបាល ចំណែក​ទី​ស្នាក់នៅ ក៏​តូច​អាច​ក្រាល​បានតែ​កន្ទេល​តូច​មួយ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ឧបសគ្គ​ទាំងនេះ មិនមែនជា​ឧបសគ្គ​ដល់​ការស្រលាញ់​ចំណេះវិជ្ជា​នៃ​សាមណេរ អនាគត​សមណៈ​បញ្ញវន្ត​យើង​ឡើយ ។

ឧបសម្ប័ទ​ជា​ភិក្ខុ[កែប្រែ]

ថៃ្ង​សុក្រ ១១​កើត ខែផល្គុណ​ព​.​ស​២៤៧១ ត្រូវ​នឹង​ថៃទី​១៩ ខែកុម្ភៈ គ​.​ស ១៩២៨ សាមណេរ ខៀវ ជុំ ត្រូវបាន​បំបួស​ជា​ភិក្ខុ​ដោយមាន​ព្រះ​ធម្មលិខិត ល្វី ឯម ជា​ព្រះ​ឧប្បជ្ឈាយ៍ ហើយ​ព្រះ​ឧប្បជ្ឈាយ៍​បាន​អោយនាម បញ្ញត្តិ​លោក​ថា ធម្មបាល ។ ភិក្ខុ ធម្មបាល ខៀវ ជុំ ចាប់ផ្តើម​មាន​ប្រាកដ​ក្នុង​លោក​ចាប់ពីពេលនោះ ដោយ​ធម្មបាល មាន​ន័​ថា “​អ្នករក្សា​ធម៌ ” ។​

​ភិក្ខុ​ធម្មបាល បាន​សិក្សា​ធម្ម​វិន័យ​ចប់​ថ្នាក់​ត្រី​, ទោ និង ឯក និង ពុទ្ធិក​បឋម​សិ​ក្ស បូករួម​ទាំង​វិជ្ជា​ប្រកប​ទូទៅ​នៃ​ពុទ្ធសាសនា​ចប់សព្វគ្រប់ ប៉ុន្តែ​សម័យ​នោះ​ពុំមាន​ការប្រឡង​ទេ ។ ចូល​សិក្សា​នៅ​ពុទ្ធិក​មធ្យមសិក្សា​បាន​៣​ឆ្នាំ ក៏​បង្ខំចិត្ត​ផ្អាក ដោយសារ​បញ្ហា​សុខភាព ហេតុនេះ​ភិក្ខុ​ធម្មបាល​ពុំមាន​សញ្ញប​ត្រ ឬ វិញ្ញ​បន​ប​ត្រ​ឡើយ ។ លុះ​ពេល​សុខភាព​បាន​ប្រសើរ​ឡើងវិញ​ក៏​សម្រេចចិត្ត​ទៅធ្វើជា​គ្រូបង្រៀន ភាសាបាលី​នៅ វត្ត​ព្រែក​ជ្រៃ ខេត្តព្រៃវែង ៣​ឆ្នាំ , វត្ត​គោក​ទ្រា​ខេត្តកំពង់ចាម ៣​ឆ្នាំ , វត្ត​ដីឥដ្ឋ ខេត្តកណ្តាល ៤​ឆ្នាំ និង ត្រឡប់មក​បង្រៀន​ភាសា​ខ្មែរ និង ភាសាបរទេស នៅ​វត្ត​លង្កា ក្រុងភ្នំពេញ​វិញ​ចំនួន​១​ឆ្នាំ​ទៀត (​ព​.​ស ២៤៧៧- ២៤៨៨, គ​.​ស ១៩៣៤-១៩៤៥ ) ។

ស្នេហាជាតិ និង ជីវិត​នយោបាយ[កែប្រែ]

ចាប់ពី គ​.​ស ១៩៤២ ក្នុងពេល​ដែលមាន​ភាព​មិន​ប្រាកដប្រជា​នៃ​អំណាច​អាណាព្យាបាល​បារាំង និង កងទ័ព​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា ភិក្ខុ​ធម្មបាល រួមជាមួយ​អ្នក​ស្នេហា និង ព្រួយបារម្ភ​ពី​វប្បធម៌​ជាតិ​មួយចំនួនទៀត​មាន លោកគ្រូ​អាចារ្យ ហែម ចៀវ ជាដើម​បាន​មូលគំនិត​ចាប់ផ្តើម​នាំគ្នា​រៀបចំ​សរសេរ​ចងក្រង​សៀវភៅ​ជា ភាសាជាតិ​មាន​សៀវភៅ​វេយ្យាករណ៍​ជាដើម ។​

រក្សា​ព្រៃ​គង់ មិន​ភ័យ​រឿង​ខ្វះ​អុស​ដុត !

ពេល ​កងទ័ព​សម្ពន្ធមិត្ត​ចូលមក​ធ្វើការ​ទំលាក់​អំណាច​ជប៉ុន (​គ​.​ស ១៩៤៥) នោះ ពួកគេ​ក៏បាន​ចាប់​ជនជាតិខ្មែរ​ជាច្រើន​ដែល​ក្នុងនោះ​មាន​ទាំង​ពួក​អ្នក​ដែល ធ្លាប់​គិតគូរ អំពី​វប្បធម៌​ជាតិ​ដែលជា​ក្រុម​របស់លោក​ផង ។ ពេលនោះ ភិក្ខុ​ធម្មបាល បានសម្រេច​ចិត្ត​ភៀសខ្លួន​ទៅ​នៅ​ខេត្តបាត់ដំបង ហើយ​បន្តទៅ​លាក់ខ្លួន​នៅ​ប្រទេស​សៀម ។ គ្រាប់​ស្លែង​ទោះ​យកទៅ​ដាំ​នៅទីណា​ក៏​នៅមាន​ជាតិ​ល្វីង ចំណែក​អំពៅ​ទោះ​ដាំ​នៅទីណា​ក៏​នៅ​រក្សា​ជាតិ​ផ្អែម ។ ភិក្ខុ​ភៀសខ្លួន ធម្មបាល ទោះ​នៅក្រៅ​មាតុភូមិ​ហើយ​ក្តី​ក៏​គំនិត​ស្នេហា​វប្បធម៌​មិន​បាត់បង់​ដែរ ។ លោក​នៅ​បន្ត​សរសេរ​សៀវភៅ​ជា​ភាសាជាតិ និង ប្រមែប្រមូល​ចងក្រង​ឯកសារ​ទាក់ទិន​នឹង​អក្សរសាស្ត្រ​ជាតិ​ដែលមាន​នៅក្នុង ប្រទេស​សៀម​ទាំងមូល ។ ក្រៅពីនេះ​ទៅ ធម្មបាល តែងតែបាន​ដាស់តឿន​រំលឹកស្មារតី​គ្រប់​និន្នាការ (​អ្នកនយោបាយ​នានា និង ខ្មែរឥស្សរៈ ) អោយ​គិតគូរ​ដល់​វប្បធម៌​ដ៏​ពិតប្រាកដ​របស់ខ្លួន និង ព្រះរាជ​បល្ល័ង្ក​ដ៏​បរិសុទ្ធ​របស់​ជាតិ ។​ គ​.​ស ១៩៤៩ ភិក្ខុ​ធម្មបាល បាន​ត្រឡប់​ចូល​មាតុប្រទេស​វិញ ជាមួយ​ឯកសារ​អក្សរសាស្ត្រ​ដែល​លោក​ខំ​ស្រាវជ្រាវ ប្រមែ​ម្រូ​ល និង សៀវភៅ ដែល​លោក​សរសេរ​កាល​រស់នៅ​ប្រទេស​សៀម ។​


“​វប្បធម៌​របស់​ជាតិ​ក្នុង​ពេលនេះ ត្រូវ​ពឹង​លើ​ព្រះ​គុណ​ហើយ​”

ឃ្លា​នេះ លោក អ៊ា​ស៊ី​ចូ​វ ជា​កូនសិស្ស​របស់​ភិក្ខុ​ធម្មបាល​កំពុង​សិក្សា​ពី​លោក​មិនទាន់​ចប់ បានចេញ​ទៅ​នៅ​ប្រទេស​សៀម ដើម្បី​ចូលរួម​នយោបាយ​ជាមួយ​ខ្មែរឥស្សរៈ ប្រើ​ដើម្បី​អង្វ​លោក​អោយ​និមន្ត​ទៅ​គង់នៅ​ប្រទេស​សៀម​ដើម្បី​បានជា​គ្រូ ខាង​អក្សរ និង ភាសា​ខ្មែរ​របស់គាត់ ។ ភិក្ខុ ធម្មបាល ខៀវ ជុំ បាន​និមន្ត​ទៅ​នៅ​ប្រទេស​សៀម​ម្តង​ទៀតហើយ​នៅ​គ​.​ស ១៩៥២ ដោយ​ស្នាក់នៅ​ជាមួយ​ពួក​អ្នកនយោបាយ ។ គ​.​ស ១៩៥៤ ភិក្ខុ​ធម្មបាល​បាន​វិល​ត្រឡប់មក​មាតុភូមិ​វិញ ហើយ​ទទួលបាន​ការចោទប្រកាន់​ថា លោក​ជាស​ង្ឃ​ធ្វើ​នយោបាយ ។ ក្រោយពី​បាន​ពិចារណា​រួចមក លោក​ក៏បាន​ឆ្លង​ផុត​ការ​ចោទ​នេះ​វិញ ដោយសារ​មាន​ការជួយ​សម្របសម្រួល​ពី​សំណាក់​ព្រះ​ធម្មលិខិត ល្វី ឯម ដែលជា​ព្រះ​ឧប្បជ្ឈាយ៍​របស់លោក ហើយ​លោក​ក៏បាន​គង់នៅ​ក្នុង​វត្ត​លង្កា នាទី​ក្រុងភ្នំពេញ ។​

នៅក្នុង​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​របស់លោក ព្រះ​ភិក្ខុ​ធម្មបាល​បានសរសេរថា លោក​មិន​ពូកែ​សំដែងធម៌​ទេសនា​ទេ ប៉ុន្តែ​លោក​ចូលចិត្ត ។ ប៉ុន្តែ ព្រឹទ្ធាចារ្យ​ហ៊ិ​ន​-​គួ​យ សព្វ​ថៃ្ង (​ខែមករា ២០១០) មាន​ទីលំនៅ​នៅ​ភូមិ​អន្លង់​តាសេក ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ដែលជា​អ្នក​ធ្លាប់​ស្គាល់​ភិក្ខុ​ធម្មបាល​ច្បាស់​បាន​និយាយថា លោក​មាន​ចរិត​ជា​មនុស្ស​មិនសូវ​រវល់​ពី​រឿង​លាភសក្ការៈ និង ឋានៈ ទេ ហើយ​រាល់​ការសំដែង​ធម៌​របស់ លោក​ទៀតសោត​ច្រើនតែ​បកស្រាយ​ពន្យល់​ដល់​ពុទ្ធ​បរិ​ស័​ទ្ធ សិស្សគណ អោយ​ស្គាល់​អំពី​តួនាទី​របស់ខ្លួន​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ចំពោះ ប្រទេសជាតិ ហើយក៏​តែងតែ​ទទួលបាន​ការ​តាម​ស្តាប់​ឱវាទ​របស់លោក​ពី​សំណាក់​ពួក​និស្សិត និង មន្ត្រីរាជការ​យ៉ាងច្រើន​កកកុញ ។​

ក្នុង​កម្រង​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​របស់លោក​នេះដែរ ភិក្ខុ​ធម្មបាល​បានសរសេរថា “​ការ​និ​ព​ន្ឋ ធម្មបាល ស្រលាញ់​ជាង​ការ​ណាៗ​ទាំងអស់ យកចិត្តទុកដាក់​ក្នុងការ​នេះ​ណាស់ តែ​ជីវិត​មាន​ឧបសគ្គ​ច្រើនពេក មិនអាច​ធ្វើខ្លួន​អោយ​ពេញលេញ​ជា​អ្នក​និ​ព​ន្ឋ​ខ្ពង់ខ្ពស់​បានទេ​” ។​

​សមិទ្ធិផល​សំខាន់ៗ​របស់​ព្រះ​ភិក្ខុ ធម្មបាល ខៀវ ជុំ​[កែប្រែ]

១- ល័ខ​វិជ្ជា​រាជការ
២- បញ្ហា​ជីវិត​
៣- សំវេគ​ធម៌​
៤- ត្រៃលក្ខណ៍​
៥- កម្ពុជ​វេយ្យាករណ​
៦- បញ្ហា​អនាគត
៧- បញ្ហា​នរក​-​សួគ៌​
៨- សីលធម៌​សាកល
៩- ជីវិត​គ្រប់លក្ខណ៍​
១០- ពិភពលោក​ភាសិត​ឬ ភាសិត​សកល
១១- ទាន​ទស្សនៈ​
១២- និព្វាន​ទស្សនៈ
១៣- វេយ្យាករណ៍​យើង​
១៤- ត្រៃ​ចរិយា
១៥- ជីវិត​ទស្សនៈ​
១៦- វិញ្ញាណ​ទស្សនៈ​
១៧- គូ​មិត្ត​ឥទ្ធិបាទ
១៨- ពុទ្ធ​វិទ្យា​រៀង​បុណ្យ​-​បាប (​ជីវិត​សន្តិភាព – ជីវិត​សាង​ខ្លួនឯង និង ចិត្ត​វិទ្យា​សង្គម – ជីវិត​ឈ្នះ​លោក )
១៩- សកល​ចិន្តា

ឯកសារ​យោង[កែប្រែ]