Jump to content

ខេត្តជ័យបុរី

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ខេត្តជ័យបូរី)
ខ្វែងជ័យបូរី

ໄຊຍະບູລີ (សៃញ៉ៈប៊ូលី)
ស្ថិតិ
ឈ្មោះជាខ្មែរ: ជ័យបូរី
ទីរួមខេត្ត: ជ័យបូរី (សៃញ៉ៈប៊ូលី)
ផ្ទៃដី: ១៦ ៣៨៩ គ.ម
ចំនួនប្រជាជន: ២៨២ ២០០នាក់ (ឆ្នាំ២០០៤)
ដង់ស៊ីតេប្រជាជន: ២៣នាក់/គ.ម
ISO 3166-2: LA-XA
ទីតាំង
Map of Laos highlighting ខ្វែងជ័យបូរី Province}

ជ័យបូរី​ ជា​ខ្វែង​មួយ​​នៅ​ទិស​ខាង​លិច​បំផុត​នៃ​ប្រទេស​លាវ (ឡាវ) មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​ថៃគឺ​ជាប់​នឹង​ខេត្ត​ណាន ឧត្តរតិត្ថ ពិស្ណុលោក ឡឺយ ឈៀង​រ៉ាយ និង​ ផៈយ៉ៅ របស់​ប្រទេស​ថៃ​នោះ។ នៅ​ខាង​ក្នុង​ប្រទេស​លាវ ខ្វែង​ជ័យ​បុរី​នេះ មាន​ព្រំដែន​ជាប់​នឹង​ខ្វែង​ឧត្តម​ជ័យ​នៅ​ខាង​ជើង ខ្វែង​ហ្លួង​ព្រះ​បាំង និង​ខ្វែងវៀងច័ន្ទន៍​ នៅ​ខាង​កើត។ ខ្វែង​នេះ​ជា​ខ្វែង​ ដែល​មាន​ដំរី​ច្រើន​ជាង​គេ​នៅ​ស្រុក​លាវ។

ខ្វែងនេះ​ចែក​ជា​ ១០ មឿង៖
១- កែន​ថាវ (ແກ່ນທ້າວ)
២- ខប (ຄອບ)
៣- ង៉ឹន (ເງິນ)
៤- ជ័យ​បូរី (ໄຊຍະບູລີ សៃញ៉ៈប៊ូលី)
៥- ថុង​មី​សៃ (ທົ່ງມີໄຊ)
៦- ប​តែន (ບໍ່ແຕນ)
៧- ប៉ាក​ឡាយ (ປາກລາຍ)
៨- ភៀង (ພຽງ)
៩- ស៊ៀង​ហន (ຊຽງຮ່ອນ)
១០- ហង្សា (ຫົງສາ)។