ខេត្តខាំមួន
ការរចនា
| ស្ថិតិ | |
|---|---|
| ឈ្មោះជាខ្មែរ: | ខាំមួន |
| ទីរួមខេត្ត: | ថាខែក |
| ផ្ទៃដី: | ១៦ ៣១៥ គ.ម២ |
| ចំនួនប្រជាជន: | ៣៥៨ ៨០០នាក់ (ឆ្នាំ២០០៤) |
| ដង់ស៊ីតេប្រជាជន: | ២២នាក់/គ.ម២ |
| ISO 3166-2: | LA-KH |
| ទីតាំង | |
| |
ខេត្តខាំមួន (ជាភាសាលាវ៖ ຄໍາມ່ວນ) (ឈ្មោះជាខ្មែរ៖ ខាំមួន) ជាខេត្តមួយនៅភាគកណ្ដាលប្រទេសឡាវ។ ខេត្តនេះនៅជាប់នឹង ខេត្តសៈវ៉ាន់ណៈខេត ដែលនៅខាងត្បូង និងខេត្តបលិខាំសៃដែលនៅខាងជើង។ នៅខាងលិច គឺទន្លេធំ (ទន្លេមេគង្គ) និងខេត្តនគរភ្នំ (ណៈខនផៈណុំ) របស់ថៃ ហើយនៅខាងកើត គឺជួរភ្នំអណ្ណាម។
ព្រៃឈើនៅតំបន់អភិរក្សជីវចំរុះណាកៃណាំថឺនរបស់ខេត្តនេះ ជាប្រភពផ្ដល់ទឹកដ៏សំខាន់ទៅដៃទន្លេធំ និងទំនប់វារីអគ្គីសនីណាំថឺន ២។
| ||||||||||||

