ខេត្តហេយឡុងជៀង
ខេត្តហេយឡុងជៀង (ចិន:黑龙江) គឺជាខេត្តមួយនៅភាគឦសានប្រទេសចិន ជាខេត្តដែលស្ថិតនៅភាគខាងជើង និងខាងកើតបំផុតនៃប្រទេស និងមានចំណុចភាគខាងជើងបំផុតរបស់ប្រទេសចិន (នៅក្នុងទីក្រុងមូហឺ តាមដងទន្លេអាមួរ) និងចំណុចខាងកើតបំផុត (នៅចំណុចប្រសព្វនៃទន្លេអាមួរ និង ឧស្សុរី)។ ខេត្តនេះមានផ្ទៃដីសរុប ៤៥៤,៨០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណ ៣១,៨៥០,០៨៨ នាក់ គិតត្រឹមឆ្នាំ២០២០ ដោយក្នុងនោះមានជនជាតិហាន ៩៥% , ម៉ាន់ជូ ៣% , កូរ៉េ ១% , ម៉ុលហ្គោល ០.៤% , ហ៊ូ ០.៣% ។
ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តជីលីន នៅភាគខាងត្បូង និងម៉ុងហ្គោលីខាងក្នុងនៅខាងលិច ហើយក៏មានព្រំដែនជាមួយប្រទេសរុស្ស៊ី នៅខាងជើងនិងខាងកើត។ ទីរួមខេត្តនិងទីក្រុងធំជាងគេរបស់ខេត្តគឺ ហាប៊ីន។ ក្នុងចំណោមផ្នែករដ្ឋបាលថ្នាក់ខេត្តរបស់ចិន ទីក្រុងហេយឡុងជៀង គឺធំជាងគេទីប្រាំមួយដោយផ្ទៃដីសរុប មានប្រជាជនច្រើនជាងគេទី១៥ និងក្រីក្របំផុតទីពីរដោយ GDP សម្រាប់មនុស្សម្នាក់បន្ទាប់ពីខេត្តកាន់ស៊ូ តែមួយគត់។ ខេត្តនេះយកឈ្មោះរបស់វាពីទន្លេអាមួរ ដែលសម្គាល់ព្រំដែនរវាងសាធារណរដ្ឋប្រជាមានិតចិន និងរុស្ស៊ី។ ខេត្តនេះ មានផលិតកម្មកសិកម្មដ៏សំខាន់ និងវត្ថុធាតុដើមដូចជាឈើ ប្រេង និងធ្យូងថ្ម។ [១][២]