រុស្ស៊ី
Российская Федерация (ភាសារុស្ស៊ី) Rossiyskaya Federatsiya | |
---|---|
![]() | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ម៉ូស្គូ 55°45′N 37°37′E / 55.750°N 37.617°E |
ភាសាផ្លូវការ និង ភាសាជាតិ | ភាសារុស្ស៊ី[១] |
ភាសាទទួលស្គាល់ជាតិ | សូមមើល ភាសារបស់រុស្ស៊ី |
ក្រុមជនជាតិ (ឆ្នាំ ២០១០)[២] |
|
សាសនា (ឆ្នាំ ២០១៧)[៣] |
|
រដ្ឋសហព័ន្ធប្រកាន់ប្រព័ន្ធពាក់កណ្ដាលប្រធានាធិបតីនិយម សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ | |
វ្ល៉ាឌីមៀរ ពូទីន | |
មីខាអ៊ីល មីឈូសទីន | |
វ៉ាឡេនធីណា ម៉ាតវីយ៉េងកូ | |
វីច្ឆេស្លាវ វ៉ូឡូឌីន | |
វីច្ឆេស្លាវ ឡេបេដេវ | |
នីតិបញ្ញត្តិ | សភាសហព័ន្ធ |
ក្រុមប្រឹក្សាសហព័ន្ធ | |
សភាឌូម៉ា | |
និម្មិតកម្ម | |
▪ រាជវង្សរូរីគបានបង្កើតឡើង | ៨៦២ |
▪ រូសកៀវ | ៨៧៩ |
១២៨៣ | |
១៦ មករា ១៥៤៧ | |
២ វិច្ឆិកា ១៧២១ | |
▪ របបរាជាធិបតេយ្យត្រូវបានលុបបំបាត់ចោល | ១៥ មីនា ១៩១៧ |
១២ ធ្នូ ១៩៩១ | |
១២ ធ្នូ ១៩៩៣ | |
▪ ការទទួលស្គាល់រដ្ឋបាលនយោបាយក្រោយបំផុត | ១៨ មីនា ២០១៤ |
ក្រឡាផ្ទៃ | |
▪ ផ្ទៃសរុប | ១៧,១២៥,១៩១ គ.ម2 (ទី១) |
▪ ផ្ទៃទឹក (%) | ១៣[៤] |
ប្រជាជន | |
▪ ប៉ាន់ស្មាន (ឆ្នាំ ២០២១) | ![]() |
▪ សន្ទភាព | ៨.៤ នាក់/គ.ម2 (ទី២២៥) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
▪ សរុប | ![]() |
▪ ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០១៩) |
▪ សរុប | ![]() |
▪ ក្នុងម្នាក់ | ![]() |
ជីនី (២០១៨) | 37.5[៧] មធ្យម · ទី៩៨ |
HDI (២០១៩) | 0.824[៨] ខ្ពស់ណាស់ · ទី៥២ |
រូបិយវត្ថុ | រូបរុស្ស៊ី (₽) (RUB) |
ល្វែងម៉ោង | UTC+២ ទៅ +១២ |
ទិសចរាចរណ៍ | ស្ដាំ |
ក្រមហៅទូរស័ព្ទ | +៧ |
ដែនកម្រិតកំពូល |
ប្រទេសរុស្ស៊ី (ភាសារុស្ស៊ី៖ Россия) មានឈ្មោះជាផ្លូវការថា សហព័ន្ធរុស្ស៊ី, គឺជាប្រទេសមួយដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង។ រុស្ស៊ីមានផ្ទៃក្រឡាសរុបចំនួន ១៧,១២៥,១៩១ គីឡូម៉ែត្រការ៉េដែលស្មើនឹងមួយភាគប្រាំបីនៃផ្ទៃដីដែលមនុស្សរស់នៅលើភពផែនដីហើយលាតត្រដាងឆ្លងកាត់ល្វែងម៉ោងចំនួន ១១ និងមានព្រំប្រទល់ជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦។ ទីក្រុងម៉ូស្គូគឺជារដ្ឋធានីនិងជាទីក្រុងធំបំផុតនៅក្នុងប្រទេសខណៈដែលទីក្រុងសង់ពីទ័របួរគឺជាទីក្រុងធំបន្ទាប់ទីពីរ។ ជនជាតិរុស្ស៊ីគឺជាក្រុមជនជាតិស្លាវដែលមានចំនួនច្រើនបំផុតចំណែកឯភាសារុស្ស៊ីគឺជាភាសាស្លាវដ៏និយមជាងគេហើយក៏ជាភាសាប្រជាប្រិយមួយនៅទ្វីបអឺរ៉ុបផងដែរ។
រុស្ស៊ីគឺជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកហើយជាប្រទេសដែលមានប្រជាជនច្រើនជាងគេទី៩ និងត្រូវជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអឺរ៉ុប។ រុស្ស៊ីគឺជាប្រទេសដែលមានដង់ស៊ីតេប្រជាជនទាបនិងមានចំនួនទីក្រុងច្រើនបំផុតនៅលើពិភពលោក។ ប្រហែលជាងពាក់កណ្តាលនៃផ្ទៃដីប្រទេសនេះត្រូវបានគ្របដណ្តប់ដោយព្រៃឈើ។ ប្រជាជនរុស្ស៊ីភាគច្រើនរស់នៅផ្នែកខាងលិចនៃប្រទេសហើយប្រជាជនភាគតិចណាស់ដែលមានទីលំនៅនៅផ្នែកខាងកើត។ រដ្ឋធានីម៉ូស្គូគឺជាទីក្រុងធំជាងគេបង្អស់នៅប៉ែកអឺរ៉ុបដោយមានប្រជាជនរស់នៅប្រមាណជាង ២០ លាននាក់។
តាមប្រវត្តិសាស្ត្រ ពួកស្លាវខាងកើតបានលេចខ្លួនឡើងជាក្រុមជនជាតិដ៏សំខាន់មួយនៅអឺរ៉ុបរវាងសតវត្សទី៣ និងទី៨ នៃគ.ស។ រដ្ឋមជ្ឈឹមសម័យមួយដែលមានឈ្មោះថា"រុស្ស"ត្រូវបានកកើតនៅអំឡុងសតវត្សទី៩។ នៅក្នុងឆ្នាំ៩៨៨ រដ្ឋមួយនេះបានទទួលជ្រើសយកគ្រិស្តសាសនាអូស្សូដក់ជាសាសនារបស់ខ្លួនតាមរយៈចក្រភពប៊ីហ្សង់ទីនរួចបានច្របាច់បញ្ចូលវប្បធម៌ប៊ីហ្សង់ទីននិងវប្បធម៌ស្លាវរបស់ខ្លួនចូលគ្នាដែលបង្កើតបានជាវប្បធម៌រុស្ស៊ីរហូតមកដល់សព្វថ្ងៃ។ ពីរបីសតវត្សក្រោយមក រដ្ឋរុស្សបានបែកទៅជារដ្ឋតូចៗរហូតដល់អំឡុងសតវត្សទី១៥ នៅពេលដែលពញារដ្ឋម៉ូស្គូបានបង្រួបបង្រួមរដ្ឋទាំងនោះឡើងវិញ។ នៅអំឡុងសតវត្សទី១៨ ប្រជាជាតិមួយនេះបានពង្រីកទឹកដីរបស់ខ្លួនទៅគ្រប់ទិសតំបន់ជាពិសេសគឺទិសខាងកើតរួចហើយក៏បានលេចឈ្មោះឡើងថា"ចក្រភពរុស្ស៊ី"ដែលត្រូវជារដ្ឋមហាអំណាចមួយនៅអឺរ៉ុបនិងជាចក្រភពធំបំផុតទីបីក្នុងប្រវត្តិសាស្ត្រ។ ក្រោយពីបដិវត្តន៍រុស្ស៊ីបានបញ្ចប់ រដ្ឋដែលមានឈ្មោះថា សសសស រុស្ស៊ីត្រូវបានក្លាយជារដ្ឋសមាជិកធំបង្អស់របស់សហភាពសូវៀតនិងត្រូវជារដ្ឋសង្គមនិយមដំបូងគេបង្អស់នៅលើពិភពលោក។ សហភាពសូវៀតបានដើរតួយ៉ាងសំខាន់នៅខាងសម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ រួចបានលេចខ្លួនឡើងជាប្រទេសមហាអំណាចដ៏ធំមួយនិងជាគូប្រជែងរបស់សហរដ្ឋអាមេរិកនៅអំឡុងសម័យសង្គ្រាមត្រជាក់។ នៅសម័យសូវៀត គេឃើញថារុស្ស៊ីបានសម្រេចនូវសមិទ្ធិផលបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនប្រចាំសតវត្សទី២០ ក្នុងនោះមានដូចជា ការបង្ហោះតារារណបនិងមនុស្សដំបូងគេបង្អស់ទៅក្នុងលំហអាកាស។ បន្ទាប់ពីការរំលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ សសសស រុស្ស៊ីបានធ្វើបតិដ្ឋាកម្មក្លាយជា"សហព័ន្ធរុស្ស៊ី"។ បន្ទាប់ពីព្រឹត្តិការណ៍វិបត្តិរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានបញ្ចប់ ប្រទេសរុស្ស៊ីក៏អនុម័តរដ្ឋធម្មនុញ្ញថ្មីហើយបានក្លាយជាសាធារណរដ្ឋសហព័ន្ធប្រកាន់ប្រព័ន្ធពាក់កណ្តាលប្រធានាធិបតីនិយមចាប់តាំងពីពេលនោះមក។
រុស្ស៊ីត្រូវបានគេសម្តៅលើថាជាមហាអំណាចសក្តានុភូតមួយដោយមានកម្លាំងយោធាធំជាងគេទី២ នៅលើពិភពលោកនិងជាប្រទេសដែលចំណាយលើយោធាច្រើនបង្អស់ទី៤។ រុស្ស៊ីបានជាប់ចំណាត់ថ្នាក់ខ្ពស់ខ្លាំងនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្សដោយខ្លួនមានប្រព័ន្ធថែទាំសុខភាពសកលនិងការអប់រំនៅសកលវិទ្យាល័យដោយឥតគិតថ្លៃ។ សេដ្ឋកិច្ចរុស្ស៊ីបានជាប់ចំណាត់ថ្នាក់លំដាប់ទី១១ លើពិភពលោកបើគិតតាម ផសស ក្នុងមនុស្សម្នាក់ៗ និងជាប់លំដាប់ទី៦ បើគិតតាម យអទ។ ប្រទេសរុស្ស៊ីត្រូវគេទទួលស្គាល់ថាជារដ្ឋអាវុធនុយក្លេអ៊ែរដោយខ្លួនមានស្តុកទុកអាវុធនុយក្លេអ៊ែរច្រើនបំផុតនៅលើពិភពលោក។ ធនធានរ៉ែ និងថាមពលរបស់រុស្ស៊ីគឺមានចំនួនខ្ពស់ជាងគេនៅលើពិភពលោកហើយសព្វថ្ងៃគឺជាប្រទេសឈានមុខគេក្នុងការផលិតប្រេងនិងឧស្ម័នធម្មជាតិ។ ប្រទេសរុស្ស៊ីគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងត្រូវជាសមាជិកនៃគ្រុប២០, ក្រុមប្រឹក្សាអឺរ៉ុប, វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក, អ.ស.ស.អ, ធ.វ.អ និង អ.ព.ព ហើយខ្លួនក៏ត្រូវជាសមាជិកនាំមុខនៃ សហគមន៍នៃរដ្ឋឯករាជ្យ, អ.ស.ស.រ និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ីផងដែរ។
ឈ្មោះ[កែប្រែ]
ឈ្មោះថារុស្ស៊ីគឺមានដើមកំណើតមកពីពាក្យ"រុស្ស" ដែលជាឈ្មោះរបស់រដ្ឋឯករាជ្យមួយនៅអំឡុងមជ្ឈិមសម័យដែលមានប្រជាជនភាគច្រើនជាជនជាតិស្លាវខាងកើត។ ដើមឡើយ ជនជាតិស្លាវគឺមិនបានសម្តៅមកលើប្រជាជាតិខ្លួនថា"រុស្ស"នោះទេដោយពួកគេតែងហៅប្រទេសរបស់ខ្លួនថា"Русская земля" បកប្រែមកថា"ទឹកដីរុស្ស៊ី" ឬ"ទឹកដីនៃរុស្ស"។ ដើម្បីកុំឱ្យកើតមានការភាន់ច្រឡំជាមួយរដ្ឋដទៃទៀត អ្នកប្រវត្តិវិទូសម័យបានសម្តៅមកលើរដ្ឋដំបូងរបស់រុស្ស៊ីនេះថារូសកៀវ។ ឈ្មោះថា"រុស្ស"នេះត្រូវបានដាក់ឱ្យដោយជនជាតិរូស (អាចសរសេរបានថា"រុស្ស") ឈ្មួញនិងយុទ្ធជនជនជាតិស៊ុយអែត[៩][១០] ដែលបានផ្លាស់ទីលំនៅឆ្លងសមុទ្របាល់ទិកមកលើទឹកដីរុស្ស៊ីបច្ចុប្បន្នរួចបង្កើតបានជារដ្ឋមួយដែលគេតែងស្គាល់ថា"រូសកៀវ"។
ប្រវត្តិសាស្ត្រ[កែប្រែ]
របបគ្រប់គ្រង និងនយោបាយ[កែប្រែ]
យោងតាមរដ្ឋធម្មនុញ្ញ ដែលត្រូវបានដំណើរការដោយការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ១៩៩៣ បន្ទាប់ពីវិបត្តិរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ មក រុស្ស៊ីគឺជាសហព័ន្ធ និងមានទម្រង់ជាសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយម ដែលប្រធានាធិបតីជាប្រមុខរដ្ឋ ហើយនាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាល។ សហព័ន្ធរុស្ស៊ី មានទម្រង់មូលដ្ឋានជាប្រជាធិបតេយ្យមានអ្នកតំណាង។ អំណាចនីតិប្រតិបត្តិ ត្រូវបានទទួលខុសត្រូវរដ្ឋាភិបាល។ រដ្ឋាភិបាល ត្រូវបានរៀបចំឡើងតាមប្រព័ន្ធត្រួតពិនិត្យ និងតម្លាភាព ដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី ដែលជាច្បាប់កំពូលរបស់ប្រទេស និងជាកិច្ចសន្យាសង្គម សម្រាប់ប្រជាជននៃសហព័ន្ធរុស្ស៊ី។
អំណាចរបស់សហព័ន្ធមានបីស្ថាប័នគឺ ៖
- ស្ថាប័ននីតិប្បញ្ញត្តិ ៖ មានសភាចំនួនគឺ សភាឌូម៉ា (State Duma) និងក្រុមប្រឹក្សាសហព័ន្ធ (Federation Council) សម្រាប់អនុម័តច្បាប់ ប្រកាសសង្គ្រាម ឱ្យសច្ចាប័នលើសន្ធិសញ្ញាផ្សេងៗ មានអំណាចក្នុងអនុម័តកញ្ចប់ថវិកា និងអំណាចចោទប្រកាន់ ដែលអាចឈានទៅដកប្រធានាធិបតីបាន។
- ស្ថាប័ននីតិប្រតិបត្តិ ៖ ប្រធានាធិបតីគឺជាប្រមុខកងទ័ព មានសិទ្ធិច្រានចោលរាល់ពង្រាងច្បាប់ដែលអនុម័តដោយសភា មុនពេលក្លាយជាច្បាប់ និងតែងតាំងគណៈរដ្ឋមន្ត្រី ព្រមទាំងមន្ត្រីដទៃទៀត ដែលគ្រប់គ្រង និងប្រតិបត្តិច្បាប់ និងនយោបាយសហព័ន្ធ។
- ស្ថាប័នយុត្តិធម៌ ៖ តុលាការធម្មនុញ្ញ តុលាការកំពូល តុលាការកំពូលមជ្ឈត្តវិនិច្ឆ័យ និងតុលាការសហព័ន្ធថ្នាក់ទាបជាច្រើនទៀត (ចៅក្រម ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសហព័ន្ធ ដោយមានសំណើពីប្រធានាធិបតី) មាននាទីបកស្រាយច្បាប់ និងអាចបដិសេធច្បាប់ណា ដែលយល់ឃើញថាមិនស្របតាមរដ្ឋធម្មនុញ្ញ។
ឯកសារយោង[កែប្រែ]
- ↑ "The Constitution of the Russian Federation – Chapter 3. The Federal Structure, Article 68" constitution.ru ដកស្រង់នៅថ្ងៃ 22 April 2015
- ↑ "ВПН-2010" perepis-2010.ru បណ្ណសារចម្លងពីខ្លឹមសារដើមនៅ18 January 2012
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedPew2017
- ↑ "The Russian federation: general characteristics" Federal State Statistics Service បណ្ណសារចម្លងពីខ្លឹមសារដើមនៅ28 July 2011 ដកស្រង់នៅថ្ងៃ 5 April 2008 Unknown parameter
|url-status=
ignored (ជំនួយ) - ↑ Численность населения Российской Федерации по муниципальным образованиям на 1 января 2021 года [The population of the Russian Federation by municipalities as of January 1, 2021] (XLS) Russian Federal State Statistics Service (រុស្ស៊ី) ដកស្រង់នៅថ្ងៃ 31 January 2021
- ↑ ៦,០ ៦,១ ៦,២ ៦,៣ "World Economic Outlook Database, October 2019" IMF.org International Monetary Fund ដកស្រង់នៅថ្ងៃ 18 January 2020
- ↑ "GINI index (World Bank estimate) – Russian Federation" World Bank ដកស្រង់នៅថ្ងៃ 22 March 2020
- ↑ "Human Development Report 2020" (PDF) (អង់គ្លេស) United Nations Development Programme 15 December 2020 ដកស្រង់នៅថ្ងៃ 15 December 2020
- ↑ "Online Etymology Dictionary" Etymonline.com ដកស្រង់នៅថ្ងៃ 2 November 2011
- ↑ "Rus – definition of Rus by the Free Online Dictionary, Thesaurus and Encyclopedia" Thefreedictionary.com ដកស្រង់នៅថ្ងៃ 2 November 2011
សូមមើលផងដែរ[កែប្រែ]
|
|