Jump to content

ខ្មោចដើមចេកជ្វា

ពីវិគីភីឌា

ខ្មោចដើមចេកជ្វា

Poster of

Ghost Banana Tree (2004)

អ្នកដឹកនាំរឿង ហេង តុលា
និពន្ធដោយ ​ អ្នកស្រី ម៉ៅ សំណាង
ផលិតករ ​ ហេង តុលា
ចែកចាយដោយ Campro Film Production
ចេញផ្សាយ 24 មិថុនា 2004
ម៉ោងដំណើរការ ​120 នាទី
ប្រទេស កម្ពុជា
ភាសា ខ្មែរ
ថវិកាផលិត $60,000 USD
ប្រាក់ចំណូល $480,000 USD
Cambodia Box office

ខ្មោចដើមចេកជ្វា (អង់គ្លេស: Ghost Banana Tree) Meaning: Banana Seeds, Khmer call: Jvea Banana. គឺជាខ្សែភាពយន្តភ័យរន្ធត់ បែបជំនឿអរូបី របស់កម្ពុជា ដែលដឹកនាំរឿងដោយលោក ហេង តុលា ដែលនិពន្ធដោយសាស្ត្រាចារ្យ អ្នកស្រីម៉ៅសំណាង ដែលនិពន្ធពាក់ព័ន្ធនឹងករណីដ៏លេចធ្លោនៃការលងបន្លាច នៃភាពយន្ត ខ្មោចដើមចេកជ្វា នេះឡើងដែលបានដកស្រង់ចេញពី ប្រជុំរឿងព្រេងខ្មែរ (Collection of Khmer legends) ក្នុងឆ្នាំ 1963 ។[]

គ្រោងរឿង

[កែប្រែ]

Plot Movie

សាច់រឿង ខ្មោចដើមចេកជ្វា និយាយពីជីវិតប្ដីប្រពន្ធមួយគូ ដែលរស់នៅក្នុងសម័យកាលលង្វែក ក្នុងរាជព្រះបាទ សត្ថាទី១ គ.សករាជ ១៥៧៩ នាស.វទី១៦ ដែលពោពេញទៅដោយ គ្រោះអាសន្ន វឹកវរ ដោយការឆ្លងជំងឺអាសន្នរោគផង និង ចោរកម្មលួចឆក់ប្លន់ផង ដោយជីវភាពខ្វះខាតផង តួអង្គប្ដីត្រូវចាកចេញពីភូមិខ្លួនទៅរកជំនួញនៅតំបន់ផ្សេងៗ និងបានទុកប្រពន្ធចោលឱ្យនៅម្នាក់ឯង ជាច្រើនថ្ងៃក្រោយមកប្រពន្ធក៏ស្លាប់ដោយរបួស ដោយសារការមុតកាបិត ហើយខ្មោចនាងប្រពន្ធបានចេញមកលងអ្នកស្រុកភូមិជិតនេះដើម្បីស្វែងរកប្ដីរបស់ខ្លួន និង ចាំប្ដីត្រឡប់មកវិញ កាលដែលប្ដីមកវិញ ត្រូវបានអ្នកក្នុងភូមិប្រាប់ពីការស្លាប់របស់ប្រពន្ធតែនាយប្ដីមិនជឿឡើយ ព្រោះគិតថាគេនិយាយលេងសើច ណាមួយមិនបានឃើញផ្ទាល់ភ្នែក ប្ដីបានត្រឡប់មកផ្ទះវិញ ឃើញរូបប្រពន្ធនៅស្អាតដដែល ក៏រស់នៅទីនោះដដែល រហូតដល់ថ្ងៃមួយ ប្ដីបានងឿងឆ្ងល់អកប្បកិរិយាប្រពន្ធចម្លែកៗ ខុសពីធម្មតា ក៏នឹកគិតពីសម្ដីអ្នកប្រាប់ផង និងចង់ដឹងការពិតផង បុរសជាប្ដីក៏ធ្វើពិធីបើកភ្នែកឃើញខ្មោច ដោយយកកំបោរគូសញ្ញាជើងក្អែក ដើរជុំវិញផ្ទះដើម្បីមើលឃើញខ្មោច ក្រោយមកក៏ដឹងថាប្រពន្ធខ្លួនជាខ្មោចភ័យតក់ស្លុតរត់ចេញពីផ្ទះទាំងយប់អាធ្រាត និងបានរត់ទៅវត្តដើម្បីឱ្យព្រះសង្ឃជួយ ព្រះសង្ឃក៏នាំឡើងសាលាកុដិ ហើយសូត្រធម៌ដើម្បីព័ទ្ធខ្សែសីម៉ា ដើម្បីមិនឱ្យនាងខ្មោចចូលបាន ជាអកុសលចុងក្រោយនាងខ្មោចបានវាឡើងតាមស្លឹកធាងដើមចេកជ្វា ចូលទៅកាច់កសម្លាប់ជីវិតប្ដីនោះបានដដែល ដោយសារធាងស្លឹកដើមចេកជ្វាបានលយចូលសំយ៉ាបបង្អួចកុដិរំលងពីលើខ្សែរសីម៉ា ទើបខ្មោចនាងប្រពន្ធនៅតែអាចមកយកជីវិតប្ដីបាន ទើបចាស់ពីបុរាណលោកហាមដាច់ខាតការដាំដើមចេកជ្វានៅក្បែរសំយ៉ាបផ្ទះ នាំឱ្យមានគ្រោះដល់ជីវិតដោយសារពពួកខ្មោចព្រាយបីសាចទាំងនោះអាចមកពួននៅក្នុងដើមចេកជ្វានេះបាន ។[]

ប្រភពដើម

[កែប្រែ]

Original source

និយាយពីជីវិតប្ដីប្រពន្ធមួយគូ ដែលរស់នៅក្នុងសម័យកាលលង្វែក ក្នុងរាជព្រះបាទ សត្ថាទី១ គ.សករាជ ១៥៧៩ នាស.វទី១៦ ដែលពោពេញទៅដោយ គ្រោះអាសន្ន វឹកវរ ដោយការឆ្លងជំងឺអាសន្នរោគផង និង ចោរកម្មលួចឆក់ប្លន់ផង ដោយជីវភាពខ្វះខាតផង តួអង្គប្ដីត្រូវចាកចេញពីភូមិខ្លួនទៅរកជំនួញនៅតំបន់ផ្សេងៗ និងបានទុកប្រពន្ធចោលឱ្យនៅម្នាក់ឯង ជាច្រើនថ្ងៃក្រោយមកប្រពន្ធក៏ស្លាប់ដោយសារការឆ្លងជំងឺអាសន្នរោគ ចំណែកឯអ្នកភូមិមួយចំនួនក៏ឆ្លងជំងឺស្លាប់ផងដែរ ហើយអ្នកភូមិមួយចំនួនធំក៏បានរើចេញទៅបាត់អស់ គ្មាននរណាអាចជួយនរណាបានឡើយ ផ្ទះនីមួយៗ ស្ងាត់ឈឹង ពេលយប់គេឮតែសំឡេងឆ្កែលូ និងពន្លឺភ្លើងចង្កៀងផ្លុងៗ ទៅតាមផ្ទះនីមួយៗ ដែលមានចម្ងាយឆ្ងាយៗដាច់ពីគ្នាណាស់ ដែលមើលទៅគួរឲ្យភ័យខ្លាចព្រឺក្បាលជាពន់ពេក ។ នាថ្ងៃមួយមានភិក្ខុសង្ឃ២អង្គ ដែលមកពីទីឆ្ងាយមិនបានដឹងហេតុការណ៍ក្នុងភូមិដែលស្លាប់មនុស្សអស់ដោយសាររោគជំងឺឆ្លងនេះទេ លោកទាំងពីរអង្គ បានមកបិណ្ឌបាតនៅភូមិនេះ ហើយលោកបានជជែកលេងជាមួយអ្នកភូមិនេះ ក៏ត្រូវបាន អ្នកភូមិនេះនិមន្តលោកឱ្យទៅសូត្រមន្តចម្រើនព្រះបរិត្តនៅផ្ទះរបស់ខ្លួន លោកឡើងទៅដល់លើផ្ទះឃើញមានភ្ញៀវពុទ្ធបរិស័ថជាច្រើន ម្ចាស់ផ្ទះក៏ទទួលប្រកេនចង្ហាន់លោកតាមការគួរ ក្រោយប្រគេនចប់ ម្ចាស់ផ្ទះបានសំនូមពរពិក្ខុសង្ឃថាថ្ងៃនេះជាថ្ងៃសប្បាយ តេជគុណកុំសូត្រធម៌ "ករណីយមេត្តាសូត្រ" (Metta Sutta) សូមនិមន្តសូត្ររំលងទៅ "វិរូបក្ខេ" តែម្ដងទៅ ដើម្បីកុំឱ្យខាតពេល ព្រះសង្ឃក៏ចាប់ផ្ដើមចម្រើនព្រះបរិត្តសូត្រធម៌ លុះដល់ "ករណីយមេត្តាសូត្រ" លោកក៏រំលងចោលទៅសូត្រ "វិរូបក្ខេ" តាមការស្នើសុំពីម្ចាស់ផ្ទះ ក្នុងពេលនោះ លោកសង្កេតឃើញថា ម្ចាស់ផ្ទះនិងភ្ញៀវមានការ សប្បាយរីករាយសើចញញឹមញញែមក្របួចមាត់ក្របួចកក្អាកក្អាយគ្រប់ៗគ្នា ។ ព្រះសង្ឃនឹកឆ្ងល់ថា ៖ គេសុំកុំឲ្យសូត្រ "ធម៌ករណីយ" សុំឱ្យផ្លោះទៅសូត្រ “ វិរូបក្ខេ តែម្ដង ឥឡូវសូត្រវិរូបក្ខេទៅ ស្រាប់តែនាំគ្នាសប្បាយបែបដូចជាប្លែក ព្រះថេរៈនឹកអៀនក្នុងព្រះទ័យណាស់ ខ្លាចក្រែងគេរិះគន់ ថាលោកសូត្រខុស ទើបត្រឡប់មកចាប់សូត្រធម៌ករណីយមេត្តាសូត្រវិញ ។ លោកទើបតែនឹងចាប់សូត្របាន ៣-៤ ព្រះឱស្ឋ, ស្រាប់តែ ភ្ញៀវក្នុងផ្ទះនាំគ្នាដកខ្លួនថយបន្តិចម្ដង ៗ រហូតដល់អស់រលីង ស្ងាត់សូន្យឈឹង ។ ផ្ទះដែលព្រះសង្ឃឡើងទៅនោះ ត្រឡប់ទៅជាគុម្ពឫស្សី បារី-តែស្ករទៅជាដុំធ្យូង ដីខ្សាច់ និងកំណាត់ឈើអស់ ហើយព្រះសង្ឃទាំងពីរអង្គបានជាប់នៅលើចុងដើមឬស្សី ទើបព្រះសង្ឃភ្ញាក់ដឹងខ្លួនថា ការពិតអ្នកភូមិនេះ ស្លាប់អស់ហើយទើបក្លាយជាខ្មោចមកលងអត្មាអញ ព្រះសង្ឃទាំងពីរជាប់នៅលើចុងឬស្សីនោះបាន ២ទៅ ៣យាម ក៏ឃើញអ្នកបរទេះមួយមកភូមិនេះដែរ ក៏ស្រែកហៅឱ្យជួយ ហើយនិយាយប្រាប់ហេតុការណ៍នេះដល់អ្នកបរទេះ ដែលជាអ្នកជំនួញមករកប្រពន្ធវិញនេះឯង យ៉ាងណាអ្នកជំនួញនេះមិនជឿព្រះសង្ឃ២អង្គឡើយ ត្បិតថាដើមឬស្សីខ្ពស់ខ្មោចលងនៅលើនោះបែបមិនសមទំនង បុរស​នោះ​ដោយ​សេចក្ដី​នឹក​ប្រពន្ធកូន​ខ្លាំង​ពេក ក៏​ចេះ​តែ​ចចេស​ចូល​ទៅ ។ លុះ​ទៅ​ជិត​ដល់​លំនៅ​ខ្លួន មើល​ទៅ​ឃើញ​ភ្លើង​ផ្លុង ៗ គ្រប់​ៗ​ផ្ទះ ដូច​ប្រក្រតី គាត់​ត្រេកអរ​ណាស់ ហើយ​នឹក​ខឹង​នឹងព្រះសង្ឃទាំងពីរ ដែល​ប្រាប់​ពី​កណ្ដាល​ផ្លូវ​ថា ៖ អ្នកភូមិនេះស្លាប់អស់ហើយ, នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ​គាត់ គាត់​មាន​សេចក្ដី​សង្ស័យ​ដែរ ចំពោះ​សភាព​ស្ងប់​ស្ងាត់​ប្លែក​ពី​ធម្មតា គ្មានសូម្បីតែសម្លេងឆ្កែព្រុស ដូចសព្វដងដែលគាត់រស់នៅ ។ លុះ​ទៅ​ដល់​​របង​ផ្ទះ​ក៏​ស្រែក​ហៅ​ប្រពន្ធ ពេល​នោះ​គាត់​ឃើញប្រពន្ធរបស់ខ្លួនរត់មកទទួលធម្មតា នាំចូលទៅក្នុងផ្ទះ ប្ដីទទូចមើលមុខកូននៅក្នុងអង្រឹងតែប្រពន្ធចេះតែឃាត់ មិនឱ្យចូលមើលមុខកូននៅ​ក្នុង​បន្ទប់​ដេកដោយរកលេះផ្សេងៗ ហើយនាងក៏ទៅដាំបាយធ្វើម្ហូបឱ្យប្ដីហូប សំរាកបានមួយយប់ ប្ដីបានងឿងឆ្ងល់អកប្បកិរិយាប្រពន្ធចម្លែកៗ ខុសពីធម្មតា ក៏នឹកគិតពីសម្ដីព្រះសង្ឃទាំងពីរ និងចង់ដឹងការពិតផង បុរសជាប្ដីក៏ធ្វើពិធីបើកភ្នែកឃើញខ្មោច ដោយយកកំបោរគូសញ្ញាជើងក្អែក ដើរជុំវិញផ្ទះចំនួន៣ជុំដើម្បីមើលឃើញខ្មោច ដោយអោនក្បាលទៅមើលតាមប្រហោងខាងក្រោមជើង ក៏ឃើញអណ្ដាតប្រពន្ធយ៉ាងវែកលានមកឆ្កឹះយកវែកបាយ ក៏ដឹងថាប្រពន្ធខ្លួនជាខ្មោចក៏ភ័យតក់ស្លុតជាខ្លាំង ខ្មោចនាងប្រពន្ធក៏ហៅប្ដីមកហូបបាយល្មម ប្ដីលឺដូចនេះក៏ពោលទាំងញ័រមាត់ថា អញទៅនោមនៅរានមុខផ្ទះមួយភ្លែតសិន បុរសជាប្ដីបានយកក្អមមកចោះឱ្យហូរទឹកបន្លំជាសម្លេងជុះនោម រួចក៏លបរត់ចេញទៅទាំងភិតភ័យ នាងខ្មោចប្រពន្ធដែលចាំប្ដីយូរពេកក៏ចេញទៅមើលមិនឃើញប្ដី ឃើញតែតែក្អមដែលចោះហូរទឹកចេញ ក៏នឹកគិតក្នុងចិត្តថាប្ដីដឹងថាខ្លួនស្លាប់ជាខ្មោច ក៏ចេញទៅតាមប្ដីតែតាមប្ដីមិនទាន់ នាងខ្មោចប្រពន្ធក៏ក្រឡាខ្លួនជាខ្មោចអសូរិកាយមានកម្ពស់ប៉ុនដើមត្នោតដើម្បីតាមឱ្យទាន់ប្ដី ប្ដីរត់បានពាក់កណ្ដាលផ្លូវក្រឡេកក្រោយឃើញខ្មោចប្រពន្ធតាមមកជិតទាន់ក៏រត់ទៅពួនអង្គុយសំងំក្រោមដើម "បាយម៉ាត" ជារុក្ខជាតិម្យ៉ាងដែលអាចបំបាំងភ្នែក ខ្មោចព្រាយបិសាច មិនអាចឱ្យមើលឃើញបាន ដោយខ្មោចនាងប្រពន្ធមិនអាចមើលឃើញប្ដីរបស់ខ្លួន នាងបានសួរនាំប្ដីរបស់នាងរហូតដើម្បីឱ្យលឺសម្លេងដើរតាមប្ដីរបស់នាង ចំណែកឯប្ដីរបស់នាងពេលទៅដល់វត្តហើយចំពេលព្រះសង្ឃទាំងអស់បានសឹងលក់គ្រប់អង្គ សល់តែកុដិលោកមួយអង្គប៉ុនណោះដែលមិនទាន់សឹង ប្ដីបានរៀបរាប់ទាំងភ័យខ្លាចទៅកាន់ព្រះសង្ឃអង្គនោះឱ្យជួយ ព្រះសង្ឃអង្គនេះបានអង្គុយសូត្រមន្តឃុំយ័ន្តដើម្បីការពារបុរសជាប្ដីនេះ ហើយខ្មោចនាងប្រពន្ធក៏នៅតែមិនទៅណា នៅដើរតាមក្រវ៉ែមើលជុំវិញកុដិក៏ឃើញស្លឹកធាងដើមចេកជ្វា ទើចូលមកសំយ៉ាបបង្អួចកុដិក៏បានឱ្យកាស បង្រួមកាយឱ្យតូចវិញរួចវាតាមស្លឹកចេកចូលមកកាច់កសម្លាប់ប្ដីនោះបានទៅ ទើបបុរាណខ្មែរលោកចារ្យមកថា សូមកុំដាំដើមឈើណាដែលមានមែកធាងចាក់ចូលមកបង្អួចផ្ទះ ព្រោះវាជាស្ពានដែលនាំមកនូវពពួកវិញាណខ្មោចព្រាយបីសាច អាចចូលមកសណ្ឋិតនៅក្នុងផ្ទះរបស់យើង ហើយបង្កររឿងរ៉ាវផ្សេងៗដែលយើងនឹកស្មានមិនដល់ ជាពិសេស ដើមចេកជ្វា ជាដើមដែលផ្លែចេកមានគ្រាប់ច្រើន ខុសពីផ្លែចេកយើងធម្មតា ។[]

តួសម្ដែង

[កែប្រែ]

Cast

ផលិតកម្ម

[កែប្រែ]

Production

តន្ត្រីភាពយន្ត

[កែប្រែ]

Music Film

ផ្នែកទីផ្សារ

[កែប្រែ]

Marketing

ចេញផ្សាយ

[កែប្រែ]

Release

ដូចនេះ

[កែប្រែ]

See also

ឯកសារយោង

[កែប្រែ]
  1. Ghost Banana Tree (2004) Ghost Banana Tree, Website: letterboxd.com
  2. Acedemy Dictionaries and Encyclopedias (2010) Ghost Banana Tree (2004 film), Website: academic.com
  3. Khmer Tradition Church (1963) Collection of Khmer legends (Volume 7), Publisher: Buddhist Academy of Cambodia, Original from the University of Michigan.