ខេត្តជ័យបុរី
Appearance
(ត្រូវបានបញ្ជូនបន្តពី ខ្វែងជ័យបុរី)
ស្ថិតិ | |
---|---|
ឈ្មោះជាខ្មែរ: | ជ័យបូរី |
ទីរួមខេត្ត: | ជ័យបូរី (សៃញ៉ៈប៊ូលី) |
ផ្ទៃដី: | ១៦ ៣៨៩ គ.ម២ |
ចំនួនប្រជាជន: | ២៨២ ២០០នាក់ (ឆ្នាំ២០០៤) |
ដង់ស៊ីតេប្រជាជន: | ២៣នាក់/គ.ម២ |
ISO 3166-2: | LA-XA |
ទីតាំង | |
ជ័យបូរី ជាខ្វែងមួយនៅទិសខាងលិចបំផុតនៃប្រទេសលាវ (ឡាវ) មានព្រំប្រទល់ជាប់នឹងប្រទេសថៃគឺជាប់នឹងខេត្តណាន ឧត្តរតិត្ថ ពិស្ណុលោក ឡឺយ ឈៀងរ៉ាយ និង ផៈយ៉ៅ របស់ប្រទេសថៃនោះ។ នៅខាងក្នុងប្រទេសលាវ ខ្វែងជ័យបុរីនេះ មានព្រំដែនជាប់នឹងខ្វែងឧត្តមជ័យនៅខាងជើង ខ្វែងហ្លួងព្រះបាំង និងខ្វែងវៀងច័ន្ទន៍ នៅខាងកើត។ ខ្វែងនេះជាខ្វែង ដែលមានដំរីច្រើនជាងគេនៅស្រុកលាវ។
ខ្វែងនេះចែកជា ១០ មឿង៖
១- កែនថាវ (ແກ່ນທ້າວ)
២- ខប (ຄອບ)
៣- ង៉ឹន (ເງິນ)
៤- ជ័យបូរី (ໄຊຍະບູລີ សៃញ៉ៈប៊ូលី)
៥- ថុងមីសៃ (ທົ່ງມີໄຊ)
៦- បតែន (ບໍ່ແຕນ)
៧- ប៉ាកឡាយ (ປາກລາຍ)
៨- ភៀង (ພຽງ)
៩- ស៊ៀងហន (ຊຽງຮ່ອນ)
១០- ហង្សា (ຫົງສາ)។
|