គណបក្សកុម្មុយនីស្តចិន

ពីវិគីភីឌា
គណបក្សកុម្មុយនីស្តចិន
中国共产党
Zhōngguó Gòngchǎndǎng
អក្សរកាត់គកច ឬ បកច
ស្ថាបនិកឆិន ឌូស៊ីវ
លី តាចាវ
អគ្គលេខាធិការបក្សស៊ី ជីនពីង
គណៈកម្មាធិការអចិន្ត្រៃយ៍
បាវចនា为人民服务
"បម្រើប្រជាពលរដ្ឋ"
បង្កើត១ កក្កដា ១៩២១ (ផ្លូវការ)
២៣ កក្កដា ១៩២១ (ប្រជុំសមាជជាតិលើកទីមួយ)
ទីស្នាក់ការកណ្ដាលចុងណានហៃ, ប៉េកាំង
សារព័តមានពលរដ្ឋប្រចាំថ្ងៃ (人民日报)
ស្លាបយុវជនសម្ព័ន្ធយុវជនកុម្មុយនីស្តចិន
ការិយាល័យស្រាវជ្រាវការិយាល័យស្រាវជ្រាវគោលនយោបាយកណ្តាល
ស្លាបយោធាកងទ័ពរំដោះប្រជាជន
នគរបាលប្រដាប់អាវុធប្រជាជន
កងជីវពលចិន
ស្លាបពលកម្មសហព័ន្ធសហជីពចិនរួម
សមាជិកភាព  (២០២១)increase ៩៥,១៤៨,០០០[១][២]
មនោគមវិជ្ជា
ទំនាក់ទំនងជាតិរណសិរ្សរួបរួមជាតិ[៣]
ទំនាក់ទំនងអន្តរជាតិកិច្ចប្រជុំនៃគណបក្សកុម្មុយនីស្តនិងបក្សពលករអន្តរជាតិ
សមាជជាតិប្រជាជន (ទី១៣)
២០៩៥ / ២៩៨០ (70%)
គណៈកម្មធិការអចិន្ត្រៃយ៍ សជប
១១៨ / ១៧៥ (67%)
គេហទំព័រ
cpc.people.com.cn
ទង់គណបក្ស
Flag of the Chinese Communist Party.svg
នយោបាយនៅចិន
គណបក្សនយោបាយ
ការបោះឆ្នោត

គណបក្សកុម្មុយនីស្តចិន (ចិន៖ 中国共产党, ភិងអ៊ិងZhōngguó Gòngchǎndǎng), អាចហៅបានថា បក្សកុម្មុយនីស្តចិន គឺជាគណបក្សនយោបាយកាន់អំណាចតែមួយគត់នៅសាធារណរដ្ឋប្រជាមានិតចិន។ បក្សកុម្មុយនីស្តចិនគឺជាគណបក្សនយោបាយនាំមុខនៃគណបក្សនយោបាយស្របច្បាប់ចំនួន ៨ ផ្សេងទៀតដែលរួមគ្នាបង្កើតបានជារណសិរ្សបង្រួបបង្រួម។ គណបក្សនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២១ ដោយលោកឆិន ឌូស៊ីវ និងលោកលី តាចាវ។ ក្រោយពីមក បក្សមួយនេះបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងសម្បើមពីសំណាក់ប្រជាជនចិនហើយនៅឆ្នាំ១៩៤៩ បក្សកុម្មុយនីស្តចិនក៏បានទទួលជោគជ័យក្នុងការវាយបណ្តេញរដ្ឋាភិបាលជាតិនិយមគួមីនតាងចេញពីចិនដីគោកទៅកោះតៃវ៉ាន់។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ សាធារណរដ្ឋប្រជាមានិតចិនក៏បានប្រកាសបង្កើតឡើងដោយមានបក្សកុម្មុយនីស្តនេះជារដ្ឋាភិបាលដឹកនាំ។

កងទ័ពរំដោះប្រជាជន (ករប) គឺជាស្លាបយោធានិងត្រូវគ្រប់គ្រងដឹកនាំដោយគណបក្សនេះផ្ទាល់។[៤]

ក្រោមការដឹកនាំរបស់បក្សមួយនេះ ប្រទេសចិនត្រូវបានគេសម្តៅលើថាជារដ្ឋឯកបក្សម៉ាក្ស–លេនីននិយមផ្តាច់ការ[៥][៦] គណបក្សនេះបានរៀបចំជាផ្លូវការដោយឈរលើមូលដ្ឋាននៃមជ្ឈិមនិយមប្រជាធិបតេយ្យ ដែលជាគោលការណ៍បង្កើតឡើងដោយលោកវ្លាឌីមៀរ លេនីនដោយគោលការណ៍នេះតម្រូវឱ្យបក្សមានការពិភាក្សាបើកចំហអំពីគោលនយោបាយណាមួយក្រោមលក្ខខណ្ឌថាសមាជិកបក្សទាំងអស់ត្រូវយល់ស្របគ្នាមុននឹងសម្រេចសេចក្តីអ្វីមួយ។[៧][៨]

ប្រវត្តិសាស្ត្រ[កែប្រែ]

មនោគមវិជ្ជា[កែប្រែ]

ឯកសារយោង[កែប្រែ]

អាគតដ្ឋាន[កែប្រែ]

តំណភ្ជាប់ក្រៅ[កែប្រែ]