គោកតាណី
គោកតាណី ឬតានៃមានទីតាំងស្ថិតនៅក្នុងភូមិគោកឬស្សី ឃុំកែវព័ណ ស្រុកពួក ខេត្តសៀមរាប ។ ភាគច្រើនភូមិនេះគ្របដណ្តប់ដោយទួលបុរាណជាច្រើនដែលមានរាងមូលខ្លះ ទ្រវែងខ្លះ ដែលបានអមដោយដើមត្នោត និងឬស្សីរាប់រយដើម ក្នុងនោះវាក៏មានប្រាសាទបុរាណនៅជាមួយផងដែរ នោះគឺគោក តាណី រឺប្រាសាទតាណី។ ប្រាសាទនេះបានស្ថិតលើទួលមួយដែលមានវិជ្ជមាឌប្រហែល១០០ម ហើយបានហ៊ំព័ទ្ធដោយវាលស្រែ និងកសិន្ធុរាក់ៗជុំវិញ បើតាមការពិនិត្យលើទ្រង់ទ្រាយនោះ ប្រាសាទនេះត្រូវបានគេសាងឡើងតាំងពី សតវត្សរ៍ទី៧-៨ មកម្លេះ ដោយអកុសលប្រាសាទត្រូវបានបំផ្លិចបំផ្លាញដោយជនទុច្ចរិត ការកង្វះដង្ហែរទាំផង និងការបំផ្លាញដោយមនុស្សអសិលធម៌ផង គេបានជីកយកអាចម៏ដីលក់បីរឆ្នាំមុន ដែលបណ្តាលអោយកើតជាគំហូងស្រះទឹកបួនប្រាំអស់ទួល និងប្រាសាទដ៏ធំទៀតដូចនៅភាគខាងលិចមានគំហូងជ្រៅពីរ ខាងត្បូរពីរ និងខាងកើតពីបី តែខាងជ់ើងទួលនៅមួយចំណិត ដែលនៅសេសសល់ឥដ្ឋ និងថ្មបាក់បែកច្រើនដុំទៀត[១]។
ឯកសារយោង
[កែប្រែ]- ↑ Facebook Page Discovery Khmer Temples Date January 9 at 12:02 AM