Jump to content

ស្រុកពួក

ពីវិគីភីឌា

ស្រុកពួក គឺជាស្រុកមួយរបស់ខេត្តសៀមរាបដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ស្រុកនេះមានព្រំប្រទល់ខាងលិចជាប់នឹងស្រុកក្រឡាញ់និងខាងកើតជាប់នឹងក្រុងសៀមរាបនិងស្រុកអង្គរធំខាងជើងជាប់នឹងស្រុកអង្គរជុំនិងខាងត្បូងជាប់នឹងបឹងទន្លេសាប

ស្រុកពួក
Puok District
ស្រុក
ផែនទីនៃស្រុកពួក
ផែនទីនៃស្រុកពួក
ប្រទេស កម្ពុជា
ខេត្តសៀមរាប
ផ្ទៃក្រឡា
 • សរុប១២១២ គម2 (៤៦៨ ម៉ាយ ការ)
ល្វែងម៉ោង+៧
លេខកូដភូមិសាស្ត្រ១៧០៧

ប្រវត្តិ

[កែប្រែ]

នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០០៩ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើអនុក្រឹត្យលេខ ១៣ អនក្រ.បក ដោយកាត់យកឃុំទឹកវិលនិងឃុំក្របីរៀលពីស្រុកពួកបញ្ចូលទៅក្នុងស្រុកសៀមរាប ខេត្តសៀមរាប[]

រដ្ឋបាល

[កែប្រែ]

ស្រុកពួក ជាស្រុកមួយស្ថិតនៅក្នុងខេត្តសៀមរាបមាន ១៤ ឃុំ[]

លេខកូដឃុំ ឃុំ អក្សរឡាតាំង ភូមិ
១៧០៧០១ ឃុំសសរស្តម្ភ Sasar Sdam ស្វាយ, សសរស្តម្ភ, គោកកណ្តាល, គោករុន, គោកចាស់, ពង្រថ្មី, គោកព្នៅ, គោកជ្រៃ, ខ្ជាយ, គោកត្លាត, ដំណាក់ស្លាញ, ប៉ាក់ប៉ាន់, ចាន់តាសាយ, ពង្រចាស់
១៧០៧០២ ឃុំដូនកែវ Doun Kaev គោកព្នៅ, អន្តង្កន់, តាកាំ, ដូនកែវ, ល្បើក, ត្នោតជ្រំ, ប្រាសាទចារ្យ, គោកពោធិ៍, ពាម, តាសែ្នហ៍, គោកថ្មី, រហាល, ដូនអុន
១៧០៧០៣ ឃុំក្តីរុន Kdei Run បង្កោង, ត្រពាំងវែង, ព្រៃយាង, តាប៉ាង, ល្បើក, គោកពោធិ៍, ក្តីរុន
១៧០៧០៤ ឃុំកែវពណ៌ Kaev Poar កំភេម, ព្រៃដង្អើម, ថ្មី, រកាយា, គោកឬស្សី, គោកពោធិ៍, ស្វាយចេក, ពាមតាអួរ
១៧០៧០៥ ឃុំខ្នាត Khnat ខ្នាត, ប្រឡាយ, គោកស្នួល, ត្រមេង, ស្វាយ, ព្រៃធ្លក, ជ្រលង, គោកត្រាច, អំពិលពាម, បឹងខ្នារ, ព្រៃកេ្មង, ទឹកថ្លា
១៧០៧០៧ ឃុំល្វា Lvea គំរូ, ដូនទ្រ, ស្ទឹងព្រះស្រុក, គោកស្រម៉, ទួលល្វៀង, គោកថ្មី, ប្រហ៊ូត, ជ្រាស់, ល្វា, រកា, ព្រះអង្គទ្រង់, ស្នោ
១៧០៧០៨ ឃុំមុខប៉ែន Mukh Paen តាត្រាវ, មុខប៉ែន, ត្រកៀត, គោករាំង, គោករុន, ស្វាហួល
១៧០៧០៩ ឃុំពោធិ៍ទ្រាយ Pou Treay ពោធិ៍, ទ្រាយ
១៧០៧១០ ឃុំពួក Puok ពួកចាស់, ប្រយុទ្ធ, គោកជួន, កំពង់តាយ៉ង, គោកស្រុក, តាទក, គោកដូង, គោកថ្មី, ពួកថ្មី, ចំបក់ហែរ, អូរតាប្រាក់
១៧០៧១១ ឃុំព្រៃជ្រូក Prey Chruk ព្រៃជ្រូក, កិត្តិយស, ដូនតុក, ស្វាយចន្ទរ, ប្រាសាទ, ផ្លាំង, ប្របម៉ៃ, ជ្រេស, ប្រដាក់, ច្រនៀង, តាមោក, ពង្រ
១៧០៧១២ ឃុំរើល Reul គោកវាល, ទំរឹង, រើល, ត្រពាំងស្វាយ, ត្រពាំងឬស្សី, ព្រលឹត, កែ្អកទុំ, រំដួល, ក្បាលក្រពើ, ត្រពាំងធំ, គោកក្នាំង, គោកត្រាច, ស្រះ, សំបួរ
១៧០៧១៣ ឃុំសំរោងយា Samraong Yea តាជេត, សំរោងយា, អំពិល, ប្រាសាទ, ដូនស្វា, ព្រៃវែង
១៧០៧១៥ ឃុំត្រីញ័រ Trei Nhoar ចំបក់ស, គោកដូង, ស្វាយ, តាហុក, ធិបតី, ជួយចក្រី, ឈូក, ត្រីញ័រ, ធ្វាស, ត្រពាំងព្រីង
១៧០៧១៦ ឃុំយាង Yeang សូន្យសា, ចុងថ្នល់, យាង, សុខសាន្ត, កញ្ចន់គុយ

ឯកសារយោង

[កែប្រែ]
  1. https://library.ncdd.gov.kh/detail/2092
  2. "Puok District Postal Codes | Cambodia". CambodiaPostalCode (in អង់គ្លេស). Retrieved 2026-03-08.