គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
Appearance
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) គឺជាគោលដៅទាំងឡាយដែលទាក់ទងនឹង ការអភិវឌ្ឍន៍អន្តរជាតិនាពេលអនាគត។ គោលដៅទាំងនេះ ត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ ហើយត្រូវបានផ្សព្វផ្សាយជាគោលដៅសាកលសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គោលដៅទាំងនេះ បានជំនួស គោលដៅអភិវឌ្ឍន៍សហស្សវត្ស ដែលបានផុតកំណត់នៅចុងឆ្នាំ 2015។ SGDs ចាប់អនុវត្តពីឆ្នាំ 2015 ដល់ឆ្នាំ 2030។ មានគោលដៅសំខាន់ៗចំនួន 17 និងទិសដៅជាក់លាក់ចំនួន 169 សម្រាប់គោលដៅធំៗទាំងនោះ។ Cite error: Closing </ref>
missing for <ref>
tag
- គ្មាន ភាពក្រីក្រ ... បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង។
- គ្មាន ភាពស្រេកឃ្លាន ... បញ្ចប់ភាពស្រេកឃ្លាន ហើយសម្រេចឲ្យបាននូវសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភដែលមានភាពប្រសើរឡើង ហើយលើកកម្ពស់វិស័យកសិកម្មប្រកបដោយចីរភាព។
- សុខភាព ល្អ ... ធានាឲ្យបាននូវជីវិតប្រកបដោយសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់មនុស្សគ្រប់រូប គ្រប់វ័យ។
- ការអប់រំ ប្រកបដោយគុណភាព ... ធានាឲ្យបាននូវការអប់រំប្រកបដោយគុណភាព សមធម៌ គ្រប់ជ្រុងជ្រោយ ហើយលើកកម្ពស់ឱកាសសិក្សារៀនសូត្រពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប។
- សមភាព យេនឌ័រ ... សម្រេចឲ្យបានសមភាពយេនឌ័រ ហើយផ្តល់អំណាចដល់ស្រ្តី និងក្មេងស្រីទាំងអស់។
- ទឹកស្អាត និង អនាម័យ ... ធានាឲ្យបាននូវភាពមាន និងការគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាពសម្រាប់មនុស្សគ្រប់រូប។
- ថាមពល កើតឡើងវិញ និងក្នុងតម្លៃសមរម្យ ... ធានាឲ្យបាននូវការផ្តល់លទ្ធភាពទទួលបាននូវថាមពលទំនើប ប្រកបដោយចីរភាព អាចជឿទុកចិត្តបាន ហើយក្នុងតម្លៃសមរម្យសម្រាប់ទាំងអស់គ្នា។
- ការងារ និង សេដ្ឋកិច្ចល្អ … លើកកម្ពស់វឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយចីរភាព ការងារពេញលេញ និងសមរម្យសម្រាប់ទាំងអស់គ្នា។
- នវានុវត្តន៍ និង ហេដ្ឋារចនាសម្ព័ន្ធល្អ ... កសាងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ លើកកម្ពស់ឧស្សាហូបនីយកម្មយ៉ាងពេញលេញ និងប្រកបដោយចីរភាព ហើយលើកតម្កើននវានុវត្តន៍។
- កាត់បន្ថយវិសមភាព ... កាត់បន្ថយវិសមភាពពីក្នុង និងក្នុងចំណោមប្រទេសនានា។
- ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព ... ធ្វើឲ្យទីក្រុង និងការតាំងទីលំនៅរបស់មនុស្សមានលក្ខណៈរួមគ្នា មានសុវត្ថិភាព មាំទាំ និងមានចីរភាព។
- ការប្រើប្រាស់ធនធានប្រកបដោយការទទួលខុសត្រូវ... ធានាឲ្យបាននូវការប្រើប្រាស់ និងគំរូផលិតកម្មប្រកបដោយចីរភាព។
- វិធានការចំពោះអាកាសធាតុ ... ចាត់វិធានការជាបន្ទាន់ប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់ទាំងឡាយរបស់វា។
- មហាសមុទ្រប្រកបដោយចីរភាព ... អភិរក្ស ហើយប្រើប្រាស់មហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
- ការប្រើប្រាស់ដីប្រកបដោយចីរភាព ... ការពារ ស្តារឡើងវិញ និងលើកកម្ពស់ការប្រើប្រាស់ប្រកបដោយចីរភាពនូវប្រព័ន្ធអេកូសាស្រ្តនៅលើផែនដី គ្រប់គ្រងដោយចីរភាពនូវព្រៃឈើ ប្រយុទ្ធប្រឆាំងនឹងការធ្វើឲ្យក្លាយទៅជាវាលខ្សាច់ ហើយបញ្ឈប់ការធ្វើឲ្យអន់គុណភាពដី និងកែច្នៃវាឡើងវិញ ហើយបញ្ឈប់ការធ្វើឲ្យបាត់បង់នូវជីវៈចម្រុះ។
- សន្តិភាព និង យុត្តិធម៌... លើកកម្ពស់សង្គមជាតិនានាឲ្យមានសន្តិភាព និងរួមរស់ជាមួយគ្នាសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តល់ភាពយុត្តិធម៌សម្រាប់ទាំងអស់គ្នា ហើយបង្កើតស្ថាប័ននានាដែលប្រសិទ្ធភាព មានការទទួលខុសត្រូវរួមគ្នា នៅគ្រប់លំដាប់ថ្នាក់។
- ដៃគូសម្រាប់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ... ពង្រឹងមធ្យោបាយអនុវត្ត ហើយធ្វើឲ្យរស់ឡើងវិញនូវដៃគូជាសាកលដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
[កែប្រែ]