Jump to content

ឃុំវត្តអង្គខាងជើង (ខេត្តកំពត)

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ឃុំវត្តអង្គខាងជើង)

ឃុំវត្តអង្គខាងជើងគឺជាភូមិមួយដែលស្ថិតនៅ​ក្នុងស្រុកបន្ទាយមាស ខេត្តកំពត[][] ឃុំនេះស្ថិតនៅភូមិភាគឥសាន្ដ នៃខេត្តកំពត ហើយឃុំវត្តអង្គខាងជើងមានផ្ទៃដីប្រម៉ាន ៤០០០ ម៉ែតការេ​ ។​ ហើយមានប្រជាជនប្រម៉ាន 1430 នាក់ ។ ស្រីចំនួន ៧០០ នាក់។ ប្រុសចំនួន ៧៣០ នាក់។ ក្នុងនោះមានក្មេងចាប់ពីអាយុមួយខួប រហូតដល់​ ប្រាំខួប ចំនួន ១៥០ នាក់។ ក្មេងប្រុសចំនួន ៧០នាក់

វិហារវត្តស្វាយផ្អែម

ក្នុងនោះបានបែងចែកជា១២ក្រុម ។ ហើយក្រុមនីមួយៗមានប្រជាជនជាច្រើនគ្រួសារ។ ភូមិនេះនៅជនបទឆ្ងាយពីផ្សារ ប្រសិនបើប្រជាជនចង់ទៅផ្សារដើម្បីទិញ ម្ហូប ឬ របស់របរផ្សេងៗត្រូវចំនាយពេលយូរ។ ហើយប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា និងទៅប្រទេសថៃ ។ នៅក្នុងភូមិនេះសំបូរទៅដោយដំណាំ និងបន្លែផ្លែឈើ ដូចជា ដើមត្នោត​ ល្ហុង ស្វាយ ក្រូច​ ត្របែក ទៀប ចេក តំឡូង ត្រាវ ស្ពៃ ខ្ទឹម សាល័ត ត្រសក់ -ល-។[]

ឃុំវត្តអង្គខាងជើង

[កែប្រែ]
ការធ្វើស្រែ

គឺជាឃុំមួយដែលមានចំងាយ៥៨Km ពីទីរួម[]ខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ហើយបច្ចុប្បន្ននេះឃើញថា ឃុំនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងឃុំត្រពាំងសាលាខាងលិច ក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងឃុំ ការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយទៀត ។ ​​ស្រុកបន្ទាយមាស គឺជាស្រុកមួយ នៅ[]ខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពត​ដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាម​កូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ​ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស​។

សេដ្ឋកិច្ច

[កែប្រែ]

សេដ្ឋកិច្ចឃុំសំរោងកាលពីឹឆ្នាំ២០១៤[] ។ ការប្រមូលផលគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦​ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល មានគ្រោះទឹកជំនន់ ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ។

វប្បធម៌

[កែប្រែ]

ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )

អាសកាសធាតុ

[កែប្រែ]

អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[] ។ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។

ការអប់រំ

[កែប្រែ]

ឃុំវត្តអង្គខាងជើងនេះពុំសូវមានការអប់រំប៉ុន្មានទេ ព្រោះគ្រួសារខ្លះមានជីវភាពខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះ[] ។​ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។

ទេសចរណ៍

[កែប្រែ]

ឃុំវត្តអង្គខាងជើង[][១០] ខេត្តកំពត[១១] ។ គ្មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍សំរាប់ដើរទស្សនាកំសាន្តនោះទេ។

ការអភិវឌ្ឍន៏

[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ​។ ​មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ។​



ឯកសារយោង

[កែប្រែ]
  1. Chum Kriel Population
  2. National Institute of Statistics
  3. Trapeang Thum Area ref
  4. TRAPEANG THUM Populationទៅយកដំណភ្ជាប់នៅ 03 11 2017
  5. ខេត្តកំពត
  6. ខេត្តកំពត
  7. National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
  8. National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
  9. Banteay Meas(District)on​ www.citypopulation.de 03,11,2017
  10. National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
  11. "តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2018-07-27. {{cite web}}: zero width space character in |title= at position 18 (help)