ឃុំវត្តអង្គខាងជើង (ខេត្តកំពត)
ឃុំវត្តអង្គខាងជើងគឺជាភូមិមួយដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត[១][២] ឃុំនេះស្ថិតនៅភូមិភាគឥសាន្ដ នៃខេត្តកំពត ហើយឃុំវត្តអង្គខាងជើងមានផ្ទៃដីប្រម៉ាន ៤០០០ ម៉ែតការេ ។ ហើយមានប្រជាជនប្រម៉ាន 1430 នាក់ ។ ស្រីចំនួន ៧០០ នាក់។ ប្រុសចំនួន ៧៣០ នាក់។ ក្នុងនោះមានក្មេងចាប់ពីអាយុមួយខួប រហូតដល់ ប្រាំខួប ចំនួន ១៥០ នាក់។ ក្មេងប្រុសចំនួន ៧០នាក់
ក្នុងនោះបានបែងចែកជា១២ក្រុម ។ ហើយក្រុមនីមួយៗមានប្រជាជនជាច្រើនគ្រួសារ។ ភូមិនេះនៅជនបទឆ្ងាយពីផ្សារ ប្រសិនបើប្រជាជនចង់ទៅផ្សារដើម្បីទិញ ម្ហូប ឬ របស់របរផ្សេងៗត្រូវចំនាយពេលយូរ។ ហើយប្រជាជនក្នុងភូមិនេះភាគច្រើនគឺជាកសិករ ហើយមានប្រជាជនតិចតួចណាស់ដែលធ្វើចំនាកស្រុក ដើម្បីចេញទៅរកការងារនៅតាមខេត្តនានា និងទៅប្រទេសថៃ ។ នៅក្នុងភូមិនេះសំបូរទៅដោយដំណាំ និងបន្លែផ្លែឈើ ដូចជា ដើមត្នោត ល្ហុង ស្វាយ ក្រូច ត្របែក ទៀប ចេក តំឡូង ត្រាវ ស្ពៃ ខ្ទឹម សាល័ត ត្រសក់ -ល-។[៣]
ឃុំវត្តអង្គខាងជើង
[កែប្រែ]គឺជាឃុំមួយដែលមានចំងាយ៥៨Km ពីទីរួម[៤]ខេត្តកំពត ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ហើយបច្ចុប្បន្ននេះឃើញថា ឃុំនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងឃុំត្រពាំងសាលាខាងលិច ក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងឃុំ ការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយទៀត ។ ស្រុកបន្ទាយមាស គឺជាស្រុកមួយ នៅ[៥]ខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពតដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាមកូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស។
ឃុំ
[កែប្រែ]សេដ្ឋកិច្ច
[កែប្រែ]សេដ្ឋកិច្ចឃុំសំរោងកាលពីឹឆ្នាំ២០១៤[៦] ។ ការប្រមូលផលគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល មានគ្រោះទឹកជំនន់ ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ។
វប្បធម៌
[កែប្រែ]ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )
អាសកាសធាតុ
[កែប្រែ]អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[៧] ។ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។
ការអប់រំ
[កែប្រែ]ឃុំវត្តអង្គខាងជើងនេះពុំសូវមានការអប់រំប៉ុន្មានទេ ព្រោះគ្រួសារខ្លះមានជីវភាពខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះ[៨] ។ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។
ទេសចរណ៍
[កែប្រែ]ឃុំវត្តអង្គខាងជើង[៩][១០] ខេត្តកំពត[១១] ។ គ្មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍សំរាប់ដើរទស្សនាកំសាន្តនោះទេ។
ការអភិវឌ្ឍន៏
[កែប្រែ]ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ។
ឯកសារយោង
[កែប្រែ]- ↑ Chum Kriel Population
- ↑ National Institute of Statistics
- ↑ Trapeang Thum Area ref
- ↑ TRAPEANG THUM Populationទៅយកដំណភ្ជាប់នៅ 03 11 2017
- ↑ ខេត្តកំពត
- ↑ ខេត្តកំពត
- ↑ National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
- ↑ National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
- ↑ Banteay Meas(District)on www.citypopulation.de 03,11,2017
- ↑ National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
- ↑ "តំបន់ទេសចរណ៍ក្នុងខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2018-07-27.
{{cite web}}
: zero width space character in|title=
at position 18 (help)