ចលនាអក្សរសិល្ប៍ខ្មែរ
ចលនាអក្សរសិល្ប៍ខ្មែរ ត្រូវបានបែងចែកជា៤ផ្នែកគឺ ចលនាអក្សរសិល្ប៍ប្រែប្រួលតាមឥទ្ធិពលសាសនា ៖
ពុទ្ធនិយម
[កែប្រែ]ខ្លឹមសាររឿងបានបង្ហាញពីជាតិកំណើតព្រះពោធិសត្វ ការសរជាតិ ឬខ្លឹមសារមួយចំនួនបម្រើទ្រឹស្តី ឬពាក្យទូន្មានរបស់ព្រះពុទ្ធអង្គ។ ការដោះស្រាយទំនាស់គឺប្រើធម៌អហិង្សា ខន្តី ការមិនតបតដោយកម្រោល។ គេចែកអក្សរសិល្ប៍ពុទ្ធនិយម ជាបីទៀតគឺ៖ ពុទ្ធនិយមសុទ្ធសាធ មាននៅក្នុងរឿងទសជាតក ដូចជា សុវណ្ណសាមជាតក ព្រះវេស្សន្តរជាតក ជាដើម និង ពុទ្ធនិយមក្លាយ មាននៅក្នុងរឿងបញ្ញាសជាតក ដូចជា រឿងសពសិទ្ធ រឿងក្រុងសុរាម្រិត និង "ពុទ្ធនិយមហួសហេតុ ជាដើម ។
ព្រហ្មណ៍និយម
[កែប្រែ]ខ្លឹមសាររឿងបានបង្ហាញពីការបង្ក្រាបនៃសភាវៈល្អ ទៅលើ សភាវៈអាក្រក់។ ការដោះស្រាយគឺដោយប្រើសង្គ្រាមវេទមន្ត មហិទ្ធិរិទ្ធសម្រាប់ដោះស្រាយបញ្ហាទំនាស់។ ឧទា. រឿងរាមកេរ្តិ៍ រឿងរាមាយណ:... ។
អក្សរសិល្ប៍ខេមរនិយម
[កែប្រែ]រឿងនេះបានបង្ហាញពីបញ្ហានានាច្រើនករណី ដែលកើតមានឡើងនៅក្នុងសង្គមមនុស្ស ដូចជាបញ្ហាស្នេហា ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ជីវភាពរស់នៅក្នុងសង្គម។ វិធីដោះស្រាយក្នុងរឿងច្រើនប្រើសមត្ថភាពផ្ទាល់ខ្លួន។ ឧទា. រឿងកុលាបប៉ៃលិន រឿងផ្កាស្រពោន រឿងទុំទាវ... ។
អក្សរសិល្ប៍បរទេសនិយម
[កែប្រែ]ខ្លឹមសារនៃរឿងបានបង្ហាញពីបញ្ហាទំនាក់ទំនង រឿងរ៉ាវផ្សេងៗនៅ ប្រទេសដទៃ ឬក៏ជារឿងដែលធ្វើការបកស្រាយ ប្រែមកពីភាសាគេ មកជាភាសាជាតិខ្មែរ នៅរក្សាខ្លឹមសារដដែល។ ការដោះស្រាយរឿងស្របតាមស្ថានភាពពិតៗនៅជាតិសាសន៍នោះ។ ឧទា. រឿងក្តី រឿងកិត្តិយសនិងស្នេហា...
ឯកសារយោង
[កែប្រែ]សៀវភៅរឿងអក្សរសិល្ប៏ខ្មែរ ឬរឿងនិទានខ្មែរ