Jump to content

ចិត្តសូត្រ

ពីវិគីភីឌា
ចិត្តសូត្រ ទី២
[កែប្រែ]

[១៨២] ទេវតាទូលថា អ្វី តែងនាំសត្វលោកទៅ អ្វីតែងភើចកន្ទ្រាក់សត្វលោកទៅ សត្វទាំងពួង តែងប្រព្រឹត្តទៅតាមអំណាចធម៌មួយ គឺធម៌អ្វី ។
[១៨៣] ព្រះមានព្រះភាគត្រាស់ថា ចិត្ត តែងនាំសត្វលោកទៅ ចិត្ត តែងភើចកន្ទ្រាក់សត្វលោកទៅ សត្វទាំងពួង តែងប្រព្រឹត្តទៅ តាមអំណាចធម៌មួយ គឺចិត្ត ។
(បិដក​លេខ ២៩ ទំព័រ​ទី ១០១)

សត្តវិញ្ញាណដ្ឋិតិសូត្រ ទី១ (ចិត្តសូត្រ)
[កែប្រែ]

[៤១] ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដ្ឋិតិ (ទីតាំងនៃវិញ្ញាណ) នេះ មាន ៧ ប្រការ ។ វិញ្ញាណដ្ឋិតិ ៧ ប្រការ តើដូចម្តេចខ្លះ? ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្សខ្លះ ទេវតាពួកខ្លះ និងវិនិបាតពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិ ទី១ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចទេវតាក្នុងពួកព្រហ្ម ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជាវិញ្ញាណដ្ឋិតិ ទី២ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតា ក្នុងជាន់អាភស្សរៈ នេះជាវិញ្ញាណដ្ឋិតិ ទី៣ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាក្នុងជាន់សុភកិណ្ហៈ នេះជាវិញ្ញាណដ្ឋិតិ ទី៤ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងបង់ នូវរូបសញ្ញា ព្រោះវិនាសទៅនៃបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្តនូវនានត្តសញ្ញា ដោយប្រការទាំងពួង នេះជាវិញ្ញាណដ្ឋិតិ ទី៥ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត នេះជាវិញ្ញាណដ្ឋិតិ ទី៦ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា វត្ថុតិចតួចមិនមាន នេះជាវិញ្ញាណដ្ឋិតិ ទី៧ ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដ្ឋិតិ មាន ៧ យ៉ាងនេះឯង ។
(បិដក​លេខ ៤៧ ទំព័រ​ទី ៧៤)


ឯកសារយោង

[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > សគាថវគ្គ > ទេវតាសំយុត្ត > អន្ធវគ្គ ទី៧ > ចិត្តសូត្រ (សៀវភៅ​ភាគ២៩ ទំព័រ​ទី​ ១០១)

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > មហាយញ្ញវគ្គ > ចិត្តសូត្រ (សៀវភៅ​ភាគ៤៧ ទំព័រ​ទី​ ៧៤)

พระไตรปิฎก เล่มที่ ๑๕ > พระสุตตันตปิฎก เล่มที่ ๗ > สังยุตตนิกาย > สคาถวรรค > อันธวรรค > จิตตสูตรที่ ๒ Archived 2020-09-25 at the វេយប៊ែខ ម៉ាស៊ីន.

พระไตรปิฎก เล่มที่ ๒๓ > พระสุตตันตปิฎก เล่มที่ ๑๕ > อังคุตตรนิกาย > สัตตก-อัฏฐก-นวกนิบาต > มหายัญญวรรคที่ ๕ > จิตตสูตร Archived 2023-11-23 at the វេយប៊ែខ ម៉ាស៊ីន.

Citta Sutta: Mind (SN 1.62)