ច្បាប់អគ្គីសនីវិភាគរបស់ហ្វារ៉ាដេយ
Appearance
ច្បាប់អគ្គីសនីវិភាគរបស់ហ្វារ៉ាដេយ ត្រូវបានរកឃើញដោយរូបវិទូនិងគីមីវិទូអង់គ្លេស ម៉ៃឃើល ហ្វារ៉ាដេយ នៅឆ្នាំ១៨៣៣។ ច្បាប់នេះនិយាយទាក់ទិននឹងអគ្គីសនីវិភាគក្នុងអេឡិចត្រូលីត។ វាចែកចេញជា២ គឺច្បាប់ទី១និងច្បាប់ទី២។
ពំនោលច្បាប់
[កែប្រែ]- ច្បាប់ទី១ ៖ ម៉ាស់របស់សារធាតុដែលកកើតឡើងនៅអេឡិចត្រូតមួយក្នុងពេលធ្វើអគ្គីសនីវិភាគ សមាមាត្រនឹងបរិមាណបន្ទុកអគ្គីសនីដែលបានបញ្ជូនមកកាន់អេឡិចត្រូតនោះ។
- ច្បាប់ទី២ ៖ ចំពោះបរិមាណបន្ទុកអគ្គីសនីណាមួយ ម៉ាស់របស់ធាតុគីមីកកើតនៅអេឡិចត្រូតមួយសមាមាត្រនឹងម៉ាស់សមមូលរបស់ធាតុគីមីនោះ។ ម៉ាស់សមមូលរបស់ធាតុមួយជាផលធៀបរវាងម៉ាស់ម៉ូលរបស់វាជាមួយនឹងមេគុណដែលមាននៅក្នុងសមីការប្រតិកម្មរបស់វា។
ទំរង់គណិតវិទ្យា
[កែប្រែ]ច្បាប់ហ្វារ៉ាដេយទាំង២នេះអាចតាងដោយរូបមន្ត៖
ដែល
- m ជាម៉ាស់របស់សារធាតុកកើតនៅអេឡិចត្រូតមួយ
- Q ជាបរិមាណបន្ទុកអគ្គីសនីសរុបដែលឆ្លងកាត់សារធាតុ
- F = 96 485 C mol-1 ជា ថេរហ្វារ៉ាដេយ
- M ជាម៉ាស់ម៉ូលរបស់សារធាតុ
- z ជាចំនួនវ៉ាឡង់របស់អ៊ីយ៉ុងសារធាតុ (ចំនួនអេឡិចត្រុងសំរាប់មួយអ៊ីយ៉ុង)
ចំនាំថា M / z ជា ម៉ាស់សមមូល របស់សារធាតុកកើត។
នៅក្នុងករណីសមញ្ញ គឺករណីគេប្រើចរន្តថេរក្នុងអគ្គីសនីវិភាគ នោះ នាំអោយ
ដូច្នេះ
ដែល
- n ជា ចំនួន៉ម៉ូលកកើត: n = m / M
- t ជារយៈពេលសរុបដែលចរន្តថេរត្រូវបានផ្គត់ផ្គង់
នៅក្នុងករណីសាំញ៉ាំ គឺក្នុងករណីចរន្តប្រែប្រួល បន្ទុកអគ្គីសនីសរុប Q ជាអាំងតេក្រាលនៃចរន្តអគ្គីសនី I() តាមអថេរពេល :
ដែល t ជារយៈពេលធ្វើអគ្គីសនីវិភាគសរុប។