ថេរហ្វារ៉ាដេយ
Appearance
នៅក្នុងរូបវិទ្យានិងគីមីវិទ្យា ថេរហ្វារ៉ាដេយ (យកឈ្មោះតាមម៉ៃឃើល ហ្វារ៉ាដេយ) ជាបន្ទុកអគ្គីសនីរបស់អេឡិចត្រុងមួយម៉ូល។ គេតាងថេរហ្វារ៉ាដេយដោយអក្សរ F និងមានរូបមន្ត៖
ដែល ជាចំនួនអាវ៉ូហ្គាដ្រូ និង ជាបន្ទុកបឋម (បន្ទុកអគ្គីសនីរបស់អេឡិចត្រុងមួយគ្រាប់)។
តំលៃរបស់ថេរហ្វារ៉ាដេរត្រូវបានកំនត់ដំបូងដោយថ្លឹងទំងន់ប្រាក់ដែលករក្នុងប្រតិកម្មអេឡិចត្រូគីមីមួយ ដែលក្នុងនោះចរន្តអគ្គីសនីក្នុងរយៈពេលកំនត់មួយត្រូវបានប្រើ។ សូមមើលក្នុងច្បាប់អគ្គីសនីវិភាគរបស់ហ្វារ៉ាដេយ។