Jump to content

ជាណុស្សោណិសូត្រ

ពីវិគីភីឌា

ជាណុស្សោណិសូត្រ ទី១១

[កែប្រែ]

[៦៦] លំដាប់នោះ ជាណុស្សោណិញ្រហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកនាំឲ្យកើតសេចក្តីសិ្នទ្ធស្នាលហើយ អង្គុយក្នុងទីសមគួរ ។ លុះជាណុស្សោណិញ្រហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា "បពិត្រព្រះគោតមដ៏ចម្រើន យើងជាញ្រហ្មណ៍ តែងឲ្យទាន តែងធ្វើអំពើដែលគេគប្បីធ្វើដោយសទ្ធា ហើយឧទ្ទិសថា "ទាននេះ សូមឲ្យសម្រេចផល ដល់ប្រេតទាំងឡាយ ជាញាតិសាលោហិត ពួកប្រេតទាំងឡាយ ជាញាតិសាលោហិត សូមបរិភោគនូវទាននេះ" បពិត្រព្រះគោតមដ៏ចម្រើន ចុះទាននោះ នឹងសម្រេចផល ដល់ប្រេតទាំងឡាយ ជាញាតិសាលោហិតដែរឬទេ ប្រេតទាំងឡាយ ជាញាតិសាលោហិតនោះ នឹងបរិភោគនូវទាននោះ បានដែរឬទេ ។"

ព្រះមានព្រះភាគទ្រង់ត្រាស់តបថា "ម្នាលញ្រហ្មណ៍ ទាននោះសម្រេចផលក្នុងទីគួរ មិនសម្រេចផលក្នុងទីមិនគួរ"

"បពិត្រព្រះគោតមដ៏ចម្រើន ទីដែលគួរ តើដូចម្តេច? ទីដែលមិនគួរ តើដូចម្តេច ?"

"ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងនរក អាហារណា ជាអាហារសម្រាប់សត្វទាំងឡាយ កើតក្នុងនរក សត្វនរកនោះ តែងញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងនរកនោះ ដោយសារអាហារនោះ សត្វនរកនោះ ឋិតនៅក្នុងនរកនោះ ដោយសារអាហារនោះ ម្នាលញ្រហ្មណ៍ ទាននោះ មិនសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ ។"

"ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ។បេ។ មានសេចក្តីយល់ខុស បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាបទៅ ក៏ទៅកើតក្នុងកំណើតនៃតិរច្ឆាន អាហារណា ជាអាហារ សម្រាប់សត្វទាំងឡាយដែលកើតក្នុងកំណើតតិរច្ឆាន សត្វតិរច្ឆាននោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ សត្វតិរច្ឆាននោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលញ្រហ្មណ៍ ទាននោះមិនសម្រេចផល ដល់សត្វដែលឋិតនៅ ក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ ។"

"ម្នាលញ្រហ្មណ៍ ចំណែកឯបុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរស្រឡះចាកមុសាវាទ វៀរស្រឡះចាកបិសុណាវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងពួកមនុស្ស អាហារណា ជាអាហារ សម្រាប់ពួកមនុស្ស បុគ្គលនោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ បុគ្គលនោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលញ្រហ្មណ៍ ទាននោះមិនសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ ។"

"ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត ។បេ។ មានសេចក្តីយល់ត្រូវ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងពួកទេវតា អាហារណា ជាអាហារសម្រាប់ពួកទេវតា ទេវតានោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ ទេវតានោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលញ្រហ្មណ៍ ទាននោះ មិនសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីមិនគួរ ។"

"ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ។បេ។ មានសេចក្តីយល់ខុស បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងបិត្តិវិស័យ អាហារណា ជាអាហារសម្រាប់សត្វទាំងឡាយ ដែលកើតក្នុងបិត្តិវិស័យ ប្រេតនោះ ក៏ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅក្នុងទីនោះ ដោយអាហារនោះ ប្រេតនោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ឬក៏ពួកមិត្រអាមាត្យក្តី ជនជាញាតិសាលោហិតក្តី ឧទ្ទិសឲ្យនូវទានណា ដល់ប្រេតនោះ អំពីលោកនេះ ប្រេតនោះ ក៏ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ក្នុងទីនោះ ដោយអាហារនោះ ប្រេតនោះ ឋិតនៅក្នុងទីនោះ ដោយសារអាហារនោះ ម្នាលញ្រហ្មណ៍ ទាននោះសម្រេចផល ដល់សត្វដែលឋិតនៅក្នុងទីណា ទីនេះឯង ហៅថា ទីគួរ ។"

ជាណុស្សោណិញ្រហ្មណ៍ ក្រាបទូលសួរថា "បពិត្រព្រះគោតមដ៏ចម្រើន ចុះប្រសិនបើប្រេតជាញាតិសាលោហិតនោះ មិនបានទៅកើតក្នុងទីនោះទេ តើអ្នកណា បរិភោគទាននោះ ?"

"អើ ញ្រហ្មណ៍ ពួកប្រេតដែលជាញាតិសាលោហិតដទៃទៀតរបស់គេ គង់ទៅកើតក្នុងទីនោះមិនខាន ប្រេតទាំងនោះឯង បរិភោគទាននោះ ។"

"បពិត្រព្រះគោតមដ៏ចម្រើន ចុះប្រសិនបើ ប្រេតជាញាតិសាលោហិតនោះ មិនបានទៅកើតក្នុងទីនោះទេ ទាំងពួកប្រេតជាញាតិសាលោហិត ដទៃទៀតរបស់គេ ក៏មិនបានទៅកើតក្នុងទីនោះដែរ តើអ្នកណា បរិភោគទាននោះ ?"

"នែញ្រហ្មណ៍ ទីណាដែលស្ងាត់ចាកប្រេតទាំងឡាយ ជាញាតិសាលោហិតដោយកាលជាយូរអង្វែងនេះ ទីនោះមិនមែនជាហេតុ មិនមែនជាឱកាស គឺថាមិនធ្លាប់មានឡើយ ។"

"ម្នាលញ្រហ្មណ៍ មួយទៀត ធម្មតា អ្នកឲ្យទាន មិនមែនជាគ្មានផលទេ ។"

"ឱព្រះគោតមដ៏ចម្រើន ពោលកំណត់ ក្នុងទីមិនគួរបានដែរតើ ?"

"អើញ្រហ្មណ៍ តថាគតពោលកំណត់ ក្នុងទីមិនគួរ បានដែរ ។"

"ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ប៉ុន្តែបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតជាមួយពួកដំរី ឯដំរីនោះ ជាសត្វតែងស្វាក់ បាយ ទឹក កម្រងផ្កា និងគ្រឿងឧបករណ៍ផ្សេង ៗ ក្នុងកំណើត នៃដំរីនោះ។"

"ម្នាលញ្រហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុស ក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ជាទោសនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយ ស្លាប់ទៅ ទៅកើតជាមួយនឹងពួកដំរី ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណបណ្តាលឲ្យបុគ្គលនោះ ជាសត្វតែងស្វាក់បាយ ទឹក កម្រងផ្កា គ្រឿងប្រដាប់ផ្សេង ៗ ក្នុងកំណើតនៃដំរីនោះ ។"

"ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ប៉ុន្តែបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយពួកសេះ… កើតជាមួយពួកគោ… កើតជាមួយពួកឆ្កែ ឯសត្វនោះ តែងស្វាក់បាយ ទឹក កម្រងផ្កា និងគ្រឿងប្រដាប់ផ្សេងៗ ។​"

"ម្នាលញ្រហ្មណ៍ ត្រង់ដែលបុគ្គលក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីយល់ខុស ជាទោសនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកឆ្កែ ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណនាំឲ្យបុគ្គលនោះ ជាសត្វតែងស្វាក់ បាយ ទឹក កម្រងផ្កា គ្រឿងប្រដាប់ផ្សេង ៗ ក្នុងកំណើតឆ្កែនោះ ។"

"ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរស្រឡះចាកកាមេសុមិច្ឆាចារ វៀរស្រឡះចាកមុសាវាទ វៀរស្រឡះចាកបិសុណាវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មានចិត្តមិនព្យាបាទ មានសេចក្តីយល់ត្រូវ បុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកមនុស្ស បុគ្គលនោះ តែងស្វាក់នូវកាមគុណ ៥ ជារបស់មនុស្ស ក្នុងកំណើតនៃមនុស្សនោះ ។"

"ម្នាលញ្រហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ វៀរស្រឡះ ចាកមុសាវាទ វៀរស្រឡះ ចាកបិសុណាវាចា វៀរស្រឡះ ចាកផរុសវាចា វៀរស្រឡះ ចាកសម្ផប្បលាបៈ ជាអ្នកមិនមានអភិជ្ឈា មិនមានចិត្តព្យាបាទ មានសេចក្តីយល់ត្រូវ ជាគុណនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកមនុស្ស ត្រង់ដែលបុគ្គលជាអ្នកឲ្យបាយទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណបណ្តាលឲ្យបុគ្គលនោះ ទៅជាអ្នកស្វាក់ នូវកាមគុណ ៥ ជារបស់មនុស្ស ក្នុងកំណើតនៃមនុស្សនោះ ។"

"ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុងលោកនេះ វៀរស្រឡះ ចាកបាណាតិបាត ។បេ។ មានសេចក្តីយល់ត្រូវ ប៉ុន្តែបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍ របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់​ទៅ ក៏ទៅកើតជាមួយពួកទេវតា ទេវតានោះ ជាអ្នកស្វាក់នូវកាមគុណ ៥ ជាទិព្វ ក្នុងទេវលោកនោះ ។"

"ម្នាលញ្រហ្មណ៍ ត្រង់ដែលបុគ្គល ក្នុងលោកនេះ ជាអ្នកវៀរស្រឡះចាកបាណាតិបាត ។បេ។ មានសេចក្តីយល់ត្រូវ ជាគុណនាំឲ្យបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយពួកទេវតា ត្រង់ដែលបុគ្គលនោះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ គ្រឿងឧបករណ៍ របស់ប្រទីប ដល់សមណៈ ឬញ្រហ្មណ៍ ជាគុណនាំឲ្យបុគ្គលនោះ ជាអ្នកស្វាក់នូវកាមគុណ ៥ ជាទិព្វ ក្នុងទេវលោកនោះ ។ ម្នាលញ្រហ្មណ៍ ក៏ធម្មតា អ្នកឲ្យទាន មិនមែនជាគ្មានផលឡើយ ។"

ជាណុស្សោណិញ្រហ្មណ៍ ទូលថា "បពិត្រព្រះគោតមដ៏ចម្រើន អស្ចារ្យណាស់ ! បពិត្រព្រះគោតមដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ដំណើរនេះ គួរណាស់តែឲ្យទាន គួរណាស់តែធ្វើអំពើដែលគេគប្បីធ្វើដោយសទ្ធា ព្រោះថា អ្នកឲ្យទាន មិនមែនជាគ្មានផលឡើយ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា "អើញ្រហ្មណ៍ ដំណើរនុ៎ះ យ៉ាងហ្នឹងឯង អើញ្រហ្មណ៍ ដំណើរនុ៎ះ យ៉ាងហ្នឹងឯង អើញ្រហ្មណ៍ អ្នកឲ្យទាន មិនមែនជាគ្មានផលទេ" ។ ជាណុស្សោណិញ្រហ្មណ៍ ក្រាបបង្គំទូលថា "បពិត្រព្រះគោតមដ៏ចម្រើន ពីរោះណាស់ ។បេ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះតទៅ"

ជាណុស្សោណិសូត្រ ទី១១

ឯកសារយោង

[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ទសកនិបាត > ទ្វាទសមភាគ > ចតុត្ថបណ្ណាសក > ជាណុស្សោណិវគ្គ ទី២ > ជាណុស្សោណិសូត្រ ទី១១ (សៀវភៅ​ភាគ៥១ ទំព័រទី ១៣៤)

พระไตรปิฎกเล่มที่ ๒๔ > พระสุตตันตปิฎก เล่ม ๑๖ > อังคุตตรนิกาย > ทสก-เอกาทสกนิบาต > จตุตถปัณณาสก์ > ๒. ชานุสโสณีวรรค > ชาณุสโสณีสูตร[តំណភ្ជាប់ខូច]

Janussonin Sutta: To Janussonin (On Offerings to the Dead) (AN 10.177)

To Jāṇussoṇin (On Offerings to the Dead): Jāṇussoṇin Sutta  (AN 10:166)