ជីវ តាក្វាន់
លោក ជីវ តាក្វាន់ គឺជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ហើយដែលក្លាយទៅជាជនបរទេសម្នាក់ដែលបានឃើញរប្រាសាទអង្គរវត្តជាលើកដំបូង។
ជីវប្រវត្តិ
[កែប្រែ]រូបសំណាកក្រមួនរបស់លោក ជីវ តាក្វាន់ នៅភូមិវប្បធម៌កម្ពុជា ខេត្តសៀមរាប |
លោក ជីវ តាក្វាន់ មាន កំណើតនៅស្រុកវ៉េងតា ខេត្តជាក់កាង ក្នុងភូមិភាគចិនខាងត្បូង ។ លោកគឺជាបេសកទូតរបស់អធិរាជចិនដែលបានមកស្នាក់នៅអង្គរពីឆ្នាំ ១២៩៦ ដល់ឆ្នាំ១២៩៧ ។ កំណត់ហេតុរបស់លោក ជីវ តាក្វាន់ គឺជាឯកសារតែមួយគត់ដែលបានផ្ដល់ព័ត៌មានលម្អិតអំពីជីវភាពរស់នៅ ប្រចាំថ្ងៃ និងទិដ្ឋភាពនៃចក្រភពអង្គរនាសម័យកាលនោះ ។
សំណេរ
[កែប្រែ]លោក ជីវ តាក្វាន់ បានកត់ត្រាព្រឹត្តិការណ៍នានានៅក្នុងប្រទេសកម្ពុជានាសម័យនោះ។ កំណត់ត្រារបស់លោកដែលមានចំណងជើងថា៖ "ប្រពៃណីនៃអ្នកស្រុកចេនឡា" បានក្លាយជាមូលដ្ឋានប្រវត្តិសាស្ត្រយ៉ាងសំខាន់មួយសម្រាប់កម្ពុជា។
កំណត់ហេតុ របស់ោក ជីវ តាក្វាន់ ត្រូវបានបកប្រែជា ភាសាខ្មែរ ដោយ លោក លី ធាមតេង បានបោះពុម្ពផ្សាយនៅឆ្នាំ១៩៧៣ មានកម្រាស់ ៨១ ទំព័រ ដែលក្នុងនោះ ៦១ ទំព័រជាខ្លឹមសារនៃកំណត់ហេតុសុទ្ធ និង ២០ ទំព័រជាការពន្យល់ដើមហេតុនៃការបកប្រែ និងសេចក្ដីពន្យល់ពាក្យខ្មែរដែលលោក ជីវ តាក្វាន់ កត់ត្រាតាមសំនៀងចិន ។ កំណត់ហេតុនេះបែងចែកជា ៤០ ជំពូក ដែលជំពូកខ្លះមានតែ២ ឬ៣ បន្ទាត់ និងជំពូកខ្លះមានច្រើនទំព័រ ជារួមជំពូកទាំងនេះពិពណ៌នាអំពី សាសនា ការកាត់ក្ដី ភាពជាព្រះមហាក្សត្រ កសិកម្ម សត្វស្លាប បន្លែ ប្រពៃណីនៃការងូតទឹក និងទាសាទាសី ។
ទិដ្ឋភាពផ្សេងៗនៃជីវភាពខ្មែរនៅសតវត្សទី១៣ ដែលលោក ជីវ តាក្វាន់ បានរៀបរាប់ ដូចជា ការស្លៀកពាក់ ឧបករណ៍ប្រើប្រាស់ សត្វអូសទាញ និងការជួញដូរ នៅតែឃើញមានបន្តរហូតមកដល់ទសវត្សឆ្នាំ១៩៩០ ។ ចំណែកឯទិដ្ឋភាពផ្សេងៗទៀត ដូចជា ទាសាទាសី ច្បាប់គ្រប់គ្រង និងការកាត់ក្ដីមិនផ្អែកលើហេតុផលច្បាស់លាស់ ត្រូវបានកែប្រែនៅសតវត្សទី១៩ ។
អត្ថបទផ្សេងទៀត
[កែប្រែ]អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |