Jump to content

ជ្រៃយូស

ពីវិគីភីឌា

រមណីយដ្ឋានជ្រៃយូស​មាន​ទីតាំង​ស្ថិត​នៅ​ភូមិឡៅកា ឃុំសុខដុម និងភូមិពូលូង ឃុំរមនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី និងមាន​ចម្ងាយផ្លូវប្រហែល ៦គីឡូម៉ែត្រ ពីទីរួមខេត្ដ ដោយ​ធ្វើដំណើរ​តាម​ផ្លូវ​លំ​គ្រួសក្រហម ។ រមណីយដ្ឋានជ្រៃយូស​គ្រប់គ្រង​ដោយ​មាន​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​ប្រតិបត្ដិ​ខេត្ដមណ្ឌលគិរី និងឧបត្ថម្ភថវិកាមួយចំនួនពី​អង្គការដានីដារបស់ប្រទេសដាណឺម៉ាក។ រមណីយដ្ឋាន​ជ្រៃយូស​មានទឹកជ្រោះ ធម្មជាតិ ព្រៃ ភ្នំ ខ្យល់អាកាសល្អ និងភ្នំជាច្រើន ។ រមណីយដ្ឋាន ជ្រៃយូសមានអូរត្រេក និងអូរត្រាអមសងខាង ។ អូរត្រេកមានទំហំ ៥ម នៅរដូវវស្សា រដូវប្រាំងប្រហែល ១.៥ម។ ចំណែកអូរត្រាមានទំហំប្រហែល ៤ម នៅរដូវវស្សា ហើយរដូវប្រាំងមានទំហំប្រហែល ១ម ។