តាត ម៉ារីណា
តាត ម៉ារីណា | ||
---|---|---|
តាត ម៉ារីណា.jpg | ||
ជីវប្រវត្តិសង្ខេប | ||
នាមពេញ | តាត ម៉ារីណា | |
រហស្សនាម | នារីរងគ្រោះដោយទឹកអាស៊ីត | |
សញ្ជាតិ | កម្ពុជា | |
ថ្ងៃខែឆ្នាំកំណើត | 21 តុលា 1983 | |
ថ្ងៃរងគ្រោះដោយទឹកអាស៊ីត |
1999 (age 24–25) |
តាត ម៉ារីណា (កើតនៅ ថ្ងៃទី២១ ខែតុលា ឆ្នាំ ១៩៨៣) គឺជាអ្នករស់រានមានជីវិតម្នាក់ពីការវាយប្រហារដោយទឹកអាស៊ីតដ៏ល្បីល្បាញនៅឆ្នាំ ១៩៩៩ ។ អ្នកស្រីតាម៉ារីណាបានទទួលការយកចិត្តទុកដាក់ជាសាធារណៈនៅពេលដែលនាងត្រូវបានគេជះទឹកអាស៊ីតនៅពេលអាយុ ១៦ឆ្នាំ នៅក្នុងការវាយប្រហារដោយការច្រណែនមួយ ដែលត្រូវបានរៀបចំដោយ ភរិយារបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។ ការវាយប្រហារដោយទឹកអាស៊ីតបានកើតឡើងក្រោមពន្លឺថ្ងៃ។ គ្មានការចាប់ខ្លួនជនល្មើសត្រូវបានធ្វើឡើងនៅក្នុងការវាយប្រហារលើម៉ារីណាទេ។
លោកស្រីក្រោយពីរៀបការរួចមានមានកូន២នាក់អ្នកស្រីក៏ទៅសុំសិទ្ធជ្រកកោននៅឯ សហរដ្ឋអាមេរិច។
ជីវប្រវត្តិ
[កែប្រែ]អ្នកស្រី តាត ម៉ារីណា ជាអ្នកលក់ផ្លែឈើស្រស់នៃហាងមួយនៅរាជធានីភ្នំពេញនាសម័យននោះ ពេលនាងមានអាយុ ១៤ឆ្នាំ ដែលធំឡើងក្នុងភាពក្រីក្រលំបាក ដើម្បីរកប្រាក់អោយបានគ្រប់គ្រាន់ដើម្បីបង់ថ្លៃព្យាបាលជំងឺរបស់ឪពុកនាង ហើយថែមទាំងចិញ្ចឹមគ្រួសារទាំងមូលរបស់នាងផង។ អ្នកនាងក៏បានចាប់ផ្តើមរកប្រាក់បន្ថែមរបស់អ្នកស្រី ដោយទៅធ្វើការងារនៅកន្លែងខារ៉ាអូខេតូចមួយកន្លែង ដើម្បីច្រៀងក្នុងក្តីសង្ឃឹមថានឹងក្លាយជាតារាចម្រៀង។
នៅឆ្នាំ ១៩៩៨ អ្នកស្រី តាត ម៉ារីណា ត្រូវបានម្ចាស់អូខារ៉ាអូខេនោះយល់ព្រមទទួលយកអ្នកស្រីធ្វើជាអ្នកចម្រៀង។ ក្រោយពីបំពេញការងារលក់ផ្លែឈើពេលព្រឹក និងយប់ពេលជាអ្នកចម្រៀងខារ៉ាអូខេ ដោយបំពេញការងារនោះយូរៗទៅ នៅគ្រានោះអ្នកស្រីត្រូវបានបុរសម្នាក់ចាប់អារម្មណ៍ ក៏ចាប់ផ្ដើមមានទំនាក់ទំនងជាមួយបុរសដែលមានប្រពន្ធហើយ ដែលត្រូវបានគេស្គាល់ថាជាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនាសម័យនោះ។ នៅពេលដំបូងបុរសនោះបាននិយាយភូតកុហកថាគាត់ជាអ្នកជំនួញធំម្នាក់នៅកម្ពុជា។
ការវាយប្រហារអ្នកស្រីដោយទឹកអាស៊ីត
[កែប្រែ]អ្នកស្រី តាត ម៉ារីណា កំពុងបណ្ដើរកូនស្រីអាយុ ៣ឆ្នាំ នៅផ្សារអូរឬស្សីក្នុងរាជធានីភ្នំពេញនៅពេលភ្លាមៗនោះបុរសពីរបីនាក់បានទាញនាងទៅលើដីហើយវាយនាងសន្លប់។ ស្ត្រីម្នាក់ដែលត្រូវបានគេស្គាល់ថាជាភរិយារបស់មន្ត្រីជាន់ខ្ពស់កម្ពុជាបានចាក់ទឹកអាស៊ីតនីត្រូ ៥លីត្រ។ យកវាយប្រហារលើមុខ និង ខ្លួនរបស់អ្នកស្រីពោរពេញទៅដោយជាតិអាស៊ីតក្នុងអំឡុងពេលវាយប្រហារ។
ក្រោយអំពីការវាយប្រហារលើរូបលោកស្រីនោះ គ្មានការចាប់ខ្លួនជនប្រព្រឹត្តអំពើនេះបានឡើយសូម្បីតែម្នាក់។ ផ្ទៃមុខរបស់ លោកស្រី តាត ម៉ារីណា ត្រូវមានខូចទ្រង់ទ្រាយដោយសារតែទឹកអាស៊ីត។ អ្នកស្រីបានបាត់បង់ត្រចៀកម្ខាង និងច្រមុះរបស់អ្នកស្រីស្រង់ក្លិនមិនមួយចំហៀងមិនបាន។
នៅពេលផ្តល់បទសម្ភាសន៍ជាកាសែតភ្នំពេញប៉ុស្តិ៍ អ្នកស្រី តាត ម៉ារីណា បាននិយាយថានាងជឿជាក់ថានារីនោះគឺជាភរិយារបស់លោកម្នាក់ដែលជាមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលនាសម័យគ្រានោះ ដែលជាមន្ត្រីអង្គភាពទំនាក់ទំនងរហ័សនៃទីស្ដីការគណរដ្ឋមន្ត្រី។ អ្នកស្រីបានបន្តទៀតផងដែលថា ជនដែលបានប្រព្រឹត្ត បទឧក្រិដ្ឋកម្មនេះត្រូវបានជួយអន្តរាគមន៍ពីមន្ត្រីអាជ្ញាធរម្នាក់។ លោកស្រីបានសហការជាមួយអ្នកជំនាញឯកសារឯកសារនៃសហរដ្ឋអាមេរិកឈ្មោះ Skye Fitzgerald ដើម្បីវិភាគលើឯកសារវីដេអូនៃកែវភ្នែករបស់អ្នកនាងដោយឧបករណ៍ Finding Face។
នៅឆ្នាំ២០០៨ ថ្នាក់សរសេរច្នៃប្រឌិតមួយនៅសាកលវិទ្យាល័យស្ទែនហ្វដ បានបង្កើតថ្នាក់ធ្វើការស្រាវជ្រាវ និង រចនាទំរង់មុខអ្នកស្រី ដែលមានចំណងជើងថា 'រង្គសក់ស្រី ដោយផ្អែកលើរឿងលោកស្រីតាត ម៉ារីណា។
ការកែសម្ផស្ស និងថែរក្សាសម្រស់អ្នកស្រី
[កែប្រែ]អ្នកនាងបានធ្វើដំណើរទៅប្រទេសវៀតណាម និងសហរដ្ឋអាមេរិក ដើម្បីទទួលបានការវះកាត់ផ្នែកវេជ្ជសាស្រ្តដោយឥតគិតថ្លៃខណៈពេលដែលមានជំនួយពីបុរសម្នាក់ ឈ្មោះ តាសសូគ្វីនដូណូ ដែលជាជំនួយការវេជ្ជសាស្រ្ត ជនជាតិអាមេរិករស់នៅសហរដ្ឋអាមេរិក។
ក្នុងឆ្នាំ២០១០ សមាជិកគ្រួសាររបស់នាងភ័យខ្លាចសុវត្ថិភាពរបស់ពួកគាតន់់ ហើយបានភាសខ្លួនពីប្រទេសកម្ពុជា មកដើម្បីសុំសិទ្ធជ្រកកោនបច្ចុប្បន្នពួកគេរស់នៅក្នុង ប្រទេសហូឡង់។
ប្រទេសកម្ពុជាបានធ្វើសេក្ដីព្រាងច្បាប់មួយដែលរឹតបន្តឹងលើការលក់អាស៊ីដ និង បញ្ជាក់ពីការដាក់ទណ្ឌកម្មចំពោះជនល្មើសដែលយកទឹកអាស៊ីទៅវាយប្រហារនរណាម្នាក់។ ច្បាប់នេះត្រូវបានអនុម័តនៅចុងឆ្នាំ២០១១។