Jump to content

សហរដ្ឋអាមេរិក

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី សហរដ្ឋអាមេរិច)
សហរដ្ឋអាមេរិក
United States of America
បាវចនា
"In God We Trust"
ខ្មែរ៖ យើងជឿជាក់លើព្រះជាម្ចាស់
ភ្លេងជាតិ
"The Star-Spangled Banner"[]
ខ្មែរ៖ "ទង់ផ្កាយដ៏ត្រចះត្រចង់"

ភ្លេងយាត្រា: 
"The Stars and Stripes Forever"[][]
ខ្មែរ៖ "ផ្កាយនិងឆ្នូតជានិរន្ត"
ទីតាំងសហរដ្ឋអាមេរិក (ក្រហម) នៅលើភូគោល
ទីតាំងសហរដ្ឋអាមេរិក (ក្រហម) នៅលើភូគោល
រដ្ឋធានីវ៉ាស៊ីនតោន
38°53′N 77°01′W / 38.883°N 77.017°W / 38.883; -77.017
ទីក្រុងធំបំផុតទីក្រុងញូវយ៉ក
40°43′N 74°00′W / 40.717°N 74.000°W / 40.717; -74.000
ភាសាផ្លូវការគ្មាននៅកម្រិតសហព័ន្ធ[ស ១]
ភាសាជាតិភាសាអង់គ្លេស
ក្រុមជនជាតិ
(ឆ្នាំ ២០១៩)[]
សាសនា
(ឆ្នាំ ២០២១)[]
រដ្ឋាភិបាលរដ្ឋសហព័ន្ធប្រធានាធិបតីនិយម សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ
ចូ បៃដិន ()
កាម៉ាឡា ហារីស ()
ឃេវិន ម៉ាកខាទី ()
ចន រ៉ូប៊ឺតស៍
នីតិបញ្ញត្តិសភា
ព្រឹទ្ធសភា
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យ 
៤ កក្កដា ១៧៧៦
១ មីនា ១៧៨១
៣ កញ្ញា ១៧៨៣
២១ មិថុនា ១៧៨៨
- ការទទួលស្គាល់រដ្ឋចុងក្រោយបង្អស់
២១ សីហា ១៩៥៩
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៩,៨៣៣,៥២០ គ.ម   (ទី៣)
- ផ្ទៃទឹក (%)
៤.៦៦ (គិតត្រឹមឆ្នាំ២០១៥)[]
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
Neutral increase ៣៣៣,២៨៧,៥៥៧[១០]
- ជំរឿន (ឆ្នាំ ២០២០)
Neutral increase ៣៣១,៤៤៩,២៨១[ស ២][១១] (ទី៣)
៣៣.៦ នាក់/គ.ម   (ទី១៨៥)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ២៥.០៣៥ ទ្រីលានដុល្លារ[១២] (ទី២)
- ក្នុងម្នាក់
increase ៧៥,១៨០ ដុល្លារ[១២] (ទី៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ២៥.០៣៥ ទ្រីលានដុល្លារ[១២] (ទី១)
- ក្នុងម្នាក់
increase ៧៥,១៨០ ដុល្លារ[១២] (ទី៧)
ជីនី (២០២០)negative increase ៤៦.៩[១៣]
ខ្ពស់
HDI (២០២១)increase ០.៩២១[១៤]
ខ្ពស់ណាស់ · ទី២១
រូបិយវត្ថុដុល្លារ​អាមេរិក ($) (USD)
ល្វែងម៉ោងUTC−៤ ទៅ −១២, +១០, +១១
- រដូវក្តៅ (DST)
UTC−៤ ទៅ −១០[ស ៣]
ទម្រង់កាលបរិច្ឆេទ
  • mm/dd/yyyy
  • yyyy-mm-dd
បណ្ដាញចែកចាយអគ្គិសនី១២០ V–៦០ Hz
ទិសបើកបរស្តាំ[ស ៤]
កូដហៅទូរស័ព្ទ+១
កូដ ISO 3166US

សហរដ្ឋអាមេរិក (ស.រ.អ. ឬជាភាសាអង់គ្លេសUnited States of America) អាចហៅខ្លីបានថា អាមេរិកសហរដ្ឋ គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងជើង។ ​ប្រទេសនេះ​មាន​រដ្ឋចំនួន ៥០ ​និងមណ្ឌល​សហព័ន្ធមួយ។ រដ្ឋ​ចំនួន ៤៨ និង​មណ្ឌល​សហព័ន្ធ​ជាប់គ្នា​ជា​ដី​តែ​មួយ​ផ្ទាំង ស្ថិតនៅ​ផ្នែក​កណ្ដាល​នៃ​ទ្វីប​អាមេរិក​ខាងជើង ចន្លោះ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​អាត្លង់ទិក ប៉ែកខាងជើង​ជាប់​ជាមួយ​ប្រទេស​កាណាដា និង​ខាងត្បូង​ជាប់​ជាមួយ​ប្រទេស​មិកស៊ិក​។ អាឡាស្កា ជា​រដ្ឋ​មួយ​ស្ថិត​ប៉ែក​ពាយ័ព្យ​នៃ​ទ្វីប​អាមេរិក​ខាងជើង ខាងកើត​ជាប់​នឹង​ប្រទេស​កាណាដា និង​ខណ្ឌ​ពី​ប្រទេស​រុស្ស៊ី​ដោយ​ច្រក​សមុទ្រ​ប៊េរីង​។ រដ្ឋ​ហាវៃ គឺជា​ប្រជុំកោះ​មួយ​ស្ថិតនៅ​កណ្ដាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ក្រៅ​ពី​នេះ សហរដ្ឋអាមេរិក​ក៏​នៅ​មាន​អាណាខេត្ត​ចំណុះ ឬ តំបន់​នៅ​លើ​កោះ​ដាច់ស្រយាល​មួយ​ចំនួន​ទៀត នៅ​លើ​​សមុទ្រ​ការ៉ាអ៊ីប និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។

ជាមួយនឹង​ផ្ទៃដីសរុប ៩,៨៣៣,៥២០ គីឡូម៉ែត្រ​ការ៉េ និង​ប្រជាជន​ប្រមាណ ៣៣៣ លាន​នាក់[ស ៥] សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ធំ​ជាងគេ​លំដាប់​ទី​ ៣ និង​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី ​៣ នៅ​លើ​ពិភពលោក​។ សហរដ្ឋអាមេរិក គឺជា​ប្រជាជាតិ​មាន​ប្រជាជន​ចម្រុះ​ជាតិសាសន៍និង​ពហុ​វប្បធម៌ច្រើន​ជាងគេ​លើ​ពិភពលោក ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ដ៏​ច្រើន​លើសលប់​ចូល​មកកាន់​សហរដ្ឋអាមេរិកជាច្រើន​សតវត្ស​មក​នេះ។ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក គឺ​ឈរ​នៅ​លំដាប់​ទី​ ១ លើ​ពិភពលោក​។ បើ​គិត​តាម​ឆ្នាំ២០០៨ ផលទុនជាតិសរុប (GDP) របស់​សហរដ្ឋអាមេរិក មាន​ប្រមាណ​ជា ១៤,៣ កោដិលានដុល្លារ (ដែល​ប្រមាណ​ជា ២៣% នៃ GDP និង​ជិត ២១% នៃ​អំណាច​ទិញ (PPP) ពិភពលោក)។

ប្រទេស​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋ​ដំបូង​បង្អស់​ចំនួន ១៣ នៃ​អាណានិគម​អង់គ្លេស ដែល​ស្ថិតនៅ​តាម​បណ្ដោយ​ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិក នា​ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ១៧៧៦ ដែល​ជា​ថ្ងៃ​ប្រកាស​ឯករាជ​ភាព ដើម្បី​ធ្វើការ​ទាមទារ​ឯករាជ្យ​របស់​ពួកគេ ពី​ពួក​អាណានិគម​អង់គ្លេស និង​បង្កើត​សាមគ្គីភាព​រួមគ្នា​ជា​ធ្លុង​មួយ។ បណ្ដា​រដ្ឋ​ដែល​បាន​ធ្វើការ​បះបោរ បាន​ទទួល​ជ័យជម្នះ​លើ​ពួក​អង់គ្លេស នៅ​ក្នុង​សង្គ្រាម​បដិវត្ត​អាមេរិក ដែល​ជា​ជ័យជម្នះ​លើក​ទី​១ នៃ​សង្គ្រាម​របស់​ជន​ក្រោម​អាណានិគម​ដើម្បី​ឯករាជ្យ​។ តាមរយៈ​សន្និបាត​ក្រុង​ហ្វីឡាដែលហ្វៀ កាលពី​ថ្ងៃ​ទី១៧ ខែកញ្ញា ឆ្នាំ១៧៨៧ បាន​សម្រេច​អនុម័ត​បង្កើត​ឡើង​នូវ​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​នេះ ដែល​ការ​ផ្ដល់​សច្ចាប័ន​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ ដែល​ផ្នែក​នៃ​បណ្ដា​រដ្ឋ​មួយ​ទាំងនោះ ស្ថិតនៅ​ក្រោម​សាធារណរដ្ឋ​តែមួយ ដោយ​មាន​ការ​គ្រប់គ្រង​ដ៏​ខ្លាំង​ពី​រដ្ឋាភិបាល​កណ្ដាល​។ The Bills of Right ត្រូវ​បាន​បង្កើត​ឡើង​ដោយ ១០មាត្រា ធានា​ដល់​សិទ្ធិ​សេរីភាព​ស៊ីវិល​មូលដ្ឋាន​ជាច្រើន ដែល​ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​នៅ​ឆ្នាំ១៧៩១​។

នៅ​សតវត្ស​ទី​១៩ សហរដ្ឋអាមេរិក​បាន​ទទួល​ទឹកដី​ប្រទេស​បារាំង អេស្ប៉ាញ រាជាណាចក្ររួម មិកស៊ិក និង​រុស្ស៊ី ហើយ​ថែមទាំង​បាន​ធ្វើ​ការ​បង្រួបបង្រួម​ជាមួយ​សាធារណរដ្ឋ​តិចសាស និង​សាធារណរដ្ឋ​ហាវៃ​ទៀត​ផង ។ ជម្លោះ​រវាង​បណ្ដា​រដ្ឋ​កសិកម្ម​នៅ​ភាគ​ខាងត្បូង និង​បណ្ដា​រដ្ឋ​ឧស្សាហកម្ម​នៅ​ភាគ​ខាងជើង លើ​បញ្ហា​សិទ្ធិ និង​ច្បាប់​ស្ដីពី​ទាសភាព បាន​បង្ក​ឱ្យ​មាន​សង្គ្រាមស៊ីវិល ឬ សង្គ្រាម​បំបែក​ស្រុក​នៅ​អាមេរិក ក្នុង​ទសវត្ស​ឆ្នាំ ១៨៦០ ។ ទីបំផុត​ទៅ ពួក​ខាងជើង​បាន​ទទួល​ជ័យជម្នះ បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​រក្សា​បាន​នូវ​ឯកភាព និង​លុបបំបាត់​ចោល​ច្បាប់​ទាសភាព​នៅ​សហរដ្ឋអាមេរិក​ទាំងមូល​។ សង្គ្រាម​អេស្ប៉ាញ-អាមេរិក និង​សង្គ្រាមលោក​លើក​ទី​១ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​សហរដ្ឋអាមេរិក ជា​មហាអំណាច​យោធា​មួយ​លើ​ពិភពលោក​។ សង្គ្រាមលោក​លើក​ទី​២ នៅ​ឆ្នាំ ១៩៤៥ សហរដ្ឋអាមេរិក​ជា​ប្រទេស​ទី​១ ដែល​មាន​អាវុធ​នុយក្លេអ៊ែរ ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ជា​សមាជិក​ស្ថាបនិក​មួយ​នៃ​អង្គការ​ណាតូ​។ ក្រោយ​សង្គ្រាមត្រជាក់ និង​ការ​ដួល​រលំ​នៃ​សហភាពសូវៀត បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ក្លាយ​ជា​កំពូល​មហាអំណាច​តែមួយគត់​។ នៅ​វិស័យ​យោធា សហរដ្ឋអាមេរិក​បាន​ចំណាយ​ជាង ៥០% នៃ​វិស័យ​យោធា​ទាំងអស់​លើ​ពិភពលោក និង​ភាព​នាំមុខ​គេ​ទាំង​សេដ្ឋកិច្ច នយោបាយ និង​វប្បធម៌​។

អំពី​និរុត្តិសាស្ត្រ

[កែប្រែ]

នៅ​ឆ្នាំ ១៥០៧ សិល្បករ​ខាង​ផែនទី​ជនជាតិ​អាល្លឺម៉ង់ បាន​បង្កើត​ផែនទី​ពិភពលោក​មួយ ដែល​ដាក់​ឈ្មោះ​ថា​ឈ្មោះ​ថា​ដី​នៃ​ពិភព​ខាងលិច "អាមេរិក" (America) ក្រោយពេល​អ្នករុករក និង​សិល្បករ​ផែនទីជន​ជាតិ​អ៊ីតាលី អាមេរីកូ វេសពូស៊ី (Amerigo Vespucci) ។

តើសហរដ្ឋអាមេរិកពង្រិកទឹកដីប៉ះពាល់ដល់អ្វីខ្លះ?

[កែប្រែ]

ជនជាតិដើមភាគតិចនិងប្រវត្តិសាស្ត្រមុនកូឡំបូស

[កែប្រែ]

អ្នកស្រុករស់នៅអាមេរិកខាងជើងមនុស្ស​ដំបូង ធ្វើចំណាកស្រុកពីស៊ីបេរីដោយនៅលើស្ពានប៊ែរីងនិងបានមកដល់យ៉ាងហោចណាស់ ១៥.០០០ ឆ្នាំមុន ទោះបីជាមានភស្តុតាងកាន់តែច្រើនឡើង ៗ ដែលបង្ហាញថាវាប្រហែលជាមកដល់សូម្បីតែមុននេះក៏ដោយ[១៥] បន្ទាប់ពីឆ្លងកាត់ស្ពាន ជនជាតិអាមេរិកដំបូងបានផ្លាស់ទៅភាគខាងត្បូង អាចនៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិក[១៦][១៧] ឬតាមរយៈធ្នើដែលគ្មានទឹកកកនៅក្នុងដីរវាងធ្នើទឹកកកខរឌីល្ល័ររ៉ែន (Cordilleran) និងឡូរ៉េនថាយដ៍​ (Laurentide)[១៨] វប្បធម៌ក្លូវីសបង្ហាញខ្លួនប្រហែល ១១.០០០ ឆ្នាំមុន ហើយត្រូវបានគេចាត់ទុកថាជាបុព្វបុរសនៃវប្បធម៌ជនជាតិដើមភាគតិចភាគច្រើននៅទ្វីបអាមេរិច[១៩] វាត្រូវបានគេគិតនៅចុងសតវត្សរ៍ទី ២០ ថាវប្បធម៌ក្លូវីសតំណាងឱ្យការតាំងលំនៅដំបូងរបស់មនុស្សនៅអាមេរិក[២០] ប៉ុន្តែនៅឆ្នាំក្រោយវាបានផ្លាស់ប្តូរទៅជាការយល់ដឹងអំពីវប្បធម៌មុនក្លូវីស។[២១]

ពេលក្រោយ វប្បធម៌ជនជាតិដើមនៅអាមេរិកខាងជើងកាន់តែស្មុគស្មាញ និងវប្បធម៌មួយចំនួនដូចជា វប្បធម៌មីស៊ីស៊ីពីសម័យមុនកូឡំបូសនៅភាគអាគ្នេយ៍ ការអភិវឌ្ន៍កសិកម្មវឌ្នភាព ស្ថាបត្យកម្មធំ និងសង្គមថ្នាក់រដ្ឋ[២២] ចាប់តាំងពីប្រហែលឆ្នាំ ៨០០ ដល់ឆ្នាំ ១៦០០[២៣] វប្បធម៌មីស៊ីស៊ីពីបានរីកចម្រើន និងទីក្រុង​ដ៏​ធំ កាហូគៀ (Cahokia) វាត្រូវបានគេចាត់ទុកថាជាកន្លែងបុរាណវិទ្យាមុនកូឡុំបៀដែលធំជាងគេនិងស្មុគស្មាញបំផុតនៅសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះ[២៤] នៅភូមិភាគហ្គ្រេតលេកស៍ខាងត្បូង​ មានការបង្កើតឡើងសមាព័ន្ធរដ្ឋអ៊ីរ៉ូក្វូយ នៅចំណុចខ្លះក្នុងកំឡុងសតវត្សទី ១២[២៥] ដល់ ១៥[២៦] ហើយនៅតែមានរហូតដល់ចុងបញ្ចប់នៃសង្គ្រាមបដិវត្តន៍។[២៧]

ការតាំងទីលំនៅកោះហាវ៉ៃលើកដំបូងពេលណានោះវានៅតែជាប្រធានបទនៃការពិភាក្សាដែលកំពុងបន្ត[២៨] ភស្តុតាងបុរាណវិទ្យាហាក់ដូចជាបង្ហាញថាការតាំងទីលំនៅមានតាំងពីឆ្នាំ ១២៤[២៩] រវាងដំណើរទូកទីបីនិងពេលមុន កាបទែន ជេមស៍ ឃុក ជាជនជាតិអឺរ៉ុបដំបូងគេដែលបង្កើតទំនាក់ទំនងជាផ្លូវការជាមួយហាវ៉ៃ[៣០] បន្ទាប់ពីការឡើងគោកលើកដំបូងនៅខែមករាឆ្នាំ ១៧៧៨ នៅផែវ៉ាយមៀ​ កោះកាវ៉ាយ ឃុកបានដាក់ឈ្មោះកោះនេះថា "កោះសាំងវិច" តាមអឺលទី ៤ នៃសាំងវិច រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹករបស់រាជនាវីប្រ៊ីទិស[៣១]

ភូមិសាស្ត្រ និង បរិស្ថាន

[កែប្រែ]

ផ្ទៃដី​សរុប​បណ្ដា​រដ្ឋ​ខាងលើ​នៃ​សហរដ្ឋអាមេរិក (contiguous United States) មា​ប្រមាណ ១.៩ ពាន់​លាន acresរដ្ឋ​អាឡាស្កា ដែល​ជា​រដ្ឋ​ធំ​ជាងគេ មាន​ប្រមាណ ៣៦៥ លាន acres បាន​នៅ​ដាច់​ពី​បណ្ដា​រដ្ឋ​ខាងលើ​ដោយ​ប្រទេស​កាណាដា​ ។ រដ្ឋ​ហាវៃ ជា​ទី​ប្រជុំ​កោះ​មួយ ស្ថិតនៅ​កណ្ដាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ប៉ែក​និរតី​នៃ​អាមេរិក​ខាងជើង ដែល​មាន​ក្រឡាផ្ទៃ ប្រមាណ​ជាង ៤ លាន acres ។ បន្ទាប់​ពី​ប្រទេស​រុស្ស៊ី និង​កាណាដា សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ធំ​ជាងគេ​ទី​៣ ឬ ទី​៤ លើ​ពិភពលោក (ប្រហាក់​ប្រហែល​នឹង​ផ្ទៃដី​ប្រទេស​ចិន) ។ ចំណាត់ថ្នាក់​នេះ ក៏​អាស្រ័យ​ផង​ដែរ​លើ​ការ​រួមបញ្ចូល​តំបន់​ចំនួន​ពីរ ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ឥណ្ឌា ជាមួយ​ប្រទេស​ចិន​ដែរ​ឬ​យ៉ាងណា​ ។ ម្យ៉ាង​ទៀត ការ​ផ្ដល់​តួលេខ​ពី​ក្រឡាផ្ទៃ​នៃ​សហរដ្ឋអាមេរិក មាន​ភាព​ខុសគ្នា៖ CIA World Fackbook ផ្ដល់​តួលេខ ៣.៧៩៤.០៨៣ ម៉ាយ​ការ៉េ (៩.៨២៦.៦៣០ គីឡូម៉ែត្រ​ក្រឡា) ផ្នែក​ស្ថិតិ​អង្គការសហប្រជាជាតិ (United Nations Statistics Division) ផ្ដល់​តួលេខ ៣.៧១៧.៨១៣ ម៉ាយ​ការ៉េ (៩.៦២៩.០៩១ គីឡូម៉ែត្រ​ក្រឡា) និង Encyclopedia Britannica ផ្ដល់​តួលេខ ៣.៦៧៦.៤៨៦ ម៉ាយ​ការ៉េ (៩.៥២២.០៥៥ គីឡូម៉ែត្រ​ក្រឡា) ។ ករណី​មួយទៀត ប្រសិនបើ គិត​បញ្ចូល​តែ​ផ្ទៃ​​ដីគោក​សុទ្ធសាធ​នោះ (មិន​រាប់បញ្ចូល​ដី​កោះ) សហរដ្ឋអាមេរិក​ជា​ប្រទេស​ធំ​ជាងគេ​ទី​៣ ក្រោយ​ប្រទេស​រុស្ស៊ី និង​ចិន ដោយ​នាំមុខ​ប្រទេស​កាណាដា​ ។

តំបន់​ឆ្នេរ​វាលរាប​នៃ​បណ្ដោយ​ឆ្នេរ​មហាសមុទ្រ​អាត្លង់ទិក ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ព្រៃ​ក្រាស់ៗ និង​ហ៊ុមព័ទ្ធ​ដោយ​តំបន់​ភ្នំ​ ។ តំបន់​ភ្នំ Appalachian បាន​ខណ្ឌ​ចែក​ច្រាំង​សមុទ្រ​ភាគ​ខាងកើត ពី​បឹង​ធំៗ និង​វាលស្មៅ​នៃ​ពាក់កណ្ដាល​ខាងលិច ​។ ទន្លេ​មីស៊ីស៊ីពី-មីស៊ូរី ដែល​ជា​ប្រព័ន្ធ​ទន្លេ​វែង​ជាងគេ​ទី​ទី​៤ លើ​ពិភពលោក ហូរ​ពី​ជើង​ទៅ​ត្បូង កាត់​តាម​បេះដូង​នៃ​ប្រទេស ​។ ទំនាប ដែល​មាន​វាលស្មៅ​ដ៏​ធំ​ល្វឹងល្វើយ​ប្រកប​ដោយ​ជីជាតិ លាតសន្ធឹង​ឆ្ពោះ​ទៅ​ទិស​ខាងលិច ត្រូវ​បាន​កាត់ផ្ដាច់​ដោយ​តំបន់​ខ្ពង់រាប នៅ​ភាគ​អាគ្នេយ៍​។ បណ្ដា​ភ្នំ​ថ្ម​ជាច្រើន ដែល​ស្ថិតនៅ​ចុង​ខាងលិច​នៃ​ទំនាប លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង កាត់​ផ្ទៃ​ប្រទេស រហូត​ទៅដល់​តំបន់​ដែល​មាន​រយៈ​កម្ពស់​ជាង ៤.៣០០ ម៉ែត្រ​នៅ​កូឡូរ៉ាដូ (Colorado)​ ។ ចុង​បំផុត​នៃ​ភាគ​ខាងលិច គឺជា​អាង​ថ្ម​ដ៏​ធំ និង​វាលលំហ ដូចជា​វាលលំហ​ម៉ូចាវ (Mojave)​ ។ ជួរភ្នំ​ព្រិល​សៀរ៉ាណេវ៉ាដា និង​កាសកាដ គ្របដណ្ដប់​រហូត​ជិតដល់​ឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ។ ភ្នំ McKinley នៃ​អាឡាស្កា ដែល​មាន​កម្ពស់ ៦.១៩៤ ម៉ែត្រ គឺជា​ចំណុច​ខ្ពស់​បំផុត​នៃ​ប្រទេស​ ។ ភ្នំភ្លើង​ដ៏​សកម្ម បាន​គ្រប​ពាសពេញ​កោះ Alexander និង Aleutian របស់​អាឡាស្កា ហើយ​រដ្ឋហាវៃ ក៏​មាន​កោះ​ភ្នំភ្លើង​ជាច្រើន​ផង​ដែរ​ ។ ភ្នំភ្លើង​ដ៏​ធំ​សម្បើម ក្រោម​ឧទ្យានជាតិ Yellowstone គឺ​ជា​ភ្នំភ្លើង​ធំ​បំផុត​នៃ​ទ្វីប​អាមេរិក ​។

មើលផងដែរ

[កែប្រែ]

កំណត់ចំណាំ

[កែប្រែ]
  1. ភាសាអង់គ្លេសគឺជាភាសាផ្លូវការនៃរដ្ឋចំនួន ៣២។ ភាសាអង់គ្លេសនិងភាសាហាវ៉ៃគឺត្រូវជាភាសាផ្លូវការនៅរដ្ឋហាវ៉ៃ ហើយនៅរដ្ឋអាឡាស្កាវិញគឺមានភាសាអង់គ្លេសនិងភាសាអន្តោគ្រាមចំនួន ២០ ទៀតភាសាអាហ្កនឃ្វាន, ភាសាឆេរ៉ូគី និងភាសាហ្ស៊ូជាដើមគឺជាភាសាផ្លូវការនៅក្នុងទឹកដីដើមនៃម្ចាស់ស្រុកក្នុងប្រទេស។ ភាសាបារាំងគឺជាភាសា de facto និងជាភាសាមិនផ្លូវការនៅក្នុងរដ្ឋមេន និងល្វីហ្ស៊ីណា ខណៈរដ្ឋញូវម៉ិកស៊ិក បានតាងភាសាអេស្ប៉ាញជាភា សាពិសេស។ នៅក្នុងដែនដីចំនួនប្រាំបានកំណត់យកភាសាអង់គ្លេស ក៏ដូចជាភាសាជនជាតិដើមភាគតិចមួយ ឬច្រើនជាភាសាផ្លូវការ ដូចជា៖ ភាសាអេស្ប៉ាញនៅព័រតូរីកូ, ភាសាសាម័រនៅសាម័រអាមេរិកាំង និងភាសាឆាម៉ូរ៉ូនៅក្វាម និងប្រជុំកោះម៉ារីយ៉ានខាងជើង។ ភាសាការ៉ូលីនក៏ជាភាសាផ្លូវការនៅប្រជុំកោះម៉ារីយ៉ានខាងជើងដែរ។[][]
  2. Cite error: Invalid <ref> tag; no text was provided for refs named pop
  3. Cite error: Invalid <ref> tag; no text was provided for refs named time
  4. Cite error: Invalid <ref> tag; no text was provided for refs named drive
  5. ការិយាល័យជំរឿនសហរដ្ឋអាមេរិកតែងផ្តល់ទិន្នន័យតាមរយៈនាឡិកាប្រជាជនដែលបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ប៉ុន្តែវាមិនផ្លូវការទេបើប្រៀបនឹងជំរឿនដែលធ្វើឡើងរៀងរាល់ដប់ឆ្នាំម្តង និងការប៉ាន់ស្មានចំនួនប្រជាជនប្រចាំឆ្នាំរបស់ខ្លួនឡើយ៖ [១]

ឯកសារយោង

[កែប្រែ]
  1. "An Act To make The Star-Spangled Banner the national anthem of the United States of America". H.R. 14, Act of Error: the date or year parameters are either empty or in an invalid format, please use a valid year for year, and use DMY, MDY, MY, or Y date formats for date. 71st United States Congress. https://uscode.house.gov/statviewer.htm?volume=46&page=1508. 
  2. Kidder & Oppenheim 2007, p. 91.
  3. "uscode.house.gov". Public Law 105-225. uscode.house.gov. August 12, 1999. pp. 112 Stat. 1263. Retrieved September 10, 2017. Section 304. "The composition by John Philip Sousa entitled 'The Stars and Stripes Forever' is the national march."
  4. Cite error: Invalid <ref> tag; no text was provided for refs named de facto Motto
  5. Cobarrubias 1983, p. 195.
  6. García 2011, p. 167.
  7. "U.S. Census Bureau QuickFacts: United States". United States Census. Retrieved January 21, 2020.
  8. "About Three-in-Ten U.S. Adults Are Now Religiously Unaffiliated". Measuring Religion in Pew Research Center's American Trends Panel. Pew Research Center. December 14, 2021. Retrieved 10 មករា 2022.
  9. "Surface water and surface water change". Organisation for Economic Co-operation and Development (OECD). Retrieved 2020-10-11.
  10. Bureau, US Census. "Growth in U.S. Population Shows Early Indication of Recovery Amid COVID-19 Pandemic". Census.gov. Retrieved 10 មករា 2023.
  11. "Census Bureau's 2020 Population Count". ជំរឿនសហរដ្ឋអាមេរិក. Retrieved 27 មករា 2022.{{cite web}}: CS1 maint: url-status (link) The 2020 census is as of April 1, 2020.
  12. ១២,០ ១២,១ ១២,២ ១២,៣ "World Economic Outlook Database, October 2022". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. October 2022. Retrieved 10 មករា 2023.
  13. Bureau, US Census. "Income and Poverty in the United States: 2020, Table A-3". Census.gov. Retrieved 10 មករា 2023.
  14. "Human Development Report 2021/2022" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. September 8, 2022. Retrieved 10 មករា 2023.
  15. Maugh II, Thomas H. (July 12, 2012). "Who was first? New info on North America's earliest residents". Los Angeles Times (Los Angeles County, California: Los Angeles Times). http://articles.latimes.com/2012/jul/12/science/la-sci-sn-paisley-caves-20120712។ បានយកមក February 25, 2015. "What is the earliest evidence of the peopling of North and South America?". Smithsonian Institution, National Museum of Natural History. June 2004. Archived from the original on November 28, 2007. Retrieved June 19, 2007.Kudeba, Nicolas (February 28, 2014). "Chapter 1 – The First Big Steppe – Aboriginal Canadian History". The History of Canada Podcast. Archived from the original on March 1, 2014. {{cite web}}: Unknown parameter |deadurl= ignored (|url-status= suggested) (help)Guy Gugliotta (February 2013). "When Did Humans Come to the Americas?". Smithsonian Magazine.
  16. Fladmark, K.R., (1979) (2017). "Routes: alternate migration corridors for early man in North America". American Antiquity 44: 55–69. DOI:10.2307/279189.
  17. Katz, Brigit (April 5, 2017). "Found: One of the Oldest North American Settlements". Smithsonian. Retrieved August 26, 2017.
  18. Pinsker, Lisa (February 2004). "The Ice-Free Corridor Revisited". Geotimes.
  19. Waters, Michael (2007). "Redefining the Age of Clovis: Implications for the Peopling of the Americas". Science (315): 1122–1126. DOI:10.1126/Science.1127166.
  20. Flannery, T. (2001). The Eternal Frontier: an ecological history of North America and its peoples. New York: Grove Press. pp. 173–185. ល.ស.ប.អ. 0-8021-3888-8. 
  21. Waters, Michael; Stafford, Tom (2014-08-18). "The First Americans: A Review of the Evidence for the Late-Pleistocene Peopling of the Americas". Paleoamerican Odyssey. Texas A&M University Press. ល.ស.ប.អ. 978-1-62349-192-5. https://www.researchgate.net/profile/Michael_Waters8/publication/268149509_The_First_Americans_A_Review_of_the_Evidence_for_the_Late-Pleistocene_Peopling_of_the_Americas/links/5462564d0cf2c0c6aec1af93.pdf។ បានយកមក 2015-11-21. 
  22. Craig Lockard (2010). Societies, Networks, and Transitions, Volume B: From 600 to 1750. University of Wisconsin. p. 315. ល.ស.ប.អ. 978-1-111-79083-7. https://books.google.com/books?id=k91sCgAAQBAJ&pg=PA315. 
  23. King, Adam (2002). "Mississippian Period: Overview". New Georgia Encyclopedia. Archived from the original on 2012-03-01. Retrieved 2021-10-09.
  24. Hodges, Glenn (January 2011). "America's Forgotten City". National Geographic Magazine. Retrieved August 26, 2017.
  25. Johansen, Bruce (1995). "Dating the Iroquois Confederacy". Akwesasne Notes New Series 1 (3): 62–63. Retrieved on December 12, 2008.
  26. Dean R. Snow (1994). The Iroquois. Blackwell Publishers, Ltd.. ល.ស.ប.អ. 978-1-55786-938-8. https://books.google.com/?id=P7e82KQoX6IC&pg=PA1&lpg=PA1&dq=iroquois+basque។ បានយកមក July 16, 2010. 
  27. Richter, "Ordeals of the Longhouse", in Richter and Merrill, eds., Beyond the Covenant Chain, 11–12.
  28. Pearce, Charles E.M.; Pearce, F. M. (17 June 2010). Oceanic Migration: Paths, Sequence, Timing and Range of Prehistoric Migration in the Pacific and Indian Oceans. Springer Science & Business Media. p. 167. ល.ស.ប.អ. 978-90-481-3826-5. //books.google.com/books?id=rhQxc4GW8soC&pg=PA167. 
  29. Whittaker, Elvi W. (January 1986). The Mainland Haole: The White Experience in Hawaii. Columbia University Press. p. 3. ល.ស.ប.អ. 978-0-231-05316-7. //books.google.com/books?id=JNM-A-QJ_o4C&pg=PA3. 
  30. Fish, Shirley (2011). The Manila-Acapulco Galleons : The Treasure Ships of the Pacific: With An Annotated List of the Transpacific Galleons 1565–1815. AuthorHouse. pp. 360–. ល.ស.ប.អ. 978-1-4567-7543-8. https://books.google.com/books?id=kk_iU0f-iT8C&pg=PA360. 
  31. Collingridge, Vanessa (2003). Captain Cook: The Life, Death and Legacy of History's Greatest Explorer. Ebury Press. p. 380. ល.ស.ប.អ. 0-09-188898-0.