តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ

តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ | |
---|---|
ឈ្មោះតួអង្គ | តួអង្គត្រូវជា |
ព្រះបាទទសរថ | ស្ដេចសោយរាជ្យនៅនគរអយុធ្យា |
នាងកោសកល្យា | អគ្គមហេសីព្រះបាទសសរថ មាតាព្រះរាម |
នាងកៃកេសី | អនុមហេសីព្រះបាទទសរថ មាតាភិរុត |
នាងសមុទ្រទេវី | អនុមហេសីព្រះបាទទសរថ មាតាព្រះលក្សណ៍ និងសុត្រុត |
ព្រះរាម | រាជបុត្រច្បងរបស់ព្រះបាទទសរថ និងនាងកោសកល្យា |
នាងសិតា[១] | រាជបុត្រចិញ្ចឹមរបស់ព្រះបាទជនក នគរមិថិលា |
ព្រះលក្សណ៍ | រាជបុត្ររបស់ព្រះបាទទសរថ និងនាងសមុទ្រទេវី |
ព្រះសុត្រុត | រាជបុត្ររបស់ព្រះបាទទសរថ និងនាងសមុទ្រទេវី |
ព្រះភិរុត | រាជបុត្ររបស់ព្រះបាទទសរថ និងនាងកៃកេសី |
រាមលក្សណ៍ | បុត្ររបស់ព្រះរាម និងនាងសិតា |
ជប្បលក្សណ៍ | បុត្រឥសីជប្ប ឥសីរជ្ជប្រិតមុនី “វាល្មិកិ” |
មន្ត្រីជាន់ខ្ពស់របស់ព្រះរាម | |
សុមន្តរ | មន្ត្រីជាន់ខ្ពស់រាជបម្រើរបស់ព្រះរាម |
ព្រះជនក | ស្ដេចគ្រងរាជ្យនៅនគរមិថិលា |
សុមាន់តាន់ | ថ្មើរព្រៃស្ដេចនេសាទ រូបអាក្រក់ ចិត្តល្អ ជួយព្រះរាមៗទុកជាបងប្អូនបង្កើត |
ពិសិដ្ឋឥសី | ជារាជបុរោហិត ធ្វើសារយាងព្រះភិរុតចូលនគរអយុធ្យាវិញដើម្បីលើកសពសំស្ដារ ព្រះបិតា |
ពាលី | ស្ដេចស្វា គ្រងរាជ្យនៅខាន់ខិនបូរី |
នាងទេពីតារា | មហេសីសូគ្រីព តែពាលីដណ្ដើមយកមកធ្វើជាប្រពន្ធរបស់ខ្លួន |
សូគ្រីព | ស្ដេចស្វា ត្រូវជាប្អូនពាលី |
អង្គទ | កូនរបស់ពាលី និងនាងមណ្ឌោគិរី |
នាងស្វាហាយ | ម្ដាយហនុមាន ត្រូវបណ្ដាសាព្រះឥសូរ ប្អូនស្រីពាលី
ហនុមាន : ស្វាស ក្មួយពាលី និងសូគ្រីព |
មហាជម្ពូរាជ | ស្ដេចស្វាក្រឡេកឆេះ នៅព្រៃហេមពាន្ត |
គោអសុភរាជ | នៅព្រៃហេមពាន្តដែលហនុមានទៅយកទឹកម៉ូត្រ |
ជំពូពាន | ស្វា ហោរារបស់ព្រះរាម |
ខុនងិល | មេទ័ពឯករបស់មហាជម្ពូរាជ |
ខុននល | មេទ័ព ដៃស្ដាំរបស់មហាជម្ពូរាជ |
និលឯក | មេទ័ពស្វា “នៅក្នុងស្បែកធំ” អ្នកនាំសាររបស់ព្រះរាម |
និលផាត | មេទ័ពស្វា “នៅក្នុងស្បែកធំ” អ្នកនាំសាររបស់ព្រះរាម |
រុក្ខរៈពានរ | មេទ័ពស្វាដែលព្រះរាមប្រើឲ្យនាំទ័ពស្វា៥ម៉ឺននាក់ទៅបេះផល្លា |
ជតាយុ | គ្រុឌ ជាជំនិះរបស់ព្រះនារាយណ៍ |
ស្ដេចកុក | ជាអ្នកទទួលបណ្ដាំនាងសិតា បានជួបព្រះរាម ព្រះលក្សណ៍ |
នាងសុវណ្ណមច្ឆា | ភរិយាហនុមាន “គំនូរនៅព្រះវិហារព្រះកែវមរកត” |
មច្ឆានព | កូនហនុមាន និងនាងសុវណ្ណមច្ឆា |
មហឹង្សរាជ | ស្ដេចក្របី នៅព្រៃហេមពាន្ត ឪពុករបស់ទូភី |
នាងសន្តគិរី | ក្របីញី ប្រពន្ធមហឹង្សរាជ ម្ដាយរបស់ទូភី |
ទូភី | កូនរបស់មហឹង្សរាជ និងនាងសន្តគិរី |
ពិរុណនាតា | ស្ដេចនាគ នៅបាតាលភូជង្គនាគ យកអាសាព្រះនាងសិតា |
វាសុកី | ទេវតាកាឡាខ្លួនជានាគដើម្បីឲ្យអសុរ និងទេវតាទាញព្រ័ត្រកូរសមុទ្រទឹកដោះ “រូបចម្លាក់នៅអង្គរវត្ត” |
នាគរាជ | រក្សាទឹកនពមហាសមុទ្រដែលហនុមានទៅដណ្ដើមយកមកដើម្បីផ្សំថ្នាំព្យាបាលឲ្យព្រះលក្សណ៍ដែលត្រូវមោង្គស័ករបស់កុម្ភការណ៍ |
ពិស្ណុការ | អ្នកធ្វើរាជរថឲ្យក្រុងរាពណ៍ពេលដែលរាពណ៍បររាជរថនាំនាងសិតាទៅសមរភូមិដើម្បីបញ្ឈឺចិត្តព្រះរាម |
ព្រះវាយុ | ឪពុករបស់ហនុមាន |
ឥសីពិស្វាមិត្ត | គ្រូរបស់ព្រះរាម និងព្រះលក្សណ៍ |
ឥសីពារទ្វាឡ | ឥសីដែលបានជួយសម្រួលទុក្ខសោកព្រះរាម |
ឥសីបញ្ចលិង្គ | សុំចុះចាញ់ទូភី |
ឥសីមគង្គ | ឥសីការពារសូគ្រីព អង្គឥសីដែលមានអង្គជាតិស្លាប់ |
ព្រះឥន្ទ្រ | បញ្ជាឲ្យអាត្ម័នពាលីទៅកើតនៅស្ថានសួគ៌ |
នាងមណីមេខលា(នាងមេខលា)[២][៣] | ទេពធីតារក្សាសមុទ្រ |
ព្រះអាទិត្យ | បររាជរថទៅបំភ្លឺមនុស្ស តែហនុមានមកឃាត់ |
ពពួកទេវតា | ភិតភ័យរត់ទៅអង្វរព្រះឥសូរ |
ព្រះឥន្ទ្រ | កាឡាខ្លួនជាសត្វព្រាយតៃសាកឲ្យព្រះលក្សណ៍យកថ្លើមទៅថ្វាយព្រះរាម |
ឥសីរជ្ជប្រិតមុនី “វាល្មិកិ” | គ្រូរបស់ព្រះរាមលក្សណ៍ និងជប្បលក្សណ៍ |
នាងទេពរម្ភា | ទេវតាដែលព្រះឥន្ទ្រប្រើមកកាឡាជាស្រីជំទង់ជួយរំដោះរាមលក្សណ៍ |
ក្រុងរាពណ៍ | ស្ដេចយក្សសោយរាជ្យនៅនគរលង្កា |
នាងមណ្ឌោលគីរី | អគ្គមហេសីរបស់ក្រុងរាពណ៍ និងមាតារបស់ឥន្ទ្រជិត |
នាងកាមអគ្គីនាគ[៤] | អគ្គមហេសីទី ២ របស់ក្រុងរាពណ៍ |
ឥន្ទ្រជិត | បុត្ររបស់ក្រុងរាពណ៍ និងនាងមណ្ឌោលគីរី |
នាងសុវណ្ណកាន់មយូរ៉ា | មហេសីរបស់ឥន្ទ្រជិត “រូបក្នុងស្បែកធំ” |
ពិភេគ | ប្អូនប្រុសរបស់ក្រុងរាពណ៍
នាងសុជាតា : មហេសីពិភេគ |
ក្រុងខរ | ប្អូនរាពណ៍ |
នាងសុបនខា | ប្អូនស្រីក្រុងរាពណ៍ដែលទៅចែចង់ព្រះរាម ព្រះលក្សណ៍ |
នាងបញ្ញកាយ | កូនក្រមុំពិភេគ រាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសិតាស្លាប់អណ្ដែតទឹក “រូបភាពក្នុងស្បែកធំ” |
កុំប៉ាន់ | ក្មួយក្រុងរាពណ៍ ស្លាប់ក្នុងសមរភូមិច្បាំងជាមួយហនុមាន “ស្បែកធំ” |
វរុលកុមារ | ក្មួយក្រុងរាពណ៍ “រូបចម្លាក់ស្បែកធំ” |
កាមពាលី | ក្មួយក្រុងរាពណ៍ |
អតិកាយ | មេទ័ពក្រុងរាពណ៍ |
មហារី | សេនា កូនទាហានរបស់រាពណ៍ កាឡាខ្លួនជាប្រើស
រុក្ខសេន : មេទ័ពយក្ស ឆ្មាំព្រៃ |
ភិរាជ | យក្សយាមព្រំដែន ឆក់យកនាងសិតា ច្បាំងជាមួយព្រះលក្សណ៍ៗទន់ដៃ ព្រះរាមក៏បាញ់ស្លាប់ទៅ |
ក្រុងជល័ម | យក្សមិត្តរបស់រាពណ៍ នៅក្រៅចក្រវាឡ |
រុក្ខសៈ | មន្ត្រីរបស់រាពណ៍ដែលឃាត់មិនឲ្យរាពណ៍សម្លាប់នាងសិតាដោយខុសទំនៀមទម្លាប់ក្នុងការសម្លាប់អ្នកទោស |
នាងវិតាសី | ប្អូនស្រីក្រុងរាពណ៍ យាមទ្វារក្រុងលង្កា ហារមាត់ បរបេមាត់ខាងក្រោមដល់បាតាល ខាងលើជាប់មេឃ |
ក្រុងខុនទូសណ៍ | មេទ័ពរបស់ក្រុងខរ ព្រមទាំងមេទ័ព១៤រូប និងសេះ៤ក្បាលត្រូវព្រះរាមសម្លាប់នៅសមរភូមិ |
ត្រីមុខ ឬតីស្វីរ | ជាកូនរបស់ក្រុងខរ ស្លាប់ក្នុងសង្គ្រាមជាមួយព្រះរាម ព្រះលក្សណ៍ |
រាមបរមសូរ | បុត្ររបស់ព្រះបាទមាកាតិសម្លុតព្រះបាទទសរថដែលចោទព្រះបិតារបស់ ព្រះរាមថា លួចយកឈ្មោះមកដាក់ឲ្យរាជបុត្រព្រះអង្គ |
ក្អែកកាកនាសូ | យក្សកាឡាខ្លួនមកបំផ្លាញអាស្រមឥសីពិស្វាមិត្រ |
កម្ពណ៍ | យក្ស “ស្បែកធំ” យក្សរាំងផ្លូវព្រះរាម |
វ័នរាជ | យក្ស “រូបស្បែកធំ” |
អថិកាយ | យក្ស “រូបស្បែកធំ” |
មហាកាយ | យក្ស “រូបស្បែកធំ” |
គម្បីលីសាន់ | យក្ស “រូបស្បែកធំ” |
អធិបឡាំ | យក្ស “រូបស្បែកធំ” |
និន្ទសូរ | យក្ស “រូបស្បែកធំ” |
និន្ទវេក | យក្ស “រូបស្បែកធំ” |
វៃវេក | យក្ស “រូបស្បែកធំ” |
សុកច្ចា | យក្ស “ស្បែកធំ” ជាប់ពន្ធនាគាររបស់ក្រុងរាពណ៍ ហើយត្រូវក្រុងរាពណ៍ប្រើឲ្យកាឡាខ្លួនជានាងសិតា ហើយត្រូវឥន្ទ្រជិតកាត់សិរសាដើម្បីបញ្ឈឺចិត្តព្រះរាម |
ក្លាងមឿង ឬយក្សភក្ខនេសៈ | យក្សសេនារបស់រាពណ៍ដែលខ្លាច សន្សំតែសុខ |
នាងអាតុល័យ | ប្អូនស្រីរបស់រាពណ៍ កាឡាខ្លួនធ្វើជានាងសិតា បញ្ចុះបញ្ចូលនាងសិតាឲ្យគូររូបក្រុងរាពណ៍ |
ដំរីឰរាវ័ណ | ជំនិះរបស់ឥន្ទ្រជិតនៅពេលធ្វើចម្បាំងលើកចុងក្រោយ |
ប្រហេត | យក្សហោរារបស់ក្រុងរាពណ៍ |
ហាទរ | កូនរបស់រាពណ៍ ច្បាំងជាមួយនឹងអង្គត |
តិសិរ | កូនទី៤របស់ក្រុងរាពណ៍ (កូនក្រុងរាពណ៍ត្រូវស្លាប់ទាំងអស់) |
នរាគ័ត | កូនទី៥របស់ក្រុងរាពណ៍ |
មាហាក្បាល | កូនទី៦របស់ក្រុងរាពណ៍ |
ទូរមុខ | កូនទី៧របស់ក្រុងរាពណ៍ |
មុខក្ខ័ស | កូនទី៨របស់ក្រុងរាពណ៍ |
កុម្ភក្រធា | កូនទី៩របស់ក្រុងរាពណ៍ |
មាលមាទ | យក្សសេនារបស់រាពណ៍ |
ស័តពាលី | សេនារបស់ព្រះរាម ប្រយុទ្ធជាមួយមាលមាទ |
ខុនជីព | មេទ័ពស្វា មិនហ៊ានទៅស៊ើបយកការណ៍នៅលង្កាពីព្រោះខ្លួនចាស់ |
ខុននន្ទ | មេទ័ពស្វាមិនហ៊ានទៅលង្កាដែរពីព្រោះខ្លាចនាងវិតាសីជាឆ្មាំនៅនគរលង្កា |
កំណត់[កែប្រែ]
![]() |
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរ |
- ↑ "Srimad Bhagavatam Canto 9 Chapter 10 Verse 2". Bhaktivedanta Vedabase A Treasure of Spiritual Knowledge.
- ↑ https://monita-morm.blogspot.com/2015/11/blog-post_89.html
- ↑ https://sopheak.wordpress.com/2015/10/20/mani-mekhala/
- ↑ https://www.dek-d.com/board/view/1665174/