នាងមណ្ឌោលគីរី
នាងមន្ទោទរី | |
---|---|
![]() | |
Devanagari | मंदोदरी |
Sanskrit Transliteration | Mandodarī |
Consort | ក្រុងរាពណ៍ |
Children | |
Texts | រឿងរាមកេរ្តិ៍ |
Region | ព្រហ្មញ្ញសាសនា វេទៈ សាសនា ហិណ្ឌូសាសនា |

នាងមន្ទោទរី (អង់គ្លេស ៖ Mandodariសៀម ៖ นางมณโฑ) ឬមន្ទោ អគ្គមហេសីរបស់ក្រុងរាពណ៍ និងមាតារបស់ឥន្ទ្រជិត ដំនើររឿងគឺ ពីអតិតជាតិនាងជាទេពធីតាស្ថានសួគ៌ ។ [១]នាងបានគាល់ព្រះឥសូរ ក្នុងពេលនាងឧមារមិននៅ ក្នុងប្រាសាទ។ ពេលនោះព្រះឥសូរបានបង្ខំស្រលាញ់នាង ។ ក្រោយពេលនាងឧមារត្រលប់មកវិញឃើញ លំអងព្រះឥសូរប្រលាក់រូងរាងនាងមន្ទោ ឧមារទេវីបានដាក់បណ្តាសារអោយនាងមន្ទោកើតជាសត្វកង្កែប។ នាងមន្ទោបានរស់នៅជាសត្វកង្កែបជាមួយតាបសបួនអង្គ។ វេលាមួយនោះមាននាងសត្វនាគ បានស្រលាញ់គ្នាជាមួយពស់ តាបសអស់សំណើចក៏សើច ។ នាងនាគកើតចិត្តខឹង ក៏លួច ក្អែរពិសដាក់ទឹកពាងរបស់តាបស នាងមន្ទោ ដែលជាកង្កែបអាស្រ័យក្បែលទឹកពាងនោះដឹង ក៏គិតថាខ្លួនអាស្រ័យដោយសារទឹកពាងដែលតាបសនោះដង ពេលនេះតាបសមានរឿងក្តៅក្រហាយ នាងក៏លោតចូលទឹកពាងនោះ ស្លាប់ទៅ។ តាបសកាលបើឃើញនាងកង្កែបស្លាប់ក៏ ប្រមើលឃើញ ហើយប្រស់ជារូបនារីស្អាត។ ពេលនេះមានយក្ខនិងទេពធីតាយកទៅចិញ្ចឹមជាកូន ក្រុងរាពណ៍ឃើញក៏ស្រាលាញ់នាងមន្ទោនោះ។ ក្រុងរាពណ៌បីនាងមន្ទោ អោបផងថើបផងហេាះកាត់នគរខាស់ខឹមបុរី ពាលីក្តៅក្រហាយធ្វើសង្គ្រាមដណ្តើមនាងមន្ទោ ហើយស្រលាញ់នាងមន្ទោរហូតនាងមានមានផ្ទៃពោះ ចុងក្រោយក្រុងរាពណ៌ដណ្តើមនាងមន្ទោវិញបាន តែពាលីបង្ខំអោយរាពណ៌វះពោះនាងមន្ទោដណ្តើមយកកូនខ្លួនវិញ លុះវះមកដាច់កន្ទុយ ក៏ដាក់ឈ្មោះកូនរបស់ពាលីនោះថា អង្គត់។[២]
កំណត់[កែប្រែ]
![]() |
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: នាងមន្ទោទរី |
- ↑ Rāmopākhyāna: the story of Rāma in the Mahābhārata p.429
- ↑ Times Of India (14 October 2015) "Saluting the virtues of Ravan" Shailvee Sharda Lucknow Times Of India ដកស្រង់នៅថ្ងៃ 14 October 2015