ថូនីវា ខារ៉ូ
ថូនិ វាខារ៉ូ ( Tony Vaccaro )កើតនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩២២ ដែលអ្នកខ្លះហៅគាត់ថា ម៉ៃខល អេ វាខារ៉ូ (Michael A. Vaccaro)។ វាខារ៉ូគឺជាអ្នកថតរូបដ៏ល្បីឈ្មោះម្នាក់នាក់ ពីព្រោះរូបថតដែលគាត់បានថត នៅទ្វីបអ៊ឺរ៉ុបអំឡុងឆ្នាំ១៩៤៤ដល់១៩៤៥និង នៅប្រទេសអាឡឺមង់បន្ទាប់ពីសង្រាមលោកលើកទីពីរនោះ គាត់ ក៏បានក្លាយជាអ្នកឆ្នៃម៉ូតនិងជាអ្នកថតរូបសំរាប់ទស្សនាវដ្ដី U.S ដ៏ល្បីល្បាញ។ គាត់កើតនៅក្នុងទីក្រុង Greensburg, Pennsylvania ដែលរូបគាត់គឺជាកូនទីពីរហើយនិងជាកូនប្រុសតែម្នាក់គត់ក្នុងចំណោមកូនចំនួនបីនាក់ ។ ឪពុកម្ដាយគាត់ជាជនអន្តោប្រវេសអ៊ីតាលី នៅពេលកើតគាត់ត្រូវបានកេដាក់ឈ្មោះអោយថា Michelantonio Celestino Onofrio Vaccaro ។ឪពុករបស់គាត់ឈ្មោះGiuseppe Antonio Vaccaro កើតនៅថ្ងៃទី១៤ខែតុលាឆ្នាំ ១៨៧៤ ដែលមកពីBonefroក្នុងតំបន់ Molise នៅក្នុងប្រទេសអ៊ីតាលី។ នៅឆ្នាំ១៩២៦គ្រួសាររបស់លោកក៏បានត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញដែលជាកន្លែងដែលលោកថូនីកើត។ នៅក្នុងអំឡុងសង្រាមលោកលើកទីពីរថូនីថូនីបានចាកចេញ់ទៅប្រទេសសហរដ្ឋអាមេរិចដើម្បីគេចពីរបបFascistនិងគិចពីកាបំរើជាទាហាននៅប្រទេសអ៊ីតាលី។រស់នៅក្នុងហហរដ្ធអាមេរិច នៅពេលដែលគាត់មានអាយុ១៧ឆ្នាំគាត់ក៏បានបញ្ជប់កាសិក្សានៅវិទ្យាល័យNew Rochelleនៅទីក្រុងNewYork។បន្ទាប់មកនៅឆ្នាំ១៩៤៣គាត់ក៏បានចូលបំរើជូរកងទ័ពសហរដ្ធអាមេរិចហើយត្រូវបានបញ្ជូនទៅអឺរ៉ុបនៅឆ្នាំ១៩៤៤។ វាខារ៉ូប្រយុទ្ធនៅក្នុងសង្គ្រាមក្នុងឆ្នាំ ១៩៤៤ដល់១៩៤៥ ជាទ័ពថ្មើជើងលេខ៨៣របស់យោធាសហរដ្ឋអាមេរិច នៅNormandieហើយបន្ទាប់នៅអាឡឺម៉ង់។ គាត់មានមុខងាជាអ្នកដើត្រួតពិនិត្យនិយមឆ្វេងទើបធ្វើអោយគាត់មានភាពងាយស្រួលក្នុងការថតរូប។ ពេលចុងបញ្ចប់សង្គ្រាមនៅអ៊ឺរ៉ុប '"វាខារ៉ូ"' បានក្លាយជាអ្នកគ្រប់គ្រងរូបថតសំរាប់កាសែត។រូបលោកត្រូវបានគេរំសាយចេញ់ពីជួរកងទ័ពនៅ ខែ វិច្ជកាឆ្នាំ១៩៤៥ ។ វាខារ៉ូទទួលបានកាងារដំបូងនៅប្រទេសអាឡឺម៉ង់ ដែលជាអ្នកថតរូបសម្រាប់អជ្ញាធរសហរដ្ឋអាមេរិចនៅ Frankfurt និងសម្រាប់ weekend ដែលជាកាសែតបន្ថែមនាថ្ងៃអាទិត្យ របស់កាសែតយោធាសហរដ្ឋអាមេរិច ឈ្មោះ Stars and Stripes។គាត់ថតរូបពីជីវភាពនៅសម័យសង្រាមរហូតដល់ឆ្នាំ ១៩៤៩។ បន្ទាប់ពីការត្រលប់មករស់នៅសហរដ្ឋអាមេរិចវិញ ក្នុងឆ្នាំ១៩៤៩ គាត់បានធ្វើការអោយកាសែតមួយដែលមានឈ្មោះថា Life and Look មុននឹងចូលធ្វើការឱ្យទស្សនាវដ្ដី Flair។ នៅឆ្នាំ២០០១ គេបានបោះពុម្ពរូបថតពេលសង្គ្រាមរបស់គាត់ទាំងអស់ ក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា Entering Germany: Photographs 1944-1949។ ក្នុងឆ្នាំ ១៩៩៤ គាត់បានទទួលរង្វាន់ពីរដ្ឋាភិបាលបារាំងដែលមានឈ្មោះថាLégiond' honneur ក្នុងឱកាសអបអរទិវា ការលុកលុយនៅ Normandie។