ទិវានៃក្ដីស្រលាញ់

ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់)
ផ្កាកូលាប និងរូបបេះដូងត្រូវបានគេពេញនិយម ជាងគេនៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នេះ។

ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤កុម្ភ:។ បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដីស្រឡាញ់ មានលក្ខណះទូលំទូលាយ។ ប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានយល់ច្រលំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗkl ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។ Ss នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូង។

ប្រវត្តិរឿងព្រេង[កែប្រែ]

នៅ ស.វ ទី៣ នៃ គ.ស Valentine ជា អាចារ្យម្នាក់នៃ ក្រុងទែរមី (ប្រទេសអ៊ីតាលី)។ គាត់បានរៀបការអោយគូរស្នេហ័មួយគូរដែលគេមិនត្រូវបានអនុញ្ញាតិ ព្រោះឧពុកម្ដាយរបស់ពួកគេមិនអនុញ្ញាតិ ឬ តាមប្រភពខ្លះ ដោយសារតែ កូនកំលោះជា ទាសករ ឬ ជាទាហាន ទើបច្បាប់ប្រទេសត្រូហាមប្រាម។ Valentine បានរៀបការអោយផ្កា ជាច្រើនគូរនៅក្នុងសួនច្បាររបស់គាត់ (នេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សំរាប់ថ្ថៃបុណ្យនៃក្ដីស្រលាញ់)។ រឿងនេះមិនបានធ្វើអោយព្រះចៅអធិរាជពេញចិត្តឡើយ ហេតុនេះទើប នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ269 Valentine ត្រូវបានកាត់ទោសប្រហាជីវិត។

សហរដ្ឋអាមេរិក និងអឺរ៉ុប[កែប្រែ]

នៅសតវត្សទី១៩ ទំលាប់ជូនប័ណ្ណជូនពរនៅថ្ងៃនៃសេចក្ដីស្រលាញ់ត្រូវបានគេនិយមចូលចិត្ត។ គេបានរចនាប័ណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗ​ដូចជា រូបបេះដូង រឺរូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បានសរសេរ​កំណាព្យ រឺពាក្យពេចន៍ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដី​ស្នេហាដែលគេ​មាន​ចំពោះអ្នក​ទទួល។ សព្វថ្ងៃនេះ គំនិតជូនប័ណ្ណជូនពរនេះនៅតែ​បានគេប្រើប្រាស់នៅឡើយ។​ ពួកគេបានព្យាយាមធ្វើអោយវាមានលក្ខណះផ្អែមល្ហែមដោយ សរសេរជាលេខសំងាត់ រឺបំលែងតួអក្សរទៅជាលេខ។ល។

រូបភាព[កែប្រែ]

តំណភ្ជាប់ខាងក្រៅ[កែប្រែ]