ទឹកដីកម្ពុជាក្រោមឬវៀតណាមខាងត្បូង

ពីវិគីភីឌា

និយាយពីទឹកដីនៃប្រទេសកម្ពុជាក្រោមដើមឡើយទឹកដីកម្ពុជាក្រោម ដែលមានទំហំដីប្រមាណជា៣៦០.000គីឡូម៉ែតការេ​ ឬប្រទេសយៀកណាមខាងត្បូងសព្វថ្ងៃនេះ គឺជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា ។ ទឹកដីនេះគឺជាភាគមួយនៃចក្រភពនគរភ្នំ ដែលបានកកើតឡើងកាល ពីស.វ ដំបូងនៃគ.ស ក្រោមឥទ្ធិពលនៃវប្បធម៌ឥណ្ឌា ។ នគរភ្នំបានប្រកាន់យក និងបន្ត រក្សាកម្មសិទ្ធិមកសម័យអង្គរ និង ក្រោយអង្គរ ដោយមានហេតុផលពិតប្រាកដសុទ្ធសាធ នៃភូមិសាស្ត្រជាប្រវត្តិសាស្ត្រ និងជាតិសាសន៏ខ្មែរយ៉ាងជាក់លាក់ ។ ម៉្យាងវិញទៀត ទំព័រប្រវត្តិសាស្ត្រនៅសម័យអង្គរ ដោយឡែក នៅស.វ ទី១៣នៃគ.ស បានបង្ហាញបញ្ជាក់ថា នាសម័យនោះជនជាតិខ្មែរមានឥទ្ធិពលយ៉ាង ខ្លាំងក្លា ហើយទឹកដីខ្មែរបានលាតសន្ធឺងតាំងពីមាត់ពាម ទន្លេមេគង្គ ជាប់សមុទ្រ ឡើងហួសដល់ខាងជើង និងខាងកើតនៃព្រំប្រទល់ប្រទេសកម្ពុជាបច្ចុប្បន្ននេះទៀត គឺមានរួមទាំងបណ្ដាខេត្តជាច្រើនទៀត ដែលស្ថិតនៅក្នុងប្រទេសវៀតណាម និងនៅប្រទេសលាវសព្វថ្ងៃ ពីភាគខាងត្បូងដល់ទីក្រុងវៀងចន្ទ ។ គប្បីរំលឹកឡើងវិញថា រហូតមកដល់ដើមស.វទី១៧នៃគ.ស នៅដែនដីសណ្ដកម្ពុជាក្រោម មានតែប្រជាជនពលរដ្ឋខ្មែរ ទេដែលរស់នៅតែប៉ុណ្ណោះ ព្រោះថាជនជាតិយួនមិនទាន់មកតាំងទីលំនៅ នៅឡើយ ហើយបើមានក៏ចំនួនតិចតួចដែរ ។ កេរដំណែលខាងវប្បធម៌នាសម័យបុរេអង្គរនិងអង្គរដូចជាប្រាង្គប្រាសាទវត្ថុបុរាណដែលក្នុងនោះ មានសិលាចារឹក និងចម្លាក់ទេវរូបនិងព្រះពុទ្ធរូបជាច្រើន​ត្រូវបានគេរកឃើញនៅក្នុងបណ្ដាខេត្តខ្មែរក្រោមនានា បង្ហាញអោយឃើញនូវការកាប់អចិន្ត្រៃយ៏ដែនដីនេះ ដោយជនជាតិខ្មែរ ។ បើគេមើលរូបភាពពីអាកាសវិញ គេពិតជាឃើញនូវប្រព័ន្ធធារាសាស្ត្របុរាណ និងថ្មី ដែលជនជាតិខ្មែរបានជីកសម្រាប់បង្ហូរទឹកចូលក្នុងស្រែ ឬចំការ ដូចនេះ រហូតដល់ការមកដល់នៃពួកអន្តោប្រវេសន៏យួន នៅដើស.វ ទី១៧ ទឹកដីកម្ពុជាក្រោម មានសុទ្ធតែប្រជាជនខ្មែររស់នៅ ហើយមានទំនៀមទំលាប់ដូចជាបងប្អូនខ្មែរ នៅព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះដែរ ។ ក្រៅពីនេះរហូតមកដល់សព្វថ្ងៃនេះ ចំនួនវត្តអារាមខ្មែរក្រោមមានចំនូន រាប់រយ ថ្វីត្បិតតែបងប្អូនខ្មែរក្រោមបានបាត់បង់អធិបតេយ្យភាព ក៏ប៉ុន្តែនៅរក្សាបាននូវភាសាជាតិ និងប្រពៃណីមួយចំនួនដ៏បវររបស់ខ្លួននៅឡើយ ។ ចាប់តាំងពីឆ្នាំ១៦២៩ ជនជាតិយួនអន្តោប្រវេសន៏ បានចាប់ផ្ដើមធ្វើដំណើរការទៅទិសខាងត្បូង ហើយមកដល់ទឹកដីកម្ពុជាក្រោម ។ ក្នុងដំណាក់កាលទីមួយ ពួកគេបានសូមសិទ្ធិតាំងទីលំនៅជាបណ្ដោះអាសន្នលើទឹកដីខ្មែរ ពីព្រះមហាក្សត្រខ្មែរនាជំនាន់ នោះគឺព្រះបាទជ័យជេដ្ឋាទី២ ។ ស្ថិតនៅក្នុងភាពទន់ខ្សោយ​ ព្រោះត្រូវទ័ពសៀមវាយលុកទន្ទ្រានមិនឈប់ឈរទាំងបីទិសផ្សេងៗគ្នា ព្រះមហាក្សត្រខ្មែរពុំមានលទ្ធភាពអ្វី ក្រៅពីព្រះអនុញ្ញាតអោយពួកយួន ជ្រកកោននៅខេត្តព្រៃនគរ,​ បៀន, ហ្វា, និងបារៀនោះទេ ក៏ប៉ុន្តែជាអកុសលមិនយូរប៉ុន្មាន ពួកយួនបានទន្ទ្រានខេត្តមួយចំនួនទៀត ដូចជាខេត្តហាទៀង មេស ត្រាវិញ ជាដើម ។ ដោយកម្លាំងអាវុធ នេះហើយបានជាពួគគេទទួល បានជ័យជម្នះលើជនជាតិខ្មែរដែលជាម្ចាស់ស្រុក ។ គឺក្នុងបរិបទអស្ថេរភាពនេះហើយ បានជាខេត្តខ្មែរម្ដងមួយៗ ត្រូវបានយួនដណ្ដើមបានពីរខ្មែរ ហើយកាន់កាប់ដោយខុសច្បាប់រហូតដល់សព្វថ្ងៃ ។ អាណាខេត្តទាំងនោះមានចំនួន១៩ និងកោះធំៗចំនួនពីរ ដែលមានដូចខាងកករោមនេះ ៖ ខេត្តទួលតាមូក, ត្រពាំងស្រការត្រី, ស្រែអំពិល, រោងដំរីព្រៃនគរ,ដំបូកកោង, មេស, កំពង់ឫស្សី, មាត់ជ្រូក, ពាមប៉ារាជ, ផ្សារដែក, លង់ហោ, ព្រះត្រពាំង,ពាម, ក្រមួនស, ព្រែកឫស្សី​, ឃ្លាំង, ពលលាវ, ទឹកខ្មៅ, ។ រីឯកោះពីរនោះ គឺកោះត្រល់និងកោះត្រឡាច ។ ការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលមានខេត្តជិត២០ខេត្ត គឺចាប់ពីខេត្តខាងកើតខេត្តស្ទឹងត្រែង ពិតំបន់ដាឡាក់ ញ៉ាត្រាង ខ្សែស្របទី១៧ ចុះមក ដោយឥតបញ្ចូលនៅខេត្តជាប់សមុទ្រ និង កោះ ជាមេរៀនជូរចត់បំផុតសម្រាប់អ្នកដេកនាំខ្មែរគ្រប់យុគសម័យ ។ ក្នុងការដណ្ដើមទឹកដីពីខ្មែរនាសម័យនោះ ជនជាតិយួនចាប់យកខ្មែរកប់ត្រឹមក ដើម្បីធ្វើជាចង្ក្រានរួចដាំតែពីលើ ជាហេតុដែលមានពាក្យមួយថាកុំរើប្រយ័ត្នកំពប់តែអ៊ុង ។ មូលហេតុទាំងប៉ុន្មានខាងលើនេះ គឺជាទំព័រប្រវត្តិសាស្ត្រចាស់ ដែលគប្បីយើងចាត់ទុកថា មេរៀនប្រវត្តិសាស្ត្រ វាបានក្លាយជាមរត៌ក ដ៏ជូរចត់របស់ដូនតាយើង បានបន្សល់ទកមក ។ ក៏ប៉ុន្តែចង់ឬមិនចង់ យើងត្រូវអប់រំចិត្ត យើងអោយចេះរួមរស់នោដោយភាពសុខដុមរម្យនា មួយជាមួយប្រទេសជិតខាង ដោយសារឈរលើមូលដ្ឋានសមភាព មិត្តភាព ភាតរៈភាព​ពោលគឺការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពពិតៗ ។

ស្លាកស្នាមនៃវប្បធម៌[កែប្រែ]

ដូចយើងបានពោលរួចមកហើយ ដែនដីសណ្ដកម្ពុជាក្រោមជាភាគមួយនៃព្រះរាជាណាចក្រកម្ពុជាបុរាណ គឺអាណាចក្រភ្នំ ដែលមានកំពង់ផែសមុទ្រអន្តរ ជាតិអូរកែវ ដែលយួនអោយឈ្មោះថា អុក អែវ ដោយអានតាមសំនៀងខ្មែរ ។ វឌ្ឍនភាពអន្តរជាតិ ដីកម្ពុជាក្រោមបណ្ដាលមកពីកត្តាសំខាន់ពីរគឺ កសិកម្ម និង ពាណិជ្ជកម្មអន្តរជាតិ ដែលខ្មែរជំនាន់នោះ បានធ្វើជាមួយប្រទេសឥណ្ឌា ចិន, ជ្វា និងចក្រភពរ៉ូមជាដើម ។ កុំភ្លេចថា ជនជាតិបរទេសមកទិញគ្រឿងទេស និងមាសនៅក្នុងតំបន់ ដូចជាអាណាខេត្តខ្មែរនានា ។ ភាណរុងរឿងថ្កើងថ្កាននៃវប្បធម៌ អារ្យធម៌បុរេអង្គរ នៃដែនដីសណ្ដកកម្ពុជាក្រោម អាចឆ្លុះបញ្ចាំងតាមរយៈស្ថាបត្យកម្ម ប្រាង្គប្រាសាទឥដ្ឋ វត្ថុសិល្បៈបុរាណ និងខឿនសង្គម ដែលជាមូលដ្ឋានគ្រឹះ ។ ប្រសិនបើយើងពិនិត្យវត្ថុសិល្បៈខ្មែរ ដែលគេបានរកឃើញកន្លងមក នៅក្នុងទឹកដីកម្ពុជាក្រោម ជាពិសេសការសិក្សាស្រាវជ្រាវខាងបុរាណវិទ្យា យើងឃើញថារាល់សម្មតិកម្ម នៅទីនោះ មានលក្ខណៈដូចគ្នា និងសម្មិតកម្មនៅក្នុងប្រទេសកម្ពុជា ថៃ និងលាវ បេះបិទ ។ ទាំងនេះសបញ្ជាក់អោយ ឃើញថា ភូមិភាគនេះបានឆ្លងកាត់ចរន្តវប្បធម៌ដូចគ្នា និងខេត្តនានាក្នុងចក្រភពខ្មែរបុរាណ ឬមានទំនាក់ទំនងយ៉ាងជិតស្និត និងមជ្ឈមណ្ឌលវប្បធម៌ផ្សេៗ ដោយមិនដាច់តាំងពីសម័យបុរេអង្គរ រហូតដល់សម័យអង្គរ ឬក៏ក្រោយអង្គរផងដែរ ។ ដូចនៅជ្រោយម៉ាឡាយូ ឬឈូងសមុទ្រសៀម ក្នុងជំហាននៃការចាប់ផ្ដើម ចាប់បដិសន្ធិសិល្បៈខ្មែរ ក្នុងភូមិភាគនេះបានជះឥទ្ធិពលពីសិល្បៈឥណ្ឌា ​ហើយប្រកបដោយភាពល្បីល្បាញនៅក្នុងតំបន់ ហើយបានជះអានុភាពលើសិល្បៈនៃទីក្រុងអង្គរបុរីបច្ចុប្បន្ន ។ បើនិយាយម្យ៉ាងទៀត នៅទីនេះអានុភាពនៃសាសនា ជាពិសេសព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា លើវិស័យសិល្បៈ វប្បធម៌មានកំរិតខ្ពស់ ហើយត្រចះត្រចង់ ជាងទីណាៗទាំងអស់ ។ នៅទីនេះហើយ ដែលវប្បធម៌ឥណ្ឌា បានជ្រួតជ្រាបមុនគេ ហើយកំនត់ទិសដៅនៃរចនាបថខ្មែរផ្សេងៗ អោយមានការបន្ត វេន ពីសម័យមួយទៅសម័យមួយទៀត ដោយឥតរអាក់រអួល ។ ហេតុដូចនេះហើយ ចម្លាក់ខ្មែរដ៏សម្បូរបែប ដេលបានកសាងឡើងតាំងពីសម័យបុរេអង្គរ រហូតដល់អង្គរ អំពីថ្ម ឈើ និងលោហៈធាតុផ្សេងៗ ដ៏ល្អប្រណីត ដើម្បីមូលហេតុសាសនា ត្រូវបានគេរកឃើញតាមរយៈបូជណីយដ្ឋានបុរាណនានាយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ព្រះរូបទាំងនោះជាកញ្ចក់ឆ្លុះបញ្ចាំងអោយឃើញថា ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា បានទទួលការគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក្នុងព្រះនគរ ។ ដើម្បីជាតឹកតាងខាងប្រវត្តិសាស្ត្រ យើងសូមលើកយករូភាពនៃវត្ថុសិល្បៈ មួយចំនួននាសម័យអង្គរ មកបង្ហាញ ។ សូមជម្រាបថា រូបចម្លាក់ទាំងនោះត្រូវបានកត់ត្រា ក្នុងទំព័រគ្រាំងមាសនៃសិល្បៈខ្មែរ និងប្រវត្តិសាស្ត្រខ្មែរ ដែលមាននៅក្នុងដែនដីសណ្ដកម្ពុជាក្រោម ។ នៅថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ១៩៤៩ អាណានិគមបារាំង បានប្រគល់នូវដែនដីកម្ពុជាក្រោម ទៅអោយរដ្ឋាភិបាលយួន យោយខុសច្បាប់