ទឹកធ្លាក់បុស្សស្បូវ

ពីវិគីភីឌា

រមណីយដ្ឋាន ទឹកធ្លាក់បុស្សស្បូវ មានទីតាំងស្ថិតនៅជួរភ្នំដងរែក  ភូមិបុស្សស្បូវ  ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចំងាយប្រហែល ២៥គីឡូម៉ែត្រពីទីប្រជុំជនស្រអែម។  រមណីយដ្ឋាន ទឹកធ្លាក់បុស្សស្បូវមានទេសភាពស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ សំលេងទឹកធ្លាក់ត្រជាក់ដូចទឹកអម្រិត លឺសូររដំលាយលំជាមួយសំលេងសត្វយំ    ក្នុព្រៃបុព្វតា   មិនតែប៉ុណ្ណោះលោកអ្នកអាចទៅពិសារអាហារ  ដែលចម្អិនដោយប្រជាជនក្នុងតំបន់ដែលនៅទីនោះក៏បាន  នារដូវវស្សាដែលគិតចាប់ពីខែ  កញ្ញា  ដល់ខែធ្នូ  ពីព្រោះរមណីយដ្ឋាននេះអាស្រ័យទៅលើតែទឹកភ្លៀវតែប៉ុណ្ណោះ។