ខេត្តព្រះវិហារ
ព្រះវិហារ | |
---|---|
ខេត្ត | |
ប្រាសាទព្រះវិហារ | |
ផែនទីកម្ពុជាដែលផ្ដិតពណ៌ព្រះវិហារ | |
កូអរដោនេ: 13°47′N 104°58′E / 13.783°N 104.967°ECoordinates: 13°47′N 104°58′E / 13.783°N 104.967°E | |
ប្រទេស | ![]() |
ទីរួមខេត្ត | ក្រុងព្រះវិហារ អតីតស្រុកត្បែងមានជ័យ |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | ប្រាក់ សុវណ្ណ (CPP) |
ផ្ទៃក្រឡា | |
• សរុប | ១៣៧៨៨ គម2 (៥៣២៤ ម៉ាយ ការ) |
ប្រជាជន (2008)[១] | |
• សរុប | ១៧០៨៥២ |
• សន្ទភាព | ១២/km2 (៣២/sq mi) |
ល្វែងម៉ោង | UTC+07 |
Dialing code | +855 |
ក្រមអ.ម.អ. ៣១៦៦ | KH-13 |
ស្រុក | ៧ and 1 city |
ឃំុ | ៤៩ and 2 sangkat |
ទីតាំងភូមិសាស្ត្រ[កែប្រែ]
ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ ២៩៤គីឡូម៉ែត្រ (Km)ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។ ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៣.៧៨៨ គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ៣០.០០០ហិចតា និងមានចំនួន៨៥%ជាព្រៃឈើ។ ខេត្តចែកចេញជា ៧ស្រុកក្រុងរួមមាន ៤៧ឃុំដែលមានភូមិសរុប ២០៨ភូមិ និងសង្កាត់មាន២។ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជនជាតិភាគតិច កួយ មានប្រមាណ២០% មានរបរធ្វើស្រែចម្ការ រកជ័រ រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាស់មេឃ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។ ខេត្តព្រះវិហារត្រូវបានបង្កើតឡើងនៅក្នុងខែមីនា ឆ្នាំ១៩៦៤ ដោយកាត់យកដីពីខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប។ ខេត្តព្រះវិហារមានប្រជាជនសរុបចំនួន ១៦១,៥៤៣នាក់ និងដង់ស៊ីតេប្រជាជនមានចំនួន ១១នាក់ក្នុង១គីលូម៉ែត្រការ៉េ។ ក្រុងត្បែងមានជ័យគឺជាទីរួមខេត្តរបស់ខេត្តព្រះវិហារ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៩។ ក្រុងត្បែងមានជ័យត្រូវបានប្តូរទៅជាក្រុងព្រះវិហារវិញនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩។ ខេត្តនេះមានស្ទឹងមួយដែលហូរកាត់គឺស្ទឹងសែន។
គ្រប់គ្រងរដ្ឋបាល[កែប្រែ]
ខេត្តព្រះវិហារត្រូវចែកជា ៧ស្រុក និង ១ ក្រុង ក្នុងនោះមាន ៤៨ឃុំ និង ២ សង្កាត់។
កូដស្រុក | ស្រុក | ឈ្មោះស្រុកជាអក្សរឡាតាំង |
---|---|---|
ក្រុងព្រះវិហារ | Preah Vihear city | |
១៣០១ | ស្រុកជ័យសែន | Chey Saen |
១៣០២ | ស្រុកឆែប | Chhaeb |
១៣០៣ | ស្រុកជាំក្សាន្ត | Choam Khsant |
១៣០៤ | ស្រុកគូលែន | Kuleaen |
១៣០៥ | ស្រុករវៀង | Rovieng |
១៣០៦ | ស្រុកសង្គមថ្មី | Sangkom Thmei |
១៣០៧ | ស្រុកត្បែងមានជ័យ | Tbaeng Mean chey |
តំបន់សក្តានុពលទេសចរណ៍[កែប្រែ]
ខេត្តព្រះវិហារជាខេត្តមួយសំបូរទៅដោយផលិតផលទេសចរណ៍ច្រើនជាងគេសំរាប់អភិវឌ្ឍ ដើម្បីទាក់ទាញទេសចរណ៍ឱ្យមានការចាប់អារម្មណ៍ និងមកកំសាន្តប៉ុន្តែមានចំនុចលំបាកជាច្រើនដែលធ្វើឱ្យវិស័យទេសចរណ៍មានការធ្លាក់ចុះនិងរាំងស្ទះដល់ការអភិវឌ្ឍន៍គឺគ្មានមធ្យោបាយគ្រប់គ្រាន់សំរាប់ធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិឱ្យទូលំទូលាយប៉ុន្តែប្រាសាទព្រះវិហារវិញក៏បានបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។ នាពេលបច្ចុប្បន្ន ខេត្តព្រះវិហារមានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឱ្យភ្ញៀវទេសចរណ៍មកទស្សនា។ ខេត្តព្រះវិហារមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើននិងមានប្រាសាទបុរាណប្រហែល២៤៥ប្រាសាទ។
ប្រាសាទព្រះវិហារ[កែប្រែ]
- ប្រាសាទព្រះវិហារមានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់អន្តជាតិកម្ពុជានិងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចំងាយផ្លូវ ៤០០គមពីភ្នំពេញ តាមផ្លូវជាតិលេខ៦២ និង១៥០គមពីទីរួមខេត្តព្រះវិហារ។ ប្រាសាទព្រះវិហារត្រូវបានកសាងឡើងក្នុងសម័យអង្គរ ដោយព្រះមហាក្សត្រព្រះបាទសូរ្យវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី១១ និងត្រូវបានកសាងដោយព្រះមហាក្សត្រជាច្រើនអង្គរទៀត។ ប្រាសាទព្រះវិហារមានឈ្មោះតាមសិវលិង្គនៅក្នុងប្រាសាទដែលមានឈ្មោះថា ស្រី សិខារិស្វរៈ ដែលមានន័យថាអំណាចនៃកំពូលភ្នំ។ សិវលិង្គដែលតម្កល់នៅក្នុងប្រាសាទនេះត្រូវបាននាំយកមកពីប្រាសាទវត្តភូ(ប្រទេសឡាវ)ដើម្បីតម្កល់ទុកនៅក្នុងប្រាសាទនេះ។ ប្រាសាទព្រះវិហារមានគោបុរៈ(ខ្លោងទ្វារ)ចំនួន៥ ដែលរៀបចំពីគោបុរៈទី១នៅខាងលើរហូតដល់គោបុរៈទី៥ ប្រាសាទព្រះវិហារបែរមុខទៅទិសខាងជើង។ ភ្នំនេះមានកំពស់៧៤០ម ធៀបកំពស់ទឹកសមុទ្រ។ ដោយមានផ្ទៃក្រលា៨០០ម៤០០ម ចំនោតខ្លាំងពីទឹកដីកម្ពុជានិងរាងទេរទៅរកទឹកដីប្រទេសថៃ។ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ជូលក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨។
ប្រាសាទព្រះខ័ន(កំពង់ស្វាយ)[កែប្រែ]
ប្រាសាទព្រះខ័នកំពង់ស្វាយ(អ្នកស្រុកហៅថា ប្រាសាទបាកាណ)ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី នៅជិតព្រំប្រទល់ខេត្តកំពង់ធំនិងសៀមរាប ស្ថិតនៅភាគនិរតីចំងាយចំនួន១០៥គម ពីទីរួមខេត្ត។ ប្រាសាទបាកានមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរតែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទបាកានមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទសុរ្យវរ្ម័នទី១ (គស១០០២) លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១និងមានបន្ថែមរចនាបថមុខ៤ខ្លះដោយព្រះបាទជ័យវរ្ម័នទី៧មុនពេលឡើងគ្រងរាជនៅអង្គរ (គស១១៨១)ដែលព្រះអង្គបានកសាងប្រាសាទនេះដើម្បីតំកល់អដ្ឋិធាតុញាតិវង្សនិងព្រះបរមគ្រូរបស់ព្រះអង្គ។ ប្រាសាទព្រះខ័នកំពង់ស្វាយស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តទ័ពដែលមានលក្ខណពិសេសដូចជាមានទឺកព័ន្ធជុំវិញនិងស្ថិតក្បែរប្រាសាទមានកន្លែងស្លដែកសម្រាប់ធ្វើជាអាវុធទៀតផង។ ប្រាសាទត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីបង្ហាញពីការឈ្នះចម្បាំងជាមួយប្រទេសចម្ប៉ាផងដែរ។
ប្រាសាទកោះកែរ[កែប្រែ]
តំបន់រមណីយដ្ឋានប្រាសាទកោះកែរមានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ ស្រុកគូលែន ដែលស្ថិតនៅជិតព្រំប្រទល់ខេត្តសៀមរាប មានចម្ងាយ៧២គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ក្រុមប្រាសាទកោះកែរមានប្រាសាទព័ទ្ធជុំវិញចំនួន៣៨ប្រាសាទដែលមានចំងាយពីប្រាសាទមួយទៅប្រាសាទមួយពី២ទៅ៥គម។ ប្រាសាទកោះកែរត្រូវបានកសាងកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ នៅក្នុងឆ្នាំ៩២១ដល់ ៩៤២ ប្រាសាទនេះស្ថិតនៅ៨០គីឡូម៉ែត្រនៃទិសឥសានអង្គរធំ។ ប្រាសាទនេះមានលក្ខណៈជាប្រាសាទភ្នំមាន៧ថ្នាក់កំពស់៣៥ម។ តំបន់រមណីយដ្ឋានប្រាសាទកោះកែរ ដែលមានឈ្មោះដើមថាឆោគគីតាមរយៈសិលាចារឹកប្រាសាទដំរី។ រមណីយដ្ឋានប្រាសាទកោះកែរមានប្រាសាទជាច្រើននៅក្នុងនោះមានដូចជា ប្រាសាទធំ ប្រាសាទចិន ប្រាសាទដំរី ប្រាសាទលិង្គ ប្រាសាទច្រាប ប្រាសាទក្រចាប់។ល។ តំបន់រមណីយដ្ឋានប្រាសាទកោះកែរជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ បន្ទាប់ពីព្រះអង្គបានផ្លាស់ប្តូររាជធានីពីយសោធរេបុរៈរបស់ព្រះបាទយសោវរ្ម័នទី១។ ភាគច្រើនប្រាសាទនៅក្នុងតំបន់កោះកែរសាងសង់អំពីថ្មភក់។
ប្រាសាទក្រពុំឈូក[កែប្រែ]
ប្រាសាទក្រពុំឈូកមានទីតាំងស្ថិតនៅក្នុងរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។ ប្រាសាទនេះមានចំងាយប្រហែល ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទក្រពុំឈូកស្ថិតនៅក្នុងឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ចំងាយប្រមាណ៤៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងពីថ្មបាយក្រៀម និងថ្មភក់ ក្នុងសតវត្សទី១០ ដើម្បីឧទ្ទឹសថ្វាយដល់ព្រហ្មមញ្ញសាសនា។
ប្រាសាទអ្នកបួស[កែប្រែ]
ប្រាសាទអ្នកបួស ដែលស្ថិតនៅលើកូនភ្នំមួយដើមឡើយ មានឈ្មោះថា ច័ន្ទគិរី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមពិតទៅគឺជាក្រុម ប្រាសាទដែលត្រូវបានកាន់កាប់កសាង និងគ្រប់គ្រងពីសតវត្សរ៍ទី៧ដល់ សតវត្សរ៍ទី១១នៃគ្រិស្តសករាជ។ ប្រាសាទអ្នកបួស ដែលស្ថិតនៅលើកូនភ្នំមួយ ដើមឡើយមានឈ្មោះថា ច័ន្ទនគីរី ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាមពិតគឺជាក្រុមប្រាសាទដែលសាងសង់ និងគ្រប់គ្រងកាន់កាប់តាំងពីសតវត្សរ៍ទី៧ដល់សតវត្សរ៍ទី៧នៃគ្រិស្តរាជ។ ប្រាសាទនេះត្រូវបានសិក្សាដោយលោក ប៉ាម៉ង់ ទីយ៉េ និងលោកឡាហ្សង់ គីយ្យា លោកអៃម៉ូនីញ៉េ និងលោកបាកអស់រយៈពេលមួយសតវត្សរ៍មកហើយ ចុងក្រោយបំផុតសិលាចារឹកសំខាន់ៗទាំងនោះដែលមានរហូតដល់ទៅប្រាំបួនផ្ទាំង ត្រូវបានបកប្រែជាបន្តបន្ទាប់ ជាពិសេសសិលាចារឹក K-៣៤១ និងបកប្រែដោយលោក ហ្សក សឺដេស នៅក្នុងឆ្នាំ១៩៥៤។ ចេញពីផ្លូវគ្រួសច្រកអានសេះមានផ្លូវបំបែកមួយទៅកាន់ផ្លូវប្រាសាទអ្នកបួស ឬប្រាសាទច័ន្ទនគីរីជាផ្លូវមួយមានចម្ងាយប្រហែល ៣គីឡូម៉ែត្រ។ ក៏ប៉ុន្តែនៅជ្រលងភ្នំស្រះស្រង់ ឬបារាណ៍ទឹកបុរាណមួយនៅជើងភ្នំខាងក្រោមប្រាសាទ ដែលមានទំហំដ៏ធំល្វឹងល្វើយ ដែលមានទឹកថ្លាសម្រាប់ធ្វើពីធីសាសនាព្រហ្មញ្ញ និងសម្រាប់ការបង្ហូរទឹកស្រោចស្របស្រូវប្រាំនៃស្រែចម្ការរបស់សហគមន៍ខ្មែរតាំងបុរាណរហូតដល់សព្វថ្ងៃ។ ប្រាសាទច័ន្ទនគីរី ឬប្រាសាទអ្នកបួសមានជណ្តើរបែរមុខទីទិសខាត្បូងមានកាំជណ្តើរ១១កាំ មានទំហំ១១ម៉ែត្រ ផ្នែកជាន់ទី១ និងជាន់ទី២មានទំហំតូចជាងបន្តិចដោយពុំអាចវាស់វេងបានពីព្រោះដោយសារព្រៃក្រាស់ និងបាក់បែកពិបាកវាស់វែង។ នៅកាំជណ្តើរនៃគោបុរៈមានការបាក់បែកស្ទើរទាំងអស់។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀម និងថ្មភក់ព័ន្ធជុំវិញចំនួនបីជាន់។ នៅក្នុងបរិវេណនោះមានប្រាង្គធំៗបែរមុខទិសខាងត្បូង ក្បាច់ផ្តែរបានបាក់បែកពាក់កណ្តាលធ្លាក់ចុះមកក្រោម ដោយមានការបំផ្លាញពីជនពាលតាមរយៈការដាក់រំសេវបំបែកយកវត្ថុបុរាណទៅលក់។ ប្រាសាទនេះត្រូវបានសិក្សាដោយលោក ប៉ាម៉ង់ ទីយេ ,លោក ឡាហ្សង់ គីយ្យា ,លោក អៃ ម៉ូនីញ៉េ និងលោក បាក ជិតមួយសតវត្សរ៍មកហើយចុងក្រោយ បំផុតសិលាចារឹកដ៏សំខាន់ៗទាំងនោះ ដែលមានចំនួនរហូតដល់ទៅប្រាំបួន ផ្ទាំងត្រូវបានបកប្រែជាបន្តបន្ទាប់ ជា ពិសេសសិលាចារឹកK-៣៤១ និងបក ប្រែដោយលោក ហ្ស័ក សឺដេស នៅឆ្នាំ ១៩៥៤ ។ ចេញពីផ្លូវក្រួសក្រហមទៅ អានសេះ មានផ្លូវបំបែកមួយឆ្ពោះទៅ កាន់ផ្លូវប្រាសាទអ្នកបួសឬ ប្រាសាទ ច័ន្ទគិរី ជាផ្លូវលំមួយ មានចម្ងាយ ប្រមាណពីបីគីឡូម៉ែត្រទៅបួនគីឡូម៉ែត្រ។ ក៏ប៉ុន្តែនៅជម្រៀលភ្នំមានស្រះសង់ ឬ បារាយណ៍ទឹកបុរាណនៅជើងភ្នំខាង ក្រោមប្រាសាទដ៏ធំល្វឹងល្វើយ មានទឹកថ្លាយង់សម្រាប់ពិធីកម្មព្រាហ្មសាសនា និងការបង្ហូរទឹកស្រោចស្រព ស្រូវប្រាំង និងចម្ការកសិករនៃសហគមន៍ខ្មែរនៅទីនោះតាំងពីបុរាណ រហូតដល់សព្វថ្ងៃ ។ប្រាសាទអ្នកបួស ឬប្រាសាទ ច័ន្ទគិរីមានជណ្តើរបែរមុខទៅទិស ខាងត្បូងមានកាំជណ្តើរ១១កាំទំហំប្រាសាទអ្នកបួស១១ម៉ែត្រ ផ្នែកជាន់ទីមួយនិងទីពីរ មាន ទំហំតូច ជាងបន្តិចដោយពុំអាចវាស់ វែងបាន ពីព្រោះព្រៃក្រាស់ពេកបាក់ បែកខ្លាំង ។ នៅកាំជណ្តើរទីពីរគោបុរៈ បាក់បែកស្ទើរអស់ ។ ប្រាសាទនេះមាន កំពែងថ្មបាយក្រៀម និងថ្មភក់ព័ទ្ធជុំវិញ ចំនួនបីជាន់ ។ នៅក្នុងបរិវេណនេះ មានប្រាង្គធំនៅចំកណ្តាលបែរមុខទៅ ខាងត្បូងក្បាច់ផ្តែរបានបាក់បែកពាក់ កណ្តាលធ្លាក់ចុះមកដល់ដីដោយជនពាលបំផ្លាញតាមរយៈដាក់រំសេវបំផ្ទុះ យកវត្ថុបុរាណ(ក្បាលអ្នកតា)ទៅលក់។នៅក្បែរនោះដែរមានប្រាសាទ សំខាន់ៗជាច្រើនទៀត ។ នៅខាងក្រៅ កំពែងក៏មានក្រុមប្រាសាទតូចធំទាំង អស់យ៉ាងតិចចំនួនប្រាំបួនទៀតផងដែរ ។ ទំហំទីធ្លាកំពែងប្រាសាទព័ទ្ធ ជុំវិញទទឹងជាង១០០ម៉ែត្រ និង បណ្តោយប្រមាណជាង៣០០ម៉ែត្រ ។ ទាំងនៅក្នុងបរិវេណ និងនៅក្រៅ ប្រាសាទមានព្រៃដុះជុំជិតធំតូច និងមាន ស្រះតូចៗជាច្រើនទៀត ហើយមានធ្វើ ការដ្ឋានថ្មពីសម័យបុរាណនៅខាង លិចប្រាសាទនោះផងដែរ ។ នៅក្នុងបរិវេណប្រាសាទច័ន្ទគិរី មានការជីកគាស់កកាយរុករកវត្ថុ បុរាណធ្វើឱ្យបំណែកផ្ទាំងថ្មតូចធំរបើក ឡើងរាយប៉ាយខូចខាតស្ទើរ៩០ភាគរយ ។ ក្បាច់ផ្តែរប្រាង្គប្រាសាទ អ្នកបួសដ៏ ធំជាងគេត្រូវបានបំផ្លាញពីការដាក់ រំសេវបំផ្ទុះនៅក្នុងទសវត្សរ៍៩០។ វាជា ការសោកស្តាយរកអ្វី ប្រៀបផ្ទឹមពុំបានពី ការបំផ្លាញដ៏ប្រល័យនេះដោយរួមទាំង មិនទាន់បានសង្គ្រោះ វានៅឡើយ ។
ប្រាសាទភ្នំព្រះលាន[កែប្រែ]
ប្រាសាទភ្នំព្រះលានមានទីតាំងស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ប្រាសាទនេះមានចម្ងាយប្រហែល ២៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ប្រាសាទនេះស្ថិតលើកូនភ្នំមួយមានកម្ពស់ប្រហែល១៥០ម៉ែត្រនៅជិតផ្លូវជាតិលេខ៦២។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មសាសនា។
សេដ្ឋកិច្ច[កែប្រែ]
សេដ្ឋកិច្ចខេត្តព្រះវិហារដោយប្រជាជនប្រកបមុខរបរធ្វើស្រែចម្ការ បរបាញ់សត្វ នេសាទ រកជ័រជាដើម។ ផ្សារ៖ កំពង់ប្រណាក់ គូលែន ភ្នំដែក រវៀង រ៉ាម្ម៉ស្រឯម ស្រយ៉ង់ ស្រឯម
តំណភ្ជាប់ក្រៅ[កែប្រែ]
- Wikivoyage: Preah Vihear
- ខេត្តព្រះវិហារតាមរូបភាព
- អត្ថបទជាភាសាអង់គ្លេស
- វិបសាយគ្រប់គ្រងរដ្ឋបាល Archived 2008-12-24 at the វេយប៊ែខ ម៉ាស៊ីន.
ឯកសារយោង[កែប្រែ]
- ↑ "General Population Census of Cambodia 2008 - Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 September 2008.
- គណកម្មការជាតិរៀបចំការបោះឆ្នោត Archived 2010-09-11 at the វេយប៊ែខ ម៉ាស៊ីន.
- ខេត្ត/ក្រុងនៅប្រទេសកម្ពុជា
- ក្រសួងទេសចរកម្ពុជា
|
|