ទេវេស

ពីវិគីភីឌា
ទេវេស
ព្រះ
រជ្ជកាលរជ្ជកាលព្រះកេតុមាលា
សន្តតិវង្សព្រះទេវង្សអស្ចារ្យ
បិតាកេតុមាលា
មាតាកោសុមកេស្សរា
សុគតមហានគរធំ

ព្រះទេវេស ទ្រង់ជាបុត្ររបស់ព្រះអង្គម្ចាស់ក្សត្រីកោសុមកេស្សរា និងព្រះបាទអរិដ្ឋពលពាហនោ។ ក្នុង​បញ្ហា​បុត្រាបុត្រី​ព្រះ​កេតុមាលា​ ​ពង្សាវតារ​ខ្មែរ​ទាំងអស់​មិន​បាន​យល់​ស្រប​ចុះសំរុង​គ្នា​ទេ។​ ​ឯកសារ​នីមួយៗ​សុទ្ធតែ​កត់ត្រា​ប្រវត្ដិ​ផ្សេងៗ​ខុស​អំពី​គ្នា​ ​ពង្សាវតារ​សម្ដេច​វាំង​ជួន​បាន​បញ្ជាក់​ថា​ ​ព្រះ​កេតុមាលា​ ​និង​ព្រះ​នាង​ពិន​សុវណ្ណ​បាន​បុត្រ​ច្បង​មួយ​ឈ្មោះ​ ​ទេវង្សកុមារ​ ​អង្គព្រហ្មជា​បុត្រ​ទី​ពីរ​ ​បន្ទាប់​មក​គឺ​ ​ព្រះ​អង្គ​ទេវេស​ ​ជា​បុត្រ​ទី​បី​របស់​ព្រះ​កេតុមាលា​ ជាមួយ​នឹង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ ​កោសុមកេស្សរា​ ​ដែល​បាន​ប្រសូត​ក្នុង​ឆ្នាំម្សាញ់។​ ដូចដែល ​យើង​បាន​អធិប្បាយ​ពី​ខាង​ដើម​រួច​មក​ហើយ​ ​អង្គ​ព្រហ្ម​មាន​បងប្រុស​ម្នាក់​ ​និង​ប្អូនប្រុស​ម្នាក់​ដែល​មាន​ម្ដាយ​ខុស​គ្នា​ ​តែ​មាន​ឪពុក​តែ​មួយ​ ​គឺ​ព្រះ​កេតុមាលា។​ ​ក្នុង​ចំណោម​បុត្រ​ទាំង​បី​អង្គ​នេះ​ ​គ្មាន​អង្គ​ណាមួយ​បាន​សោយរាជ្យ​បន្ដ​ពី​ព្រះ​បិតា​ ​ព្រះបាទ​កេតុមាលា​ឡើយ។​ ព្រះ​អង្គ​ទេវង្ស​កូនច្បង ​ ​បាន​ប្រសូត​ក្នុង​ឆ្នាំជូត​ ​ហើយ​សុគត​នៅ​ឆ្នាំរកា​ ​ក្នុង​ព្រះ​ជន្ម ​៨២​ ឆ្នាំ។​ ​ដោយ​ព្រះ​អង្គ​អារឹស​កូន​ ​ព្រះ​អង្គ​គ្មាន​កូនចៅ​សំរាប់​បន្ដ​ព្រះរាជ​វង្ស​ទេ។​ ​ព្រះ​អង្គ​ទេវេស​បុត្រ​ពៅ​បាន​ប្រសូត​ក្នុង​ឆ្នាំម្សាញ់​ ​ហើយ​បាន​សុគត​នៅ​ឆ្នាំជូត​ ​ក្នុង​ព្រ​ជន្ម​៩៥​វស្សា។​

ឯកសារយោង[កែប្រែ]