ទំព័រគំរូ:វិគីភីឌា:ព្រឹត្តិការ សំខាន់/មករា ៣, ២០០៨

ពីវិគីភីឌា

    ន្តហោះរបស់អង់គ្លេស ជួបគ្រោះថ្នាក់ នៅពេលចុះចត៖ នៅថ្ងៃ ព្រហស្បតិ៏ យន្តហោះ ដឹកអ្នកដំណើរ មួយគ្រឿងរបស់ ក្រុមហ៊ុន​ អាកាសចរណ៏ អង់គ្លេស (British Airways Flight 38) បានធ្លាក់នៅ ព្រលានយន្តហោះ London Heathrow Airport ក្នុងទីក្រុង ឡុង ប្រទេស អង់គ្លេស។ ក្នុងយន្តហោះនោះ​ មានអ្នកដំណើរ ចំនួន ១៣៦ នាក់ និងអ្នកបំរើនៅលើ យន្តហោះចំនួន ១៦នាក់ទៀត។ យន្តហោះនេះគឺ ហោះចេញពី ទីក្រុង ប៉េកាំងនៃប្រទេស ចិន ឆ្ពោះទៅកាន់ទីក្រុង ឡុង។គ្រោះថ្នាក់នេះ មិនបណ្តាលឲមាន មនុស្សស្លាប់ទេ។ ការសើបអង្កេតអំពី ឧបតិវហេតុនេះ បានចាប់ផើ្តមធ្វើឡើង នៅថ្ងៃ សុក្រនេះ។

    ប៉ុន នឹងផ្តល់ជំនួយថវិកា ដែលមានទឹក ប្រាក់ចំនួន ៥៥លាន ដុល្លាអាមេរិក ទៅឲ្យ ប្រជាជាតិ ចំនួនបួន ស្ថិតក្នុងតំបន់ ទន្លេមេគង្គ ក្នុងគោលបំណងជួយ ទៅដល់ គំរោង ជាច្រើន ដែល រួមបញ្ចូល ទាំងការ សាងសង់ ផ្លូវជាតិ ផងដែរ ។ លោក Masahiko Komura រដ្ឋមន្រ្តី ការបរទេស ជប៉ុន នឹងសន្យា ផ្តល់ជំនួយ ហិរញ្ញវត្ថុ ទៅឲ្យ ប្រទេស កម្ពុជា ឡាវ ភូមា និង វៀតណាម នៅក្នុង ការប្រជុំនា ទីក្រុង តូក្យូ ក្នុង ថ្ងៃពុធនេះ ។ ជំនួបតូក្យូ ដែលជាការ ជួបប្រជុំ លើកដំបូង បែបនេះ ធ្វើឲ្យលោក Komura ជួបនឹង ភាគីនៃ កិច្ចចរចា ពីបណ្តាប្រទេស ទទួលជំនួយ ទាំងនោះរួមទាំង ប្រទេសថៃ ផងដែរ ។ ទីភ្នាក់ងារ ព័ត៌មាន ជប៉ុនក្យូដូ បានឲ្យដឹងថា គំរោងជំនួយនេះ នឹងជួយដល់ គំរោង ផែនការ សាងសង់ ផ្លូវជាតិពីរ ដែលភ្ជាប់ពី ប្រទស វៀតណាម ថៃ និង ភូមា ដែលគេហៅថា ច្រកផ្លូវ សេដ្ឋកិច្ ចឥណ្ឌូចិន ខាងលិច និងខាងកើត ៕ (ប្រភពពី វិទ្យុអូស្រ្ដាលី ផ្សាយជាភាសាខ្មែរ)

    គ្គីភ័យបានឆាបឆេះរោងចក្រ អគ្គីសនីទី ៥ និងទី៦ នៅក្នុង សង្កាត់ទួលសង្កែ មុខផ្សារទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ កាលពីរសៀថ្ងៃទី១៣ ខែមករា ឆ្នាំ២០០៨​ បណ្តាលអោយ ម៉ាស៊ីនភ្លើង ក្រុមហ៊ុន ឯកជន ចំនួន ៤ គ្រឿង ត្រូវបានបំផ្លាញ។ អគ្គីភ័យនេះមិនបាន ឆាបឆេះ រាលដាលដល់ អគាររបស់​ រោងចក្រ និងផ្ទះប្រជាជន ដែលនៅក្បែរនោះទេ ដោយសារតែ មានការជួយ ធ្វើអន្តរាគមន៏ ពន្លត់ភ្លើង បានទាន់ ពេលវេលា។ មូលហេតុនៃ អគ្គិភ័យ នេះបណ្តាលមកពី ការដុតស្មៅរបស់ កម្មករម្មាក់ ហើយក៏បាន រាលដាល ទៅ ឆាបឆេះប្រេង និងម៉ាស៊ីន ដែលហេតុ បង្កអោយមាន មហ្តរាយបែបនេះ៕ (ប្រភពពី: http://www.everyday.com.kh/)