Jump to content

ខែមករា

ពីវិគីភីឌា
ទឺកកកនៅ អឌ្ឍគោលខាងជើង នៅខែមករា។

ខែ​មករា គឺ​ជា ខែទីមួយនៃខែទាំង១២ ហើយ ថ្ងៃទី១ គឺជាថ្ងៃចូល ឆ្នាំសាកល ដែលប្រព្រឹត្តិទៅលើសកលលោកទាំងមូល ដែលខែនេះគឺស្ថិតនៅខាងក្រោយ ខែ​ធ្នូ និង មុន ខែកុម្ភៈ។ ខែនេះមាន៣១ថ្ងៃ និងថ្ងៃទី១ គេហៅថា ថៃ្ង ចូលឆ្នាំសាកល ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាក៏មាន ពិធីបុណ្យចូលឆ្នាំខែ្មរមួយផ្សេងទៀតផងដែរ គឺ នៅ ក្នុង ខែមេសា ក៏ព្រោះមកពីប្រជាជន កម្ពុជា ប្រមាណជាង ៨០ភាគរយ គឺជាកសិករ ដែលពឹងផ្អែកលើ វិស័យកសិកម្ម ហើយនៅក្នុង ខែមករា នេះគឺ ខែដែលប្រជាជន មមាញឹកក្នុងការដាំដុះ និងប្រមូលផងនានា ដូចជាស្រូវផ្សេងៗ​ ហេតុនេះហើយទើបប្រជាជនសម្រេច ជ្រើសយកខែមេសា ជាវេលាថ្ងៃបុណ្យចូលឆ្នាំខែ្មរ យើង​ ។ រីឯនៅ អឌ្ឍគោលខាងជើង ជាខែដែលត្រជាក់ជាងគេ ហើយនិង នៅអឌ្ឍគោលខាងត្បូង ក៏ជាខែក្តៅជាងគេដែរ។

នៅចន្ទគតិ ខែនេះធ្លាក់នៅរវាងខែ បុស្ស និងខែ មាយ

នៅប្រទេសកម្ពុជា នៅខែនេះគឺរំលឹកដល់ ថ្ងៃជ័យជំនះ ថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ ជាថ្ងៃដែល របបខ្មែរក្រហម បានត្រូវបានវិនាសរលាយសាបសូន្យទៅ និងជា ថ្ងៃប្រវត្តិសាស្រ្តជាតិផងដែរ។

ថ្ងៃបុណ្យ និង ព្រឹត្តិការណ៍

[កែប្រែ]
ខែមករា, គូររូបដោយលោក Leandro Bassano