ទ្រឹស្ដីរ៉ឺឡាទីវីតេ

ពីវិគីភីឌា

ទ្រឹស្ដីរ៉ឺឡាទីវីតេ ជាទូទៅសំដៅទៅលើទ្រឹស្ដីរ៉ឺឡាទីវីតេទាំង២របស់អាល់បឺត អែងស្តែងគឺ៖ រ៉ឺឡាទីវីតេពិសេស និង រ៉ឺឡាទីវីតេទូទៅ។ ពាក្យថារ៉ឺឡាទីវីតេមានន័យជាភាសាខ្មែរថា ភាពធៀប គឺមានន័យថាជាការសិក្សាចលនារបស់វត្ថុមួយធៀបនឹងវត្ថុមួយទៀត។ ពាក្យនេះក៏អាចសំដៅផងដែរទៅ រ៉ឺឡាទីវីតេហ្គាលីលេ

រ៉ឺឡាទីវីតេពិសេស[កែប្រែ]

អត្ថបទពេញលេញ៖ រ៉ឺឡាទីវីតេពិសេស

រ៉ឺឡាទីវីតេពិសេស​ជាទ្រឹស្ដីស្ដីពីទំរង់របស់លំហពេល។ គំនិតត្រូវបានលើកឡើងដំបូងដោយអាល់បឺត អែងស្តែង នៅក្នុងនិក្ខេបបទឆ្នាំ១៩០៥របស់គាត់ ដែលមានចំនងជើងថាស្ដីអំពីអេឡិចត្រូឌីណាមិចនៃអង្គធាតុមានចលនា។ រ៉ឺឡាទីវីតេពិសេសផ្អែកលើឧបធារណ៍ (ការសន្មតទុកជាមុន)ចំនួន២ ដែលមិនចុះសំរុងនឹងមេកានិចក្លាស់សិច

១. ច្បាប់នានានៅក្នុងរូបវិទ្យាគឺដូចគ្នាចំពោះអ្នកសង្កេតទាំងអស់ ដែលមានចលនាឯកសណ្ឋានធៀបនឹងគ្នាទៅវិញទៅមក (គោលការណ៍រ៉ឺឡាទីវីតេរបស់ហ្គាលីលេអូ ហ្គាលីលេ)
២. ល្បឿនពន្លឺនៅក្នុងសុញ្ញកាសគឺដូចគ្នាចំពោះគ្រប់អ្នកសង្កេតទាំងអស់ ដោយមិនអាស្រ័យនឹងចលនាធៀបរវាងអ្នកសង្កេតទាំងអស់ ក៏ដូចជាចលនារបស់ប្រភពពន្លឺ។

ទ្រឹស្ដីបទនេះផ្ដល់នូវលទ្ធផលគួរអោយភ្ញាក់ផ្អើលមួយចំនួនដូចជា៖

រ៉ឺឡាទីវីតេទូទៅ[កែប្រែ]

អត្ថបទពេញលេញ៖រ៉ឺឡាទីវីតេទូទៅ

ទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅជាទ្រឹស្ដីនិយាយអំពីកំលាំងទំនាញសកល ដែលបង្កើតឡើងដោយអែងស្តែងនៅរវាងឆ្នាំ១៩០៧ដល់ឆ្នាំ១៩១៥។ ការបង្កើតរ៉ឺឡាទីវីតេទូទៅ​ចាប់ផ្ដើមពីគោលការណ៍សមមូល ដែលនៅក្នុងនោះសភាពរបស់ចលនាស្ទុះនិងភាពនៅនឹងថ្កល់នៅក្នុង​​ដែនទំនាញសកល (ឧទាហរណ៍ដែលទំនាញដី) មានរូបវិទ្យាដូចគ្នា។ ជាលទ្ធផល ចលនាទន្លាក់សេរីជាចលនានិចលភាព។ និយាយម្យ៉ាងទៀតបានថា អង្គធាតុមួយក្នុងទន្លាក់សេរី ធ្លាក់ចុះក្រោមព្រោះគ្មានកំលាំងដែលមានអំពើលើវា មិនមែនដោយសារកំលាំងទំនាញដីដូចដែលមាននិយាយនៅក្នុងមេកានិចក្លាស់សិចទេ។ ការណ៍នេះមិនត្រូវគ្នានឹងមេកានិចក្លាស់សិចនិងរ៉ឹឡាទីវីតេទូទៅទេ ព្រោះថានៅក្នុងទ្រឹស្ដីទាំងនោះ អង្គធាតុដែលផ្លាស់ទីដោយនិចលភាពមិនអាចបង្កើនល្បឿនធៀបទៅនឹងគ្នាទេ ប៉ុន្តែនៅក្នុងទន្លាក់សេរីអង្គធាតុពិតជាបានបង្កើនល្បឿន។ ដើម្បីដោះស្រាយផលលំបាកនេះ អែងស្តែងបានស្នើថាលំហពេលមានរាងកោង។ នៅឆ្នាំ១៩១៥ អែងស្តែងបានបង្កើតឡើងនូវសមីការដែនរបស់អែងស្តែងដែលចងភ្ជាប់​កំនោងលំហពេលនិងម៉ាស់ ថាមពល និងបរិមាណចលនា។

លទ្ធផលបានពីរ៉ឺឡាទីវីតេទូទៅមាន៖

  • ពេលវេលាដើរកាន់តែយឺត នៅក្នុងដែនទំនាញកាន់តែខ្លាំង។ នេះជាបាតុភូតគេហៅថាការរីកលូតនៃពេលវេលាក្នុងដែនទំនាញសកល
  • គន្លងកូនវ៉ូ ដែលគេមិនអាចប្រមើលមើលបានក្នុងទ្រឹស្ដីទំនាញសាកលរបស់ញូតុន។ (ចលនានេះជាចលនាដែលគេសង្កេតឃើញកើតមានចំពោះភពអង្គា
  • សូមបីតែកាំរស្មីពន្លឺ(ដែលគ្មានម៉ាស់) ក៏បត់កោងពេលចូលក្នុងដែលទំនាញសកលដែរ។
  • លំហកំពុងតែពង្រីកខ្លួន។ មកទល់ពេលនេះ មានផ្នែកនៃលំហខ្លះដែលធ្វើដំនើរចាកចេញពីយើងទៅក្នុងល្បឿនលឿនជាងល្បឿនពន្លឺ។ ការណ៍នេះមិនប្រឆាំងនឹងទ្រឹស្ដីរ៉ឹឡាទីវីតេពិសេសទេ ព្រោះលំហខ្លួនឯងពង្រីកខ្លួន។
  • ផលឡិនស៍-ធាររីង (រឺបង្អូសតំរុយ) ដែលនៅក្នុងនោះម៉ាស់ដែលវិលជុំវិញខ្លួនឯងអូសលំហពេលដែលនៅជុំវិញវា។

តំនភ្ជាប់ក្រៅ[កែប្រែ]